khmerandroiddl.blogspot.com
Monday, November 19, 2012

ជា​ធម្មតា​ប្រសិន​បើ​លោកអ្នក​ចង់​បង្កើត​ឬ​​រចនា​រូបភាព​អ្វី​មួយ​លុះ​ ត្រា​តែ​អ្នក​ចេះ​កម្មវិធី​ Design ជា​មុន​សិន​ដូច​ជា​កម្មវិធី​ Adobe Photoshop ជា​ដើម​ តែ​ពេល​នេះ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នឹង​បង្ហាញ​លោក​អ្នក​នូវ​ វិធី​បង្កើត​និង​រចនា​រូបភាព​ស្អាតៗ​ហាក់​ដូច​ជា​រូបភាព​វេទមន្ត​ដែល​លោក​ អ្នក​ទៅ​ថត​តាម​ផ្សារ​ទំនើប​អញ្ចឹង​ដែរ។ តើ​លោក​អ្នក​ត្រូវ​អនុវត្ត​យ៉ាង​ណា​ដើម្បី​បង្កើត​រូបភាព​ជាមួយ​នឹង​ Style ស្អាតៗ​បាន?

ដើម្បី​អាច​បង្កើត​និង​រចនា​រូបភាព​ជាមួយ​ Style ស្អាតៗ​បាន​អ្នក​ត្រូវ​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម៖
១. ដំបូង​អ្នក​ត្រូវ​ចូល​ទៅ​កាន់​គេហទំព័រ​ http://www.photovisi.com/ ជា​មុន​សិន
២. បន្ទាប់​មក​អ្នក​នឹង​ឃើញ​ផ្ទាំង​វិប​សាយ​ថ្មី​មួយ​ចេញ​មក ហើយ​អ្នក​ត្រូវ​ចុច​លើ Click here to start! ដើម្បី​ចាប់​ផ្ដើម



៣. ក្រោយ​ពេល​ដែល​អ្នក​ចុច​រួច​ អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​មួយ​សម្រាប់​ឱ្យ​ជ្រើស​រើស​យក Template។ ក្នុង​នោះ​មាន​ Template ជា​ច្រើន​ជាមួយ​នឹង​ Style ផ្សេងៗ​ដែល​អ្នក​ពេញចិត្ត​រួច​អ្នក​ត្រូវ​ Select លើ​វា



៤. នៅ​ពេល​នោះ​វា​នឹង​ទាម​ទារ​ឱ្យ​អ្នក​ចូល​ទៅ​ Register ។ ហើយ​អ្នក​ត្រូវ​បំពេញ​ User name, Birthday, Email, Password ថ្មី រួច​ចុច​លើ Sign Up Now! ។​ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​បន្ទាប់​​គឺ​អ្នក​ត្រូវ​បើក​ចូល​ទៅ​កាន់ Email​អ្នក​រួច​ចុច​លើ Link ដែល​គេ​ផ្ញើ​ឱ្យ​ដើម្បី​បញ្ជាក់​ពី​ការ​កំណត់​នេះ។



៥. ក្រោយ​ពេល​ដែល​អ្នក​បាន​ចុច​ចូល​ link នោះ​ហើយ​វា​នឹង​ចេញ​ផ្ទាំង​មួយ​ដើម្បី​បង្ហាញ​ពី​ដំណើរការ។​ អ្នក​ត្រូវ​រង់ចាំ​រហូត​ដល់​វា​ដំណើរ​ការ​​ចប់​ទើប​អាច​ដាក់​បញ្ចូល​រូបភាព​ ចូល​បាន។



៦. ដើម្បី​អាច​ដាក់​បញ្ចូល​រូបភាព​បាន​អ្នក​ត្រូវ​ចុច​លើ Add items ហើយ​ជ្រើស​រើស​យក Photos From Computer រួច​​ Browse ទៅ​រក​រូបភាព​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត។​ អ្នក​អាច​ដាក់​រូបភាព​បាន​លើស​ពី​មួយ​នៅ​ក្នុង​ Photo Collage នេះ។ ម្យ៉ាងវិញទៀត​អ្នក​ក៏​អាច​បញ្ចូល​រូបភាព​តាម​រយៈ Web cam ឬ​ បញ្ចូល​ Shape និង Background បាន​ផង​ដែរ​ ដោយ​ចុច​លើ​មុខងារ​វា​និមួយៗ។



៧. នៅ​ពេល​នេះ​អ្នក​នឹង​អាច​រចនា​រូបភាព​តាម​អ្វី​ដែល​អ្នក​ចូលចិត្ត​បាន​យ៉ាង​ ស្រួល​ ដោយ​ចុច​លើ Shape ឬ រូបភាព​ណា​មួយ​ហើយ​កែ​តម្រូវ​ ទីតាំង​និង​លក្ខណៈ​ពិសេស​របស់​វា​ជា​ការ​ស្រេច។



៨. ក្រោយ​ពេល​ដែល​អ្នក​រចនា​ចប់​អ្នក​ត្រូវ​ចុច​លើ Finish ដើម្បី​រក្សា​ទុក​រូបភាព​ដែល​អ្នក​បាន​រចនា​នេះ



៩. ក្រោយ​ពេល​ដែល​អ្នក​ចុច​ Finish អ្នក​ត្រូវ​ចុច​ជ្រើស​រើស​យក​ទំហំ​រូបភាព​ណា​មួយ​ដែល​អ្នក​ចង់​បាន​ ហើយ​វា​នឹង​ដំណើរ​រូបភាព​នេះ​រហូត​ដល់ ១០០​%​



១០. បន្ទាប់​មក​អ្នក​ត្រូវ​ចុច​លើ​ Click here to download your collage! ដើម្បី​អាច​ទាញ​វា​យក​មក​ដាក់​ក្នុង​កុំព្យូទ័រ​របស់​អ្នក។



១១. នៅ​ពេល​ដែល​អ្នក​បាន​ចុច​លើ​វា​រួច​ វា​នឹង​លោត​ចេញ​ផ្ទាំង​ថ្មី​មួយ​មក​ សម្រាប់​ឱ្យ​អ្នក​អាច​​Share​ឬ​អាច​ដោន​ឡូត រូបភាព​នេះ​យក​មក​ដាក់​ក្នុង​កុំព្យូទ័រ​របស់​អ្នក​បាន។



នៅ​ទី​បញ្ចប់​អ្នក​នឹង​អាច​បង្កើត​ហើយ​រចនា​រូបភាព​​ដែល​អ្នក​ពេញ​ចិត្ត​ ធ្វើ​ជា​រូប​វេទមន្ត​​បាន​យ៉ាង​ងាយ​ស្រួល​បំផុត​ដោយ​​មិន​ចាំ​បាច់​ចេះ​ កម្មវិធី Design នោះ​ទេ៕​


If You think it good please like :)...... Facebook i1dlsong :):)
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 nhận xét