khmerandroiddl.blogspot.com
Tuesday, November 13, 2012

ការ​ប្រើ shortcut key គឺ​វា​បាន​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​កម្មវិធី Microsoft office word ដើម្បី​រៀបចំ​អត្ថបទ​ក្នុង​ការ​កំណត់​បញ្ជា​សម្រាប់​បន្ថែម​មុខងារ​ផ្សេងៗ​បាន​យ៉ាង​លឿន​ជំនួស​ឱ្យ​ការ​ប្រើ Mouse ដើម្បី​បញ្ហា។​ក្នុង​ការ​ប្រើ keyboard shortcut នេះ​ប្រហែល​លោកអ្នក​មួយ​ចំនួន​បាន​ដឹង​និង​ចេះ​ប្រើប្រាស់​នូវ shortcut ខ្លះៗ​ក្នុង​ការ​រៀបចំ​អត្ថបទ​របស់​ពួក​គាត់។​ដូច្នេះ​នៅ​ក្នុង​អត្ថបទ​នេះ​យើង​នឹង​លើក​យក​នូវ shortcut key សំខាន់ៗ​មួយ​ចំនួន​ដើម្បី​បង្ហាញ​ដល់​អ្នក​អាន​ទាំង​អស់​យក​ទៅ​ប្រើ​ទៅ​តាម​តម្រូវ​ការ​នៃ​ការងារ​របស់​ខ្លួន​ដូច​ខាង​ក្រោម៖



. CTR+ SHIFT + A  ឬ ចុច Shift + F3 ៖សម្រាប់​ធ្វើ​ឱ្យ​អក្សរ​នៃ​ពាក្យ-កថាខណ្ឌ​ពី​តូច​ទៅ​ជា​អក្សរ​ធំ​ទាំងអស់​ដោយ​យក Cursor ដាក់​នៅ​ត្រង់​នោះ​បន្ទាប់​មក​អ្នក​ប្រើ Arrow key ដើម្បី​ជ្រើសរើស។

. ALT + CTRL + M ៖​សម្រាប់​កត់​ចំណាំ​ឬ​ហៅ​ថា command note ដោយ​អ្នក​យក Cursor ដាក់​ឱ្យ​ចំ​កន្លែង​អ្នក​ចង់​កត់​ចំណាំ។

.ALT + F10៖​សម្រាប់​កំណត់​បញ្ជា​ឱ្យ​កម្មវិធី Ms.Word អ្នក​កំពុង​តែ​ប្រើ​ពង្រីក (Maximize) ឱ្យ​ពេញ​អេក្រង់​កុំព្យូទ័រ។

.ALT + F5៖សម្រាប់​ធ្វើ​ឱ្យ​ទំហំ​នៃ​ដែល​អ្នក​បាន Maximize ទៅ Minimize ធម្មតា​វិញ(ពង្រួម​មក​តូច​ធម្មតា​វិញ)

.ALT + CTRL + 1/2/3៖​សម្រាប់​កំណត់​យក​អក្សរ​ឱ្យ​មាន​សភាព​ដិត​ជាង​ធម្មតា។

.CTRL + SHIFT + L ៖សម្រាប់​តម្រឹម​ដោយ​ចុះ​ថេប​នៃ​អត្ថបទ​ទៅ​មុខ​និង​ដាក់​សញ្ញា​មូល​នៅ​ខាង​ដើម​បន្ទាត់។

.ALT + CTRL + K ៖​សម្រាប់​រៀបចំ​អត្ថបទ​ទាំង​មូល​ដូច​ជា​ការ​ដាក់​ពណ៌​ទំហំ​អក្សរ​ជា​ដើម។

.CTRL+B ,CTRL+SHIFT+B៖សម្រាប់​ធ្វើ​ឱ្យ​អក្សរ​ដិត​ធំ​ជាង​ធម្មតា។

.CTRL+SHIFT+F5៖សម្រាប់​បញ្ចូល​ឈ្មោះ​ចូល​ទៅ Bookmark

១០.CTRL+PAGC Down ឬ​ចុច CTRL៖សម្រាប់​ចុះ​ឬ​ឡើង Cursor ពី​ដើម​ក្រដាស​ទៅ​ចុង​ក្រដាស​ដោយ​ប្រើ arrow key

១១.ATL +CTRL+HOME ALT៖សម្រាប់​ដាក់​សញ្ញា​មូល​នៅ​ត្រង Cursor ដែល​ស្ថិត​នៅ។

១២.CTRL+E,L,R៖សម្រាប់​តម្រឹម​កណ្ដាល​ឆ្វេង​និង​ខាង​ស្ដាំ​នៃ​អត្ថបទ​របស់​អ្នក។

១៣. SHIFT+F3៖សម្រាប់​ប្ដូរ​អក្សរ​តូច​ទៅ​ជា​អក្សរ​ធំ​ដោយ​ចាប់ពី​មួយ​តួ​ទៅ​មួយ​ពាក្យ។

១៤.CTRL + SHIFT+ENTER ៖ប្រើ​សម្រាប់​បំបែក​ក្រដាស​ការងារ​ជា​ពីរ។

១៥.CTRL+SHIFT+F8៖សម្រាប់ Select ដោយ​ដាក់ Cursor ពី​ចំណុច​ណា​ដែល​អ្នក​ចង់ Select បន្ទាប់​មក​អ្នក​យក Mouse ទៅ​ចុច​នៅ​ចំណុច​ណាមួយ​នោះ​អ្នក​នឹង​ឃើញ​ការ Select ដល់​នោះ​តែ​ម្ដង។

១៦.CTRL+X និង CTRL+DELETE៖សម្រាប់​កាត់​អក្សរ​ដែល​អ្នក​បាន Select

១៧.ALT+SHIFT +D៖សម្រាប់​បង្ហាញ​ថ្ងៃ​ខែ​ឆ្នាំ​ពី​កុំព្យូទ័រ​ដែល​អ្នក​កំពុង​តែ​ប្រើ​មក​បង្ហាញ​លើ​សន្លឹក​កិច្ចការ​របស់​អ្នក។

១៨.CTRL +DELETE៖​សម្រាប់​លុប​អក្សរ​ត្រលប់​ក្រោយ​វិញ​ដោយ​ចុច CTRL ឱ្យ​ជាប់។

១៩.ALT+SHIFT+F7៖សម្រាប់​បង្ហាញ​វចនានុក្រម​នៃ Ms.Word ឱ្យ​ឃើញ​នៅ​ផ្នែក​ខាង​ស្ដាំ​។

២០.CTRL+W​ដូច​គ្នា​ទៅ​និង CTRL+F4

២១.CTRL+F10៖​សម្រាប់​ដាក់​សញ្ញា​ដូច​ជា​សញ្ញា​ខណ្ឌ​នៅ​គ្រប់​បន្ទាត់​នៃ​អក្សរ។

២២.F8​សម្រាប់ Select ពី​ក្រោម​ទៅ​លើ​ហើយ ALT+CTRL+D សម្រាប់​កត់​ចំណាំ។

២៣.CTRL +F9 ៖សម្រាប់​ដាក់​កូដ​នៅ​ក្នុង​សញ្ញា​ដូច​រូប។

២៤.ដើម្បី​បង្ហាញ​សារ​សម្រាប់​ជ្រើសរើស​ពុម្ព​អក្សរ​អ្នក​ត្រូវ​ចុច​លើ CTRL+DCRTL+SHIFT+F

២៥.CTRL+SHIFT+៖សម្រាប់​ដាក់​អក្សរ​ឬ​លេខ​ឱ្យ​ទៅ​ជា​ស្វ័យ​គុណ។

២៦.CTRL+] សម្រាប់​ដំឡើង​អក្សរ​ឱ្យ​ធំ​និង CTRL+[​សម្រាប់​បន្ថយ​អក្សរ​ឱ្យ​មក​តូច​ធម្មតា​វិញ។

២៧.CTRL+T សម្រាប់​ចុះ​ថេប​ទៅ​មុខ​ទាំ​កថាខណ្ឌ​ម្ដង​មួយ​ថេប។

២៨.CTRL+H សម្រាប់​លាក់​អត្ថបទ​ហើយ CTRL +K សម្រាប់​ដាក់ Link

២៩.CTRL+M សម្រាប់​ចូល​មួយ​ថេប​នៃ​អត្ថបទ​ទាំង​មូល។

៣០.ALT+CRTL ៖សម្រាប់​បញ្ចូល​លេខ​នៅ​ខាង​ដើម​បន្ទាត់។

៣១.ALT+F8៖សម្រាប់​ចង់ Macro ហើយ F8 ប្រើ​សម្រាប់​ធ្វើការ Select លើ​អត្ថបទ​ដោយ​ចុច F8 រួច​អ្នក​យក mouse ទៅ​ចុច​ចំណុច​ណាមួយ​នៃ​អត្ថបទ។

៣២.CTRL + =៖សម្រាប់​ដាក់​អក្សរ​ឱ្យ​ធ្លាក់​ចុះ​មក​ក្រោម​បន្តិច​ឬ​ហៅ​ថា Subscript

៣៣.CTRL + SHIFT + = ៖​សម្រាប់​ដាក់​ជា​ស្វ័យគុណ​ឬ Superscript

៣៤.ALT+ SHIFT៖​ប្រើ​សម្រាប់​ទាញ​យក​ម៉ោង​មក​បង្ហាញ​លើ​ទីតាំង Cursor ស្ថិត​នៅ។

៣៥.CTRL + SHIFT + W ៖ប្រើ​សម្រាប់​ដាក់​បន្ទាត់​នៅ​ពី​ក្រោម​ពាក្យ​នីមួយៗ​ឬ​នៅ​ក្រោម​បន្ទាត់​ដែល​អ្នក​បាន Select

៣៦.CTRL+1/2/5​សម្រាប់​កំណត់​អក្សរ​ឱ្យ​មាន​ឬ​ដាក់​គំលាត​ជិត​ឆ្ងាយ​នៅ​ក្នុង​កថាខណ្ឌ​ទាំង​មូល។

៣៧. CTRL + SHIFT + , ៖សម្រាប់ Shrink Fontមាន​ន័យ​ថា​ធ្វើ​ឱ្យ​ទំហំ​អក្សរ​នៅ​មួយ​ពាក្យ​ឬ​ពេញ​មួយ​កថាខណ្ឌ​វា​នឹង​ប្រែ​ជា​មាន​ទំហំ​តូច​បន្ទាប់​ពី​លោក​បាន​ជ្រើសរើស​ដោយ​ការ Select

៣៨.CTRL +Q ៖សម្រាប់​កំណត់​ឱ្យ​អត្ថបទ​មក​សភាព​ដើម​វិញ​ក្រោយ​ពី​អ្នក​បាន​ធ្វើការ​កំណត់​គំលាត​រួច។

ក្រៅ​ពី Shortcut key board ដែល​យើង​ខ្ញុំ​បាន​បង្ហាញ​ដល់​លោកអ្នក​ក្នុង​អត្ថបទ​ខាង​លើ​ក៏​នូវ​មាន Shortcut key មួយ​ចំនួន​ច្រើន​ទៀត​ប៉ុន្តែ Shortcut key ខាង​លើ​ជា Shortcut Key សំខាន់ៗ​ដែល​យើង​តែងតែ​ប្រើ​ញឹកញាប់​ក្នុង​ការ​រៀបចំ​អត្ថបទ​ក្នុង​កម្មវិធី MS.Word 2007 2010




ប្រភព http://www.kh4it.com



If You think it good please like :)...... Facebook i1dlsong :):)
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 nhận xét