khmerandroiddl.blogspot.com
Showing posts with label Window. Show all posts
Showing posts with label Window. Show all posts
Friday, December 28, 2012
វិធី​ ៥ យ៉ាង​​ធ្វើ​ឱ្យ​កុំព្យូទ័រ​របស់​អ្នក​ដំណើរការ​ល្អ​ជាមួយ Windows 7

Windows 7 គឺជា​ប្រព័ន្ធ​ដំណើរការ​មួយ​ដ៏​ល្អ​បំផុត​ប៉ុន្តែ​ក៏​មិន​មាន​ន័យ​ថា​ល្អ​ គ្រប់ជ្រុងជ្រោយ​ទាំង​អស់​នោះ​ដែរ។​ពេល​ខ្លះ Windows 7 ក៏​មាន​បញ្ហា​ដែរ​ដែល​បញ្ហា​ទាំង​អស់​នោះ​តែងតែ​កើត​មាន​នៅ​ក្នុង Features នីមួយ​របស់​វា។ នៅ​ពេល​នេះ​យើង​និង​បង្ហាញ​ឲ្យ​ដឹង​ទាំង​ពី​របៀប​ប្រើប្រាស់​នឹង​ការ​ជួសជុល ​ប្រព័ន្ធ​ដំណើរការ Windows 7 ឡើង​វិញ​នៅ​ពេល​មាន​បញ្ហា​ឲ្យ​បាន​ប្រសើរ​ឡើង​សម្រាប់​អ្នក​ប្រើប្រាស់​ ទូទៅ។


មាន​របាយការណ៍​ដែល​បាន​បង្ហាញ​ពី​បញ្ហា​ជាមួយ Windows7 បាន​បង្ហាញ​ពី Compatibility ជាមួយ​កម្មវិធី​ចាស់ៗ​ដែល​ធ្វើ​ឲ្យ​Hardware មាន​ដំណើរការ​យឺត​នៅ​ពេល​ប្រើប្រាស់​ហើយ​ព្រមទាំង​កំណត់​វា​ឲ្យ​អាច​ជួសជុល​ កម្មវិធី​ទាំង​នោះ​ដោយ Feature ខ្លួន​វា​ផ្ទាល់។​នៅ​ក្នុង​អត្ថបទ​នេះ​យើង​ខ្ញុំ​និង​បង្ហាញ​លោកអ្នក​ពី​ របៀប​ជួសជុល​បញ្ហា​ទាំង​នេះ​ឡើយ​វិញ។​សម្រាប់​បញ្ហា​ទាំង​នេះ​សំដៅ​ទៅ​លើ​ ការ​កំណត់​ឲ្យ​ជួសជុល​ដោយ​ស្វ័យប្រវត្ត​ដោយ​គ្រាន់​តែ​ចុច Scroll ទៅ​រក​ប៊ូតុង​សម្រាប់​កំណត់​យក​កម្មវិធី​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​មាន​ ស្រាប់​នៅ​ក្នុងWindows7។
១-ពេល​ប្រើ Windows7 ហាក់បីដូចជា​យឺត
Windows7 គឺជា​ប្រភព​នៃ​កម្មវិធី​ឬ Resourceហើយ​វា​មាន​លក្ខណៈ​ពិសេស​បម្រុង​ទុក​មួយ​ចំនួន​ដែល​អាច​ទាញ​យក​យ៉ាង ​ច្រើន​នូវ Graphics card & System memoryរបស់​អ្នក។​ប្រសិនបើ​ប្រព័ន្ធ Windows7 អ្នក​កំពុង​ប្រើប្រាស់​ហើយ​វា​មាន​លក្ខណៈ​យឺត​ខុស​ធម្មតា​នោះ​លោកអ្នក​អាច​ ជួសជុល​វា​បាន​យ៉ាង​ងាយស្រួល​ដោយ​ចុច​លើ Turning off Superfluous effects។
-ចុច​លើ Start បន្ទាប់​មក​វាយ ‘performance’ នៅ​ក្នុង​ប្រអប់​Search បន្ទាប់​មក​រើស​យក ‘Adjust the appearance and performance of Windows’ ពី​លទ្ធផល​ទាំង​អស់​នោះ​ដូច​ក្នុង​រូប។​បន្ទាប់​មក​ផ្ទាំង Performance Options windows នឹង​បង្ហាញ​ឲ្យ​លោកអ្នក​ធ្វើការ​ជ្រើសរើស។
-នៅ​ខាង​ក្រោម visual Effects រើស​យក Adjust for best performance។​ប្រសិនបើ​លោកអ្នក​ចង់​រក្សា​ឲ្យ interface មាន​ភាព​ស្រស់​ស្អាត​សូម​រើស​យក Custom ហើយ​ចុច​លើ ‘Use visual styles on windows and buttons’។
2-Windows7
២-Windows Aero មិន​ដំណើរការ
Aero ជួយ Windows7 ឲ្យ​មាន Visual effects ជា​ច្រើន​ដែល Effect ទាំង​អស់​នេះ​មាន Style ជា​ច្រើន​ទម្រង់​ហើយ​ប្រើប្រាស់​បាន​ពេញ​លក្ខណៈ​ទៀត​ផង​ប៉ុន្តែ​វា​ក៏​ បណ្ដាល​ឲ្យ​កុំព្យូទ័រ​របស់​អ្នក​មាន resource ឬ​បន្ទុក​កាន់តែ​ច្រើន​ដែរ។
3-Windows7
តើ Aero មាន Effect អ្វីខ្លះ?
-Aero Peek, Aero Snap, Aero Flip ជា​ដើម​។
ដើម្បី​ដំណើរការ Aero លោកអ្នក​អាច​រើស​យក​តែ​ជម្រើស​ដូច​ខាង​ក្រោម៖
-Enable Aero Peek
-Enable desktop composition
-User visual style នៅ​ក្នុង Windows and buttons
4-Windows7
នោះ​ក្នុង​នោះ​ដែរ​យើង​គួរតែ​Backup registry មុន​ពេល​ដែល​យើង​ធ្វើការ​កែប្រែ​អ្វី​ផ្សេងៗ​ក្នុង Registry ពី​ព្រោះ​ថា Aero វា​និង​បិទ Registry នៅ​ពេល​ដាក់​ឲ្យ​វា​ដំណើរការ​ជៀសវាង​ធ្វើ​ឲ្យ​Registry ខូចខាត​ឬ​បាត់បង់​នាំឲ្យ​ប៉ះពាល់​ដល់ Windows។​ដូច្នេះ​ដើម្បី Backup Registry ចុច​លើ Start រួច​វាយ​ពាក់ ‘regedit’​ចូល​ក្នុង Search option បន្ទាប់​មក​វាយ​Enter key។​បន្ទាប់​មក​រើស​យក​ដំណើរការ​តាម​ជំហាន​ដូច​ខាង​ក្រោម៖
KEY_CURRENT_USER\Software\Microsoft\Windows\DWM. The value of the entry > ‘EnableAeroPeek‘ បន្ទាប់​មក​យើង​កំណត់​តម្លៃ​1 វា​ប្រសើរ​ជាង​តម្លៃ​០​ជា​តម្លៃ​ដើម​របស់​Windows។
5-Windows7

៣-Older Program មិន​អាច​ដំណើរការ​ជាមួយ​គ្នា​បាន

មុន​ពេល​Upgrade ទៅកាន់​Windows7 យើង​ត្រូវ​មើល​លើ​កម្មវិធី​ដែល​មាន​នៅ​ក្នុង​Windows ថា​វា​អាច​ប្រើប្រាស់​បាន​ជាមួយ​គ្នា​ទេ​ពី​ព្រោះ​ថា​មាន​កម្មវិធី​មួយ​ ចំនួន​ការ​ណា​យើង​ដំឡើង​វា​ធ្វើ​ឲ្យ​កម្មវិធី​ផ្សេង​ឬ​ប្រព័ន្ធ​ដំណើរការ Windows យឺត។​នៅ​ពេល​នេះ​ប្រសិន​បើ​លោកអ្នក​បាន Upgrade រួចរាល់​ហើយ​ជា​កម្មវិធី​ដែល​អ្នក​ចូល​ចិត្ត​តែ​វា​មិន​អាច​ដំណើរការ​ចូល​ គ្នា​បាន​ដូច្នេះ​យើង​មាន​មធ្យោបាយ​មួយ​តាមរយៈ​Windows 7 Compatibility Mode។
ដើម្បី​ដំឡើង​កម្មវិធី​នៅ​ក្នុង Compatibility Mode ចុច​right click លើ​វា​រួច​ហើយ​រើស​យក installation file and select => Properties។​នៅ​ក្នុង Properties Windows switch ចូល​ទៅកាន់​ Compatibility tab និង​ដាក់ Check យក ‘Run this program in compatibility mode for:’ហើយ​ពី pull-down menu រើស​យក​ជំនាន់​ចុងក្រោយ​បង្អស់​នៃ Windows នៃ​កម្មវិធី​ណាមួយ​ដែល​អ្នក​ដឹង​ថា​កម្មវិធី​ណាមួយ​ដែល​វា​បាន​កំពុង​តែ​ ដំណើរការ។
6-Windows7

-យើង​ធ្វើ​ជំហាន​នេះ​ឡើង​វិញ​ជាមួយ​កម្មវិធី​ដែល​បាន​ដំឡើង​រួច​ដោយ​ចុច​ Right click រើស​យក​Properties => Compatibility tab ហើយ​រើស​យក ‘Run this program in compatibility mode for:’ ហើយ​រើស​យក respective Windows operation system។ជាង​នេះ​ទៅ​ទៀត​យើង​អាច​ប្ដូរ​ការ​កំណត់​របស់​យើង​សម្រាប់​កម្មវិធី​ នីមួយៗ​បាន​ជាមួយ​ការ​ការ​ជ្រើសរើស​យក check box។
7-Windows7
៤-DVD Drive មិន​បង្ហាញ
តើ Windows 7 មិន​អាច​ស្វែង​រក optical drive ឃើញ​ទេ?​នេះ​គឺជា​មូលហេតុ​មួយ​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ដល់​ការ​កែ​តម្លៃ​ Registry។​សូម​ប្រុងប្រយ័ត្ន​ដូច​បាន​លើក​ឡើង​នៅ​ចំណុច​ទី​២។
-ចូល​ក្នុង’regedit ‘​បន្ទាប់​មក​ចូល​ទៅ​កាន់​ទីតាំង​ ‘HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class‘​នៅ​Panel ខាង​ស្ដាំ​ដៃ​លុប ‘UpperFilters’ & ‘LowerFilter’បន្ទាប់​មក Restart Windows នោះ​និង​បញ្ហា​ប្រសិនបើ​មាន។​ប្រសិនបើ​មិន​ដូច្នេះ​ទេ​យើង​ចូល​ក្នុង Misk Management រួច​រើស​យក ‘Create and format hard disk partitions’។
នៅ​ក្នុង Disk Management window ចុច​ Right click លើ Option drive icon ហើយ​រើស​យក Change Drive Letter and Paths’។​នៅ​ក្នុង Change Drive Letter and Path window ចុច​លើ Change … ប៊ូតុង​រួច​រើស​យក Drive letter ថ្មី​បន្ទាប់​មក​Restart Windows។
៥-ប្ដូរ Icon ថ្មី
ចុច​Right click លើ Desktop យក​Properties នៅ​ក្នុង Control panel window និង​បង្ហាញ។
ចុច​លើ Desktop Icon Settings window រើស​យក ‘Allow themes to change desktop icons’។




8-Windows7
អត្ថបទដើម ៖ http://cm.com.kh
Read more
Monday, December 10, 2012
no image

-លោកអ្នកមួយចំនួនធ្លាប់បានដឹងនិងបានស្គាល់រួចមកហើយ ពីរបៀបស្វែងរក Driver តាមរយៈកម្មវិធីស្វ័យប្រវត្តិមួយចំនួនដូចជា : Driver Pack Solution 11 និង 12 , Cobra Driver , Slim Driver , Driver Genius….. ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយកម្មវិធីអស់ទាំងនេះចំពោះកុំព្យូទ័រមួយចំនួនវាអាចស្វែងរក បានប្រសិទ្ធភាពបានត្រឹមតែ 70% តែប៉ុណ្ណោះគឺវាអាចនៅសល់ Driver មួយចំនួនដែលមិនទាន់ស្គាល់ ។

-សំរាប់ថ្ងៃនេះ H2E Group នឹងបង្ហាញពីរបៀបរក Driver ដែលមានប្រសិទ្ធភាពរហូតដល់ 99.99 % តាមរយៈ Device ID សូមទស្សនាខាងក្រោម ៖



1.  ចុច Mouse ស្តាំលើ Computer រឺ My Computer ជ្រើសយកពាក្យ Manage


2. បន្ទាប់មកជ្រើសយក Device Manager


3.Click Mouse ស្តាំលើ Driver ណាដែលមិនស្គាល់ (ចំណាំ៖Driverដែលមិនស្គាល់គឺជាDriver ណាដែលមានសញ្ញាឧទាននៅក្នុងត្រីកោណពណ៌លឿង)

-រួចជ្រើសយកពាក្យ Properties



4.បន្ទាប់មកចុចលើ Details Tab ហើយបន្ទាប់មកទៀតចុចត្រង់ Property ជ្រើសយក Hardware Ids



5. ចុច Mouse ស្តាំរួចលើ Code ID ដែលនៅក្នុង Value មួយណាក៏បានហើយជ្រើសយកពាក្យ  Copy


6. បន្ទាប់មកសួមលោកអ្នកចូលទៅកាន់វិបសាយ Google រួច Past ត្រង់ប្រអប់ Search រួចចុចលើ វិបសាយណាដែលមាន Address : www.driveridentifier.com ព្រោះភាគច្រើន Driver តែងតែនៅក្នុងវិបសាយមួយនេះជានិច្ច ។


7. បន្ទាប់ពីជ្រើសយកវិបសាយ www.driveridentifier.com រួចហើយសូម Scroll ចុះមកក្រោមរួចជ្រើសយកពាក្យ Download ដែលមាននិមិត្តសញ្ញារូប (សញ្ញាព្រួញបាញ់ចូល Hard Disk)


8. ចុងបញ្ចាប់ ក្រោយពី Download ចប់រួចរាល់ធ្វើការ Install តាមធម្មតា

អត្ថបទដើម ៖ h2egroup.com
image
If You think it good please like :)...... Facebook i1dlsong :):)
Read more
Sunday, December 9, 2012
no image

RAR គឺជាកម្មវិធីមួយប្រភេទដែលត្រូវបានគេនិយមប្រើប្រាស់​សម្រាប់ធ្វើការ
បង្រួមទំហំ MB/GB របស់ទិន្នន័យ កម្មវិធី ឬឯកសារ ផ្សេងៗឲ្យរួមតូចជាងទំហំ
ដើមដើម្បីងាយស្រួលថតចម្លងបញ្ចូលទៅ ក្នុងប្រភេទឧបករណ៍ផ្ទុកដូចជា USB
Flash/External Hard Disk
ជាដើម។ យ៉ាងណាម៉ិញ រាល់ឯកសារ RAR ទាំងនោះ
លោកអ្នកក៏ អាចធ្វើការលាក់ និងបន្លំខ្លួនជាមួយផ្ទាំងរូបភាពបានផងដែរ តួយ៉ាង​
ដូចក្នុងឧទាហរណ៍ដែលទស្សនាវដ្តីទីក្រុងពត៌មានវិទ្យាបានលើក យកមកបង្ហាញ
ខាងក្រោមនេះស្រាប់ សូមចូលរួមអនុវត្តនូវជំហាន នីមួយៗដូចតទៅ ។



១. របៀបលាក់ឯកសារៈ
   
ដើម្បីមានភាពងាយស្រួលក្នុងការអនុវត្ត និងឈ្វេងយល់បាន​ឆាប់រហ័សនោះ
ទស្សនាវដ្តីទីក្រុងពត៌មានវិទ្យាយើងសូមលើកយក File ចំនួន ២ ប្រភេទផ្សេងគ្នាគឺ
File JPG (
រូបភាព) មួយ និងមួយ ទៀតជាប្រភេទ File TXT (Text) សម្រាប់ជា
ឧទាហរណ៍ដែលក្នុង នោះ File Text នឹងត្រូវបានបំលែងជាឯកសារប្រភេទ RAR
ហើយ​ក៏ត្រូវបាន​បញ្ចូលទៅក្នុងផ្ទៃរូបភាពផងដែរ ។



    យ៉ាងណាម៉ិញ ចំពោះការបំលែង File Text ក៏ដូចជា​ឯកសារ​នានាគ្រប់ប្រភេទ
ឲ្យក្លាយទៅជាឯកសារប្រភេទ “.rar” ទៀតសោត លោកអ្នកអាចប្រើប្រាស់នូវកម្មវិធី
WinRAR
7-Zip ក៏បានដែល​កម្មវិធីទាំងពីរនេះផ្តល់ភាពងាយស្រួលក្នុងការប្រើ
ប្រាស់ដល់អ្នកប្រើ ហើយរហ័សទៀតផង គឺគ្រាន់តែផ្តើមធ្វើការ Compress ឯកសារ​
របស់លោកអ្នកជាឯកសារប្រភេទ RAR​ ជាការស្រេច ។



    បន្ទាប់មក សូមបើកផ្ទាំង Command Prompt ឡើងដោយការ​ចុច​លើចង្កឹះ
Win+R
រួចវាយពាក្យ CMD​ ចូលទៅក្នុងប្រអប់ Run និងចុចប៊ូតុង OK ឬចង្កឹះ​ Enter



    លុះផ្ទាំង Command Prompt ចាប់បើកដំណើរការភ្លាម សូម លោកអ្នក
បន្តចូលទៅកាន់ទីតាំង (Directory) ដែលមានផ្ទុក Files ទាំងពីរនោះដោយ
ប្រើប្រាស់ Command ដូចខាងក្រោមនេះ ។



    ជាចុងក្រោយ នៅក្នុងផ្ទាំង​Command Prompt នេះដដែល លោកអ្នកចាំបាច់
ត្រូវវាយបញ្ចូល Command បន្ថែមទៀត គឺ
copy /b [image_file] + [rar_file_to_hide] [new_image_result_name]​
(
ឧទាហរណ៍: copy /b ninja.jpg + secret-message.rar ninja2.jpg) ពេលនោះនឹង
ឃើញថា ចំពោះឯកសារប្រភេទ RAR ដែលលោកអ្នកត្រូវការទាំងប៉ន្មាននឹងត្រូវ
បានលាក់បំបាំង ឬបញ្ចូលទៅក្នុងផ្ទាំងរូបភាពជាក់ជាពុំខាន ។



២. របៀបបង្ហាញឯកសារនោះមកវិញៈ
   
ដោយឡែក កាលបើអាចលាក់បាន លោកអ្នកក៏អាចបង្ហាញវា មកជាលក្ខណៈ
ធម្មតាវិញបានដូចគ្នា។ ឯការអនុវត្តនោះទៀតសោត​​លោកអ្នកគ្រាន់តែចំណាយ
ពេលវេលាត្រឹមតែមួយប៉ប្រិចភ្នែកគឺជាការគ្រប់គ្រាន់។ សូមលោកអ្នកចាប់ផ្តើមធ្វើ
ការផ្លាស់ប្តូរ Extension របស់ ninja2.jpg ដែលលោកអ្នកបានបង្កើតពីខាងលើឲ្យ
ក្លាយទៅជាប្រភេទ “.rar” (ninja2.rar) រួចហើយចូរ​បើកដំណើរការឯកសារ​ហ្នឹងជា
មួយកម្មវិធី WinRAR ដោយគ្រាន់តែលោកអ្នកចុចកណ្តុរខាង​ស្តាំលើឯកសារ ninja2.jpg
រួចជ្រើសរើសយក​មុខងារ Open with WinRAR ជាការស្រេច ៕​​​




 
image
If You think it good please like :)...... Facebook i1dlsong :):)
Read more
no image

    ថាសរឹង គឺជាសមាសធាតុផ្សំដ៏សំខាន់មិនអាចខ្វះបានមួយនៃម៉ាស៊ីនកុំព្យូទ័រ
ព្រោះថាកុំព្យូទ័រមួយគ្រឿងកាលបើមិនមានថាសរឹង (Hard Disk) ទេនោះកុំព្យូទ័រ
ក៏មិនអាចប្រើប្រាស់បានដែរ។ ក្រៅពីនេះថាសរឹងត្រូវបានគេប្រើសម្រាប់ផ្ទុកនូវ
រាល់ឯកសារសំខាន់ៗ ឬទិន្នន័យផ្សេងៗជាច្រើនប្រភេទ​ប៉ុន្តែវាមានទំហំកំណត់
ទៅតាមតម្រូវការអ្នកប្រើប្រាស់។ អ្នកប្រើប្រាស់មួយ ចំនួនគាត់ត្រូវការថាសរឹង
ដែលមានទំហំធំៗទៅតាមទំហំការងាររបស់គាត់ ហើយក៏មានអ្នកខ្លះទៀតគាត់
ត្រូវការទំហំថាសរឹងត្រឹមតែតូចល្មមសក្តិសមនឹងការងារផ្នែករដ្ឋបាលរបស់គាត់
ជាការគ្រប់គ្រាន់ តែអ្វីដែលធ្វើឲ្យពួកគាត់មិនអស់ចិត្តនោះគឺការកាត់បន្ថយទំហំ
ទំនេរថាសរឹងរបស់ពួកគាត់ឲ្យកាន់តែតិចទៅៗ មានន័យថាវាបានបាត់បង់ដោយ
មិនដឹងមូលហេតុ។ ដូច្នេះទស្សនាវដ្តីទីក្រុងពត៌មានវិទ្យាសូមលើកយកនូវហេតុផល
៧​យ៉ាងដើម្បីធ្វើការ បង្កើនទំហំទទេរលើផ្ទៃថាសរឹងមកបង្ហាញ  ជូនប្រិយមិត្តអ្នក
អានឲ្យបាន ជ្រាបដូចតទៅៈ

១. ការត្រួតពិនិត្យជាមួយ​ Run Disk Cleanup :
    ជាទូទៅនៅលើប្រព័ន្ធដំណើរការជំនាន់ណាក៏ដោយទាំងថ្មី និងចាស់គឺរមែងតែងតែ
មានភ្ជាប់មកនូវមុខងារមួយដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការ លុបនូវពពួក​ Temporary
Files ឬឯកសារមិនសំខាន់​ផ្សេងៗទៀតចោល ក្នុងគោលដៅមួយធ្វើយ៉ាងណាឲ្យដំណើរ
ការនៃម៉ាសីុនកុំព្យូទ័រប្រព្រឹត្តទៅបានយ៉ាងរលូន ជាពិេសសជួយបង្កើនទំហំទទេរលើ
ផ្ទៃថាសរឹង (Hard Disk)​ តែម្តង ហើយដើម្បីអាចប្រើប្រាស់​Run Disk Cleanup បានសូម
លោកអ្នកចុចកណ្តុរស្តាំលើថាសរឹងណាមួយក៏បានបន្ទាប់មកសូម Select លើមុខងារ
Properties ។
    បន្ទាប់មកលោកអ្នកត្រូវចុចលើប៊ូតុង Disk Cleanup ដែលមាននៅ
ក្នុងផ្ទាំង ​Disk Properties នោះឯង ។
    បន្ទាប់មកទៀត លោកអ្នកចាំបាច់ត្រូវ Select ទៅលើប្រភេទឯកសារដែល
ចង់លុបចោលតួយ៉ាងដូចជាពពួក Temporary Files, Log Files, Files in your
Recyclebin ឬឯកសារមិនបានការផ្សេងៗទៀត និងបន្ត ចុចប៊ូតុង OK។ ក្រៅ
អំពីឯកសារទាំងអស់ខាងលើហើយ លោកអ្នកថែម ទាំងអាចធ្វើការសម្អាត
(Clean Up) នូវ​ពពួក System Files ដែលមិនបានបង្ហាញនៅក្នុងបញ្ជីខាង
លើបានយ៉ាងងាយផងដែរ  គឺគ្រាន់តែចុចប៊ូតុង Clean up System Files
ដើម្បីធ្វើការលុបនូវពពួក System Files ដែល មិនបានការមួយចំនួន​ចោល
បានហើយ ។

    បន្ថែមលើនេះលោកអ្នកនៅអាចចុចលើប៊ូតុង More Options រួច ហើយបន្ត
ចុចប៊ូតុង Clean Up ដែលស្ថិតនៅខាងក្រោមមុខងារ System Restore and
Shadow Copies ដើម្បីផ្តើមលុប System Restore Data ចោលតែម្តងបានផងដែរ ។
២. បង្កើនទំហំថាសរឹងដោយ Uninstall Space-Hungry App :
    យ៉ាងណាម៉ិញ លោកអ្នកក៏អាចធ្វើការបង្កើនទំហំទទេររបស់ថាសរឹងឲ្យធំ
ជាងមុនបានផងដែរតាមរយៈការលុបចោល (Uninstall) កម្មវិធីមួយ ចំនួនដែល
លោកអ្នកបានតម្លើងរួច ប៉ុន្តែក៏មានកម្មវិធីខ្លះប្រើប្រាស់ត្រឹមតែតិច តួចបំផុត
ក្រោយពីលោកអ្នកបានធ្វើការតម្លើង​រួចនោះ ដែលករណីនេះសឹងថាមិនចាំបាច់
លុបវាចោលផងក៏បាន។ ផ្ទុយមកវិញប្រសិនបើកុំព្យូទ័រលោកអ្នកមិនបង្ហាញនូវ
ទំហំនៃកម្មវិធីទាំងនោះទេសូមចុចលើ  Size Column ដើម្បីឲ្យវាបង្ហាញឡើង។
គួរបញ្ជាក់ផងដែរថា​ប្រសិនបើលោកអ្នកស្វែងរក Size Column មិន​ឃើញទេនោះ
សូមបន្តចុចលើប៊ូតុង Options ដែលស្ថិត នៅលើគេ​បង្អស់​ត្រង់ជ្រុងខាងស្តាំ និង
ធ្វើការ Select ទៅលើ Details View ។
៣. ដំណើរការ Analyze Disk Space :
    បន្ថែមលើនេះផងដែរ ប្រសិនបើលោកអ្នកចង់ដឹងឲ្យច្បាស់ថាតើទំហំថាសរឹង
នៃម៉ាស៊ីនកុំព្យូទ័រត្រូវបានបាត់បង់ដោយសារអ្វី ឬក៏ប្រើប្រាស់លើការងារណាខ្លះ?
Hard Disk Analysis Program ពិតជាអាចជួយលោកអ្នក បាន ព្រោះថាកម្មវិធីជំនួយ
នេះ វាអនុញ្ញាតឲ្យ​អ្នកប្រើប្រាស់មានលទ្ធភាពក្នុង ការឆែករក (Scan) ទៅលើថាសរឹង
​របស់គេបានយ៉ាងច្បាស់ លុះការស្គេន  ត្រូវបានបញ្ចប់លោកអ្នកនឹងបានឃើញថា
ឯកសារ ឬថតឯកសារណាខ្លះ   ដែលធ្វើឲ្យថាសរឹងនៅសល់ទំហំទំនេរកាន់តែតិច
ទៅៗ សូមចាប់ផ្តើមសាក ល្បងបង្កើនទំហំ​ទំនេរលើថាសរឹងរបស់លោកអ្នកជាមួយ
​WinDirStat ។
៤. ការសម្អាតទៅលើ ​Temporary Files :
    មុខងារ Windows’ Disk Cleanup គឺត្រូវបានគេចាប់អារម្មណ៍ប្រើប្រាស់ច្រើន
ក្នុងការបង្កើនទំហំទទេរនៃថាសរឹង ប៉ុន្តែមុខងារនេះមិនអាចធ្វើការលុបចោលនូវ
ពពួក ​Temporary Files ដែលកើតមាន​ឡើងពីការប្រើ ប្រាស់កម្មវិធីផ្សេងៗនោះទេ
តួយ៉ាងដូចជាការសម្អាត​Firefox ឬ Chrome Browser Caches ជាដើម។ ក្នុងករណី
ដែល​លោកអ្នកត្រូវការលុបបំបាត់ចោលនូវពពួក Temporary ឬ Junk File សូមសាក
ល្បងទាញយក (Download) កម្មវិធី CCleaner មកប្រើប្រាស់លមើល គឺពិតជាអាច
ជួយលោកអ្នកបានយ៉ាងប្រាកដ ។
៥. ការបង្កើនទំហំថាសរឹងដោយការលុបបំបាត់ Files​ ស្ទួនៈ
    នៅត្រង់ចំណុចនេះ គឺជាបញ្ហាមួយដែលអ្នកប្រើប្រាស់ម៉ាសីុនកុំព្យូទ័រភាគច្រើន
គាត់តែងជួបប្រទះស្ទើរគ្រប់គ្នា ព្រោះថាមានពេលខ្លះឯកសារ ឬ    រូបភាពតែមួយប៉ុន្តែគាត់ផ្ទុកនៅលើទីតាំងផ្សេងគ្នានៃថាសរឹងតែមួយករណីនេះវាធ្វើឲ្យ
ទំហំទទេររបស់ថាសរឹងចាប់ផ្តើម រួមតូចបន្តិចម្តងៗទៅតាមចំនួន Files ដែលស្ទួនទាំង
នោះ។ ដូច្នេះដើម្បីកាត់បន្ថយ ឬលុបចោលនូវឯកសារដែលស្ទួនលោកអ្នកចាំបាច់គួរ
ប្រើកម្មវិធីដើម្បីស្វែងរកឯកសារស្ទួន។សូមសាក ល្បងប្រើកម្មវិធី VisiPics, dupeGuru ​
លមើល តើវាអាចជួយលោកអ្នក បាន​កម្រិតណាដែរ?​
៦. កាត់បន្ថយការប្រើប្រាស់ទំហំថាសរឹងច្រើន
ពេលបង្កើត System Restore​ :
    ជាទូទៅរាល់ការបង្កើត System Restore នៅលើម៉ាសីុនកុំព្យូទ័រ គឺ រមែងតែង
ធ្វើឲ្យមានការបាត់បង់ទំហំទទេររបស់ថាសរឹងច្រើនដែលកត្តានេះ មិនសូវមានអ្នក
ប្រើប្រាស់ចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែគាត់ឧស្សាហ៍រអ៊ូរទាំ ថា​ហេតុអ្វីក៏ថាសរឹង
(Hard Disk)​ របស់​គាត់​ចេះតែបាត់ និងកាន់តែរួមតូចទៅៗដោយគ្មានមូលហេតុ​ដូច្នេះ?
៧. ការប្រើប្រាស់ Nuclear Options :
    លោកអ្នកគួរតែបិទដំណើរការ Hibernation ចោលវាជាការប្រសើរផងដែរ
ព្រោះថារាល់ពេលលោកអ្នកចាប់ផ្តើម Hibernate លើ System នោះនឹងមាន
ការរក្សាទុកនូវ Contents របស់អង្គចងចាំ (RAM) ទៅលើ ថាសរឹងរបស់លោកអ្នក
ដែលជាហេតុធ្វើឲ្យថាសរឹងនោះត្រូវបានបាត់បង់ដោយមិនដឹងខ្លួន។ និយាយជា
រួមមកបើលោកអ្នកមិនចង់ឲ្យបាត់បង់ទំហំថាសរឹងដោយសារកត្តា
មិនចាំបាច់នេះទេ  សូមបិទមុខងារ  Hibernate      Entirely / System Restore
Entirely ចោលតែម្តង ដូច្នេះការបាត់បង់ទំហំទទេររបស់ថាសរឹងនឹងត្រូវបានកាត់
បន្ថយបានមួយផ្នែកធំ ៕


image
If You think it good please like :)...... Facebook i1dlsong :):)
Read more
no image

លោកអ្នកប្រហែលជាធ្លាប់បានដឹងរួចមកហើយ ក៏មានអ្នកប្រើ ប្រាស់ខ្លះទៀត គាត់
ថែមទាំងចេះអំពីវិធីសាស្រ្តក្នុងការបង្កើត USB Flash ឲ្យអាច Bootable បានទៀតផងគឺ
មានន័យថាពួកគាត់មានបំណងចង់តម្លើងប្រព័ន្ធដំណើរការ (Windows) ដោយប្រើប្រាស់
នូវ USB Flash Drive ជំនួសឲ្យ CD/DVD-ROM ប៉ុន្តែការងារនោះវាមិនមែនជាការងាយ
ស្រួលទេ កាលបើគាត់ប្រើ Command Prompt ឬកម្មវិធី Win To Flash ព្រោះអ្នកប្រើប្រាស់
ទាំងនោះចាំបាច់ត្រូវធ្វើការ​ពន្លា Windows ISO ទៅជាថតឯកសារមួយដែលខណៈនោះ​ អាចបណ្តាលឲ្យមានមេរោគកុំព្យូទ័រផ្សេងៗមានឳកាសជ្រៀតខ្លួន​ចូលទៅក្នុងថតឯកសារ
Windows ឬពេលខ្លះគឺមិនអាចដំណើរការ តែម្តង។ ដូច្នេះទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា
យើងសូមនាំអារម្មណ៍លោកអ្នកមកជួបជាមួយរបៀប Burn ឯកសារប្រភេទ ISO
បញ្ចូល ទៅក្នុង ​USB Flash តែម្តង។
    កាលបើលោកអ្នកមានឯកសារប្រភេទ ISO Bootable ស្រាប់ ហើយត្រូវការ Burn
វាបញ្ចូលទៅក្នុង USB Flash Drive​ ក្នុងខណៈ នោះលោកអ្នកត្រូវប្រើប្រាស់កម្មវិធីជំនួយ
មួយប្រភេទមានឈ្មោះថា ISO to USB។ កម្មវិធីជំនួយដ៏ប៉ិនប្រសប់បង្កប់ដោយសមត្ថភាព   ខ្ពស់មួយនេះពិតជាអាចជួយសម្រួលលោកអ្នកបានយ៉ាងប្រាកដ ព្រោះថា Options មូលដ្ឋានជាច្រើនត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើ
ការបង្កើតនូវ USB Bootable បានយ៉ាងងាយស្រួលបំផុត។

    យ៉ាងណាម៉ិញការប្រើប្រាស់លើកម្មវិធីនេះផងដែរក៏កាន់តែ  មានភាពងាយស្រួល
ថែមទៀតគឺគ្រាន់តែលោកអ្នកចាប់ផ្តើមធ្វើការតម្លើង​កម្មវិធី ISO to USB រួចរាល់ហើយ
បន្ទាប់មកសឹមដំណើរការជា លក្ខណៈ “Admin” និងបន្តចុចប៊ូតុង Browse ដើម្បីស្វែង
រកឯកសារ ISO របស់លោកអ្នក។​លុះរកឃើញហើយសូមចុចលើប៊ូតុង​Open ព្រមទាំង
ធ្វើការជ្រើសរើសនូវ USB Drive ។
បញ្ជាក់ៈ លោកអ្នកត្រូវប្រាកដថា Drive ដែលបានជ្រើសរើសនោះគឺពិតជាត្រឹមត្រូវ មិន
ភាន់ច្រឡំឡើយ ព្រោះថាមុនពេលធ្វើការបញ្ជូន Setup Files ទៅកាន់ USB ជាចាំបាច់
លោកអ្នកត្រូវ Format USB Drive ជា FAT32 ឬក៏ NTFS ជាមុនសិន ។

    ផ្ទុយមកវិញ មុននឹងលោកអ្នកចុចលើប៊ូតុង Burn កម្មវិធីក៏ចាប់ បង្ហាញចេញនូវផ្ទាំងថ្មីមួយឡើង មកដើម្បីបញ្ជាក់លោកអ្នកម្តងទៀតថារាល់ឯកសារនៅក្នុង USB Drive នេះនឹងត្រូវបានលុបចោល
ទាំង​ស្រុង ដោយជំនួសមកវិញនូវការ Selected Bootable Option ។

    នៅខណៈនោះផងដែរលោកអ្នកនឹងឃើញមានបង្ហាញនូវពាក្យ “not responding”
នៅលើ Title Bar របស់កម្មវិធី ISO to USB ក៏ប៉ុន្តែសូមកុំបិទកម្មវិធីដែលកំពុងតែដំណើរ
ការនេះឲ្យសោះ ។

    ជាចុងក្រោយ លោកអ្នកនឹងបានឃើញផ្ទាំងថ្មីមួយផ្សេងទៀតដែលមានខ្លឹមសារ
“successfully completed” ចាប់បង្ហាញឡើង​បន្ទាប់ពីដំណើរការនៃការផ្ទេរឯកសារ
ISO ទៅកាន់ USB Drive ត្រូវបានបញ្ចប់ជាស្ថាពរនោះ ៕


image
If You think it good please like :)...... Facebook i1dlsong :):)
Read more