khmerandroiddl.blogspot.com
Showing posts with label Drivers. Show all posts
Showing posts with label Drivers. Show all posts
Monday, December 10, 2012
no image

-លោកអ្នកមួយចំនួនធ្លាប់បានដឹងនិងបានស្គាល់រួចមកហើយ ពីរបៀបស្វែងរក Driver តាមរយៈកម្មវិធីស្វ័យប្រវត្តិមួយចំនួនដូចជា : Driver Pack Solution 11 និង 12 , Cobra Driver , Slim Driver , Driver Genius….. ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយកម្មវិធីអស់ទាំងនេះចំពោះកុំព្យូទ័រមួយចំនួនវាអាចស្វែងរក បានប្រសិទ្ធភាពបានត្រឹមតែ 70% តែប៉ុណ្ណោះគឺវាអាចនៅសល់ Driver មួយចំនួនដែលមិនទាន់ស្គាល់ ។

-សំរាប់ថ្ងៃនេះ H2E Group នឹងបង្ហាញពីរបៀបរក Driver ដែលមានប្រសិទ្ធភាពរហូតដល់ 99.99 % តាមរយៈ Device ID សូមទស្សនាខាងក្រោម ៖



1.  ចុច Mouse ស្តាំលើ Computer រឺ My Computer ជ្រើសយកពាក្យ Manage


2. បន្ទាប់មកជ្រើសយក Device Manager


3.Click Mouse ស្តាំលើ Driver ណាដែលមិនស្គាល់ (ចំណាំ៖Driverដែលមិនស្គាល់គឺជាDriver ណាដែលមានសញ្ញាឧទាននៅក្នុងត្រីកោណពណ៌លឿង)

-រួចជ្រើសយកពាក្យ Properties



4.បន្ទាប់មកចុចលើ Details Tab ហើយបន្ទាប់មកទៀតចុចត្រង់ Property ជ្រើសយក Hardware Ids



5. ចុច Mouse ស្តាំរួចលើ Code ID ដែលនៅក្នុង Value មួយណាក៏បានហើយជ្រើសយកពាក្យ  Copy


6. បន្ទាប់មកសួមលោកអ្នកចូលទៅកាន់វិបសាយ Google រួច Past ត្រង់ប្រអប់ Search រួចចុចលើ វិបសាយណាដែលមាន Address : www.driveridentifier.com ព្រោះភាគច្រើន Driver តែងតែនៅក្នុងវិបសាយមួយនេះជានិច្ច ។


7. បន្ទាប់ពីជ្រើសយកវិបសាយ www.driveridentifier.com រួចហើយសូម Scroll ចុះមកក្រោមរួចជ្រើសយកពាក្យ Download ដែលមាននិមិត្តសញ្ញារូប (សញ្ញាព្រួញបាញ់ចូល Hard Disk)


8. ចុងបញ្ចាប់ ក្រោយពី Download ចប់រួចរាល់ធ្វើការ Install តាមធម្មតា

អត្ថបទដើម ៖ h2egroup.com
image
If You think it good please like :)...... Facebook i1dlsong :):)
Read more
Saturday, December 8, 2012
កម្មវិធី Driver Pack Solution12.3 ដំឡើង Driverស្វ័យប្រវត្តិ​នៅលើWindows គ្រប់ប្រភេទ


តើ​កុំព្យូទ័រ​របស់​អ្នក​ធ្លាប់​ជួប​បញ្ហា​រាល់​ការ​ដំឡើង Driver ដែល​ឬទេ?​នៅ​ពេល​ដែល​អ្នក​ដំឡើង Windows រួច​កុំព្យូទ័រ​របស់​អ្នក​ពិត​ជា​ទាមទារ​ Driver ជា​ពុំ​ខាន។ ដូចនេះ ខ្ញុំ នឹង​បង្ហាញ​អ្នក​អំពី​កម្មវិធី​មួយ​ដែល​អាច​ឱ្យ​អ្នក​ដំឡើង​ Driver ក្នុង​កុំព្យូទ័រ​អ្នក​បាន​យ៉ាង​​ងាយស្រួល​ដោយ​ប្រើ​កម្មវិធី​ឈ្មោះ​ថា Driver Pack Solution។ កម្មវិធី DriverPack Solution ជា​កម្មវិធី​មួយ​ដែល​ផ្ដល់​លក្ខណៈ​ងាយស្រួល​បំផុត​ដល់​អ្នក​សម្រាប់​ដំឡើង Driver ដោយ​មិន​ចាំបាច់​ចូល​ទៅ​រកDriverតាម​អ៊ីនធឺណិត​ឬ​ទៅ Update driverក្នុង​កុំព្យូទ័រ​នោះ​ទេ​គឺ​មាន​ន័យ​ថា​កម្មវិធី​នេះ​នឹង​អាច​ស្វែងរក​Driverដែល ​គ្មាន​ក្នុង​កុំព្យូទ័រ​របស់​អ្នក​រួច​វា​អាច​ដំឡើង​ដោយ​ស្វ័យប្រវត្តិ។​ អ្នក​អាច​និយាយ​បាន​ថា​មាន​កម្មវិធី​នេះ​នៅ​ក្នុង​ដៃ​គឺ​មានDriverសម្រាប់​កុំព្យូទ័រ​របស់​អ្នក​គ្រប់ពេល។​ លែងខ្វល់ពីការខ្វះDriverក្នុងកុំព្យូទ័រព្រោះកម្មវិធីDriverPackSolution​អាចជួយបានគ្រប់ពេលគ្រប់ម៉ាក គ្រប់វីនដូពិតជាពិសេសមែនសូម្បីហាងកុំព្យូទ័រក៏មានកម្មវិធីនេះដែរ។
លក្ខណៈ​ពិសេស៖
-​ដំណើរការ​បាន​នៅ​លើ​៖ Window 2000/ XP/ 2003 / Vista / 7
-ប្រើប្រាស់​បាន​រហូត​និង​ដោយ​ឥត​គិត​ថ្លៃ។
-មាន​ទំហំ 3.13 GB
បញ្ជាក់ ៖ នៅពេលចុចដោនឡូតសូមទាញយក កម្មវិធី uTorrent
(ប្រសិនជាកុំព្យូទ័ររបស់អ្នកមិនមាន u Torrent កម្មវិធី អ្នកអាចដោនឡូត នៅទីនេះបាន 
 uTorrent 3.2.1 Beta 27605) ជាមុនសិន ហើយត្រូវដំឡើងវា។បន្ទាប់​មក​អ្នកអាចទាញយកកម្មវិធី DriverPack Solution នេះជា file torrent ហើយ​ទាញយកវាបានជាធម្មតា។សម្រាប់ការទាញលើកនេះគឺExtractវារួចហើយអាចទាញតែម្ដង

បានទាំងអស់បាន។
image

ទាញទាំងមូលយក  Download as Torrent

If You think it good please like :)...... Facebook i1dlsong :):)
Read more