khmerandroiddl.blogspot.com
Showing posts with label IOS. Show all posts
Showing posts with label IOS. Show all posts
Friday, December 27, 2013
ដំណោះស្រាយតម្លើងអក្សរខ្មែរតែចេញ ថៃ សម្រាប់ iOS 7.0.4


អ្វីដែលបងប្អូន រងចាំនោះគឺក្តាចុចខ្មែរ ដែលក្រុម 4KhmeriPhoneបានចេញឲ្យប្រើប្រាស់ជាផ្លូវការ តែមានបញ្ហាខ្លះដែលកើតឡើង ដូចជាតម្លើងហើយ ចេញអក្សរថៃទៅវិញ។ ដូចនេះយើងមានដំណោះស្រាយ!



ទី១៖ ប្រាកដថា នៅក្នុង itools ចេញពាក្យ Jailbreak ថា Yes បើ NO សូមដោះស្រាយ ទីនេះ!

ទី២៖ ត្រូវប្រើប្រាស់ iToos ឬក៏ iFunbox ដើម្បីលុប Folder Apple.com.keyboardsដែលស្ថិតនៅក្នុង var/mobile/library/caches/com.apple.keyboards (ដូចរូប)
សូមធ្វើការចូលទៅលុប Folder com.apple.keyboards

ទី៣៖ សូមចូល ទៅលុប Mobile substrate ដែលស្ថិតនៅក្នុង Cydia >Manage> Packages>  Mobile substrate

ហើយសូម Restart Springboard
ទី៤៖ បន្ទាប់មកទៀតសូមធ្វើការ លុបKeyboard ដែលយើងបានតម្លើងពីមុន ចេញភាសាថៃ

ហើយសូមធ្វើការ Reboot
ទី៥៖ សូមធ្វើការតម្លើង Khmer Keyboard ឡើងវិញ ហើយ ធ្វើការ Restart Springboardជាការស្រេច។
សូមមើលលទ្ធផល៖

ប្រភព ៖ nokormusic
Read more
វិធី Jailbreak iOS 7.0~7.0.4 ដោយប្រើកម្មវិធី evasi0n7

ដោយគ្មានផ្តល់តំរុយអ្វី ក្រុមហែកកូដ evad3rs បានដាក់បញ្ចេញ កម្មវិធី Jailbreak បែបពេញ Untethered ឈ្មោះ evasi0n7 របស់ ខ្លួនហើយ ដោយកម្មវិធីនេះ អាចធ្វើការ Jailbreak ឧបករណ៍ iDevice ទាំងអស់ (លើកលែង Apple TV) ដែលដើរនៅលើ iOS 7.0 រហូត 7.0.4។
សំរាប់លោកអ្នក ដែលអាប់ដេតទៅ iOS 7.0-7.0.4 តាមរយៈទូរស័ព្ទ ដោយប្រើ OTA គប្បី ធ្វើការ អាប់ដេតពេញ តាមរយៈ iTunes មុននឹងធ្វើការ Jailbreak ដើម្បីជៀសវាង បញ្ហាផ្សេងៗ មុននឹង Jailbreak។
ខាងក្រោមនេះ គឺជា វិធី អនុវត្តន៍៖
តំរូវការជាមូលដ្ឋាន:
- iPhone, iPad, iPod Touch ដែលដើរលើ iOS 7.0-7.0.4 (មើលវីធីដំឡើងនៅទីនេះ: វិធីដំឡើង IPhone. IPad. IPod Touchទៅកាន់ IOS 7.0.4)
- កម្មវិធី evasi0n ដោយឡូដបានពី: http://evasi0n.com/

វិធី Jailbreak:

1. ជាដំបូង សូមចូលទៅវិុបសាយ http://evasi0n.com/ រួចចុច ដោនឡូដ ទៅតាម ប្រព័ន្ធ ប្រតិបត្តិការណ៍ របស់កុំព្យូទ័រលោកអ្នក រួមមាន Mac OS X ឬ Windows។
2. នៅលើ ទូរស័ព្ទ សូមបិទ លេដកូដ ដោះសោរអេក្រង់ Passcode ជាមុនសិន បើមាន ដោយ ចូលទៅ Settings-> General-> Passcode Locked-> Turn Passcode Off។

3. ក្រោយដោនឡូដចប់ សូមពន្លាវា រួចចុចប៊ូតុងម៉ៅខាងស្តាំ រួចរើសយក ‘Run as administrator’ សំរាប់ប្រព័ន្ធ Windows ឬ រើសយក ‘Open’ សំរាប់ប្រព័ន្ធ Mac។ បន្ទាប់មក ដោត iPhone ឬ iPad របស់លោកអ្នក ជាមួយកុំព្យូទ័រ រួចចុច ប៊ូតុង Jailbreak ដើម្បី ចាប់ផ្តើមការ Jailbreak។ រួចរង់ចាំមួយសន្ទុះ។

4. ត្រង់ចំណុចមួយ កម្មវិធី evasi0n នឹងបង្គាប់អោយលោកអ្នក បើកប្រើ iPhone ឬ iPad លោកអ្នក រួចចុចលើ អាយខនមួយឈ្មោះ evasi0n7 ដើម្បីបន្ត ការ Jailbreak។
ក្រោយធ្វើតាមការណែនាំរួច សូមរង់ចាំបន្តិច ទំរាំចេញពាក្យថា ‘Done’ ហើយប៊ូតុង Jailbreak ប្រែទៅជា ប៊ូតុង Exit។

    5. នៅលើ ទូរស័ព្ទ នោះលោកអ្នក នឹងឃើញ ឡូហ្គូ របស់ កម្មវិធី​ evasi0n សូមរង់ចាំ មួយសន្ទុះ រហូត វា Boot ចូលទៅ Home Screen នោះ អ្នកនឹង បានឃើញកម្មវិធី​ Cydia ដែលនេះ មានន័យថា ការ Jailbreak របស់លោកអ្នក បានចប់សព្វគ្រប់ហើយ៕

    អត្ថបទដើម ៖ http://www.ioskhmer.com/
    Read more
    វិធីដំឡើង IPhone. IPad. IPod touchទៅកាន់ iOS 7.0.4


    សំរាប់ លោកអ្នក ដែលចង់ ដំឡើង ទៅ iOS 7.0.4 សារជាថ្មី ខាងក្រោមនេះ គឺជា វិធីដំឡើងវា តាមរយៈ កម្មវិធី iTunes។ សូមដាស់តឿនថា៖ សំរាប់ អ្នកដែលប្រើ ទ្រានាប់សីុម នឹងជួបបញ្ហា មិនអាចសួរទឹកលុយបាន តាមរយៈការវាយ កូដ USSD ដែលផ្តើមដោយសញ្ញា * ឬ # ហើយការឡើងទៅ iOS 7 លោកអ្នក មិនអាច ត្រឡប់មក កំណែទំរង់ចាស់បានទេ លើកឡើងតែ iPhone 4 ប៉ុណ្ណោះ ដែលអាច ត្រឡប់មកវិញបាន។
    តំរូវការជាមូលដ្ឋាន:
    កម្មវិធី iTunes
    លីងដោនឡូដ iOS 7.0.4:

    វិធីដំឡើងទៅកាន់ iOS 7.0.4:

    1. ជាដំបូង សូមដោនឡូដ និងដំឡើង កម្មវិធី iTunes ពីលីងខាងលើ បន្ទាប់មក ដោនឡូដ ឯកសារដំឡើង ទៅតាមប្រភេទ ឧបករណ៍របស់លោកអ្នក។ បន្ទាប់មក ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTunes (លោកអ្នក ត្រូវមានអីុនធើណែត)។
    នៅកូឡោនខាងឆ្វេង ក្រោមពាក្យ DEVICES សូមចុចលើ ឈ្មោះ iPhone របស់លោកអ្នក។ ចុច ឃី SHIFT សំរាប់ប្រព័ន្ធ Windows ឬ alt option សំរាប់ ប្រព័ន្ធ Mac OSX អោយជាប់ រួចចុច ប៊ូតុង Restore បន្ទាប់មក រំកិល ទៅកាន់ ទីតាំង ដែលបាន រក្សា ឯកសារ ដំឡើង។ ចុចរើសយក ឯកសារដំឡើងនោះហើយ រួចចុច ប៊ូតុង Open។
    2. បន្ទាប់មក ចុចប៊ូតុង Restore រួចរង់ចាំ ប្រមាណពី 15-30 mn ទំរាំ ការដំឡើង បានចប់សព្វគ្រប់។

    3. នៅលើ ទូរស័ព្ទ សូួមធ្វើការ អូសលើអេក្រង់ពីឆ្វេងមកស្តាំ ដើម្បីចាប់ផ្តើម ធ្វើការកំណត់ផ្សេងៗ។ បន្ទាប់មក ត្រង់ Select Your Country or Region សូមរំកិល ចុះក្រោម ដើម្បី រើសយក Cambodia។ បន្ទាប់មក លោកអ្នក ត្រូវធ្វើការ Activate អោយ ដោយភ្ជាប់វា ជាមួយ កុំព្យូទ័រ រួចប្រើ កម្មវិធី​iTunes ឬ Activate តាម ទូរស័ព្ទ ដោយផ្ទាល់ ក៏បាន តែត្រូវការ ភ្ជាប់ WiFi។
    4. ត្រង់ផ្ទាំង Location Service សូមរើសយក Enable Location Services។ បន្ទាប់មក រើសយក:
    - Set up as new iPhone: បើសិនជា អ្នក ចង់អោយ ទូរស័ព្ទ ទទេរស្អាត
    - Restore From iCloud Backup: ទាញយកទិន្នន័យពីមុន ដែលបាន រក្សាទុក នៅ គណនី iCloud
    - Restore From iTunes Backup: ទាញយក ទិន្នន័យពីមុន ដែលបាន រក្សាទុក នៅក្នុង iTunes លើ កុំព្យូទ័រ។
    5. ត្រង់ផ្ទាំង Apple ID សូមវាយ គណនី Apple ID របស់លោកអ្នកចូល ឬចុច Skip This Step ដើម្បីវាយពេលក្រោយ ក៏បាន។ បន្ទាប់មក ត្រង់ផ្ទាំង Terms and Conditions ចុច Agree-> Agree។
    6. បន្ទាប់មក ត្រង់ផ្ទាំង iCloud និង Find My iPhone យកល្អបើកវា បើសិនជា អ្នកមានគណនី Apple ID ព្រោះវា អាចជួយយើង ដាក់កូដ មិនអោយអ្នកដទៃប្រើបាន (Activation locked) នៅពេល យើង បាត់វា។ រួចត្រង់ផ្ទាំង iCloud Keychain សូមរើសយក Set Up Later និងផ្ទាំង Diagnostics សូមរើសយក Don’t Send។ ប៉ុណ្ណឹង ការដំឡើងទៅ iOS 7.0.4 រួចរាល់ ជាការស្រេច៕

    អត្ថបទដើម ៖ http://www.ioskhmer.com/
    Read more