khmerandroiddl.blogspot.com
Friday, November 9, 2012

សម្រាប់​មេរៀន​ឌីហ្សាញ​នៅ​ក្នុង​លេខ​នេះ​ នឹង​លើក​យក​ពី​របៀប​បង្កើត​រូប​ល្ពៅ​ Halloween ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​ Photoshop CS5 ​មក​បង្ហាញ​ជូន​អ្នក​ទាំងអស់​គ្នា។ ​សូម​ធ្វើ​តាម​ដំណាក់កាល​នីមួយៗ​ដូច​ខាងក្រោម៖
ដំណាក់កាលទី១៖
យើង​ត្រូវ​បង្កើត​ក្រដាស​កិច្ចការ​ថ្មី​មួយ​ដោយ​ចុច​លើ ​File យក​ពាក្យ​ New ឬ​ក៏​ចុច​ Ctrl+N ​ក៏​បាន។ បន្ទាប់​មក​ត្រូវ​កំណត់​ Option ​ដូច​ខាងក្រោម៖
- ត្រង់ Width និង Height គឺ​ដាក់ 500 pixels ដូចគ្នា
- ត្រង់ Resolution ដាក់ 100 cm
- ត្រង់ Background Contents ជ្រើសរើស​យក Background Color



ដំណាក់កាលទី២៖
យើង​ត្រូវប្តូរ​ Background Color ​ទៅ​ជា​ពណ៌ខ្មៅ​ និង​ Foreground Color ​ទៅ​ជា​ពណ៌​ទឹកក្រូច។​ រួច​ប្រើ Ellipse Tool(U) ​ដើម្បី​គូស​រង្វង់​មួយ​ដែល​មាន​ទ្រង់​ទ្រាយ​ដូច​ទៅ​នឹង​ផ្លែ​ល្ពៅ​ដូចរូប៖



បន្ទាប់មក​យើង​ត្រូវ​ប្តូរ​ Layer Style ​ឲ្យ​មាន​ស្រមោល​ដោយ​ចូល​ទៅ​ក្នុង​ Layer -> Layer Style -> Inner Shadow



រួច​យើង​ត្រូវ​កំណត់​ Setting ​វា​ដូច​ខាងក្រោម៖
- ត្រង់​ Blend Mode ជ្រើសរើស​យក Linear Burn
- ត្រង់ Opacity ដាក់ 28% រួច​ជ្រើសរើស​យកពណ៌ខ្មៅ
- ត្រង់​ Distance ដាក់​ 0%, Choke ដាក់​ ២៦% និង​ត្រង់​ Size ដាក់​38px



បន្ទាប់មក យក Ellipse Tool គូរ​រូប​រង្វង់​ដូច​មុន​ដោយ​ដាក់​កម្ពស់​ស្មើ​ទៅ​នឹង​លើក​មុន រួច​បង្រួម​ទទឹង​ឲ្យ​តូច​ជាង​លើក​មុន​បន្តិច។ ​យើង​ត្រូវ​ធ្វើ​បែបនេះ​ម្តង​មួយ​ស្រទាប់ៗ​រហូត​ដល់​ចេញ​ជា​រូបរាង​ដូច​ខាង​ ក្រោម ដែល​ជា​រូបរាង​ផ្លែល្ពៅ៖



ដំណាក់កាលទី៣៖
យើង​ត្រូវ​បន្ថែម​មាត់​ទៅ​ឲ្យ​រូប​ល្ពៅ​នោះ​ ដោយ​ដំបូង​ត្រូវ​បង្កើត Layer ថ្មី​មួយ​សម្រាប់​មាត់​ដោយ​ចូល​ទៅ​ក្នុង​ Layer -> New -> Layer ​ឬ​ក៏​យើង​អាច​ចុច​ Ctrl+Shift+N ក៏បាន​ពេលនោះ​វា​នឹង​ចេញ​ផ្ទាំង​ New Layer ​ចេញ​មក​ត្រង់​កន្លែង​ Name ​គឺ​យើង​ដាក់​ឈ្មោះ​ទៅ​ឲ្យ​ Layer​ នោះ​ រួច​ចុច OK





បន្ទាប់​មក​យើង​ត្រូវ​ប្រើ ​Polygonal Lasso Tool (L) ​ដើម្បី​គូរ​រូប​មាត់​តាម​ដែល​យើង​ចង់​បាន ឬ​អ្នក​អាច​យក​គំរូ​តាម​រូបភាព​ខាងក្រោម​ក៏បាន ​រួច​ចាក់​ពណ៌​វា​ទៅ​ជា​ពណ៌ស



រួច​យើង​ត្រូវ​កំណត់​ Layer Style ​ទៅ​ឲ្យ​វា​ចំនួន​ពីរ​ គឺ Inner Shadow ​និង​ Gradient overlay។ ដោយ​កំណត់​ Setting ​នីមួយៗ​ដូច​រូប​ខាងក្រោម៖
ចំពោះ Inner Shadow



ចំពោះ Gradient overlay



ពេល​នោះ​យើង​នឹង​បាន​នូវ​រូបភាព​ដូច​ខាងក្រោម៖



យើង​ត្រូវ​ធ្វើ​បែប​នេះ​ទាំង​ភ្នែក​ និង​ច្រមុះ​រហូត​ដល់​រួចរាល់ ហើយ​យើង​អាច​គូស​ទង​ថែម​ទៀត​ក៏បាន។​ ចុង​បញ្ចប់​យើង​នឹង​បាន​នូវ​រូប​ល្ពៅ​ Halloween ​ដ៏​ស្រស់​ស្អាត​មួយ​ដូច​ខាងក្រោម៖



អ្នក​ទាំងអស់​គ្នា​អាច​ទាញ​យក​កិច្ចការ​នេះ​ទាំងមូល​ជា​ File .pds ​ដើម្បី​យក​ទៅ​មើល​បន្ថែម​នៅ​ក្នុង​
វែបសាយ៖​ http://www.mediafire.com/?3tb6nf4cgdnp8oy


 ប្រភព www.cm.com.kh



If You think it good please like :)...... Facebook i1dlsong :):)
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 nhận xét