khmerandroiddl.blogspot.com
Sunday, November 18, 2012

Portable Program ជាពពួកកម្មវិធីដែលយើងប្រើប្រាស់បាន ដោយមិនចាំបាច់ដំឡើង( បើកប្រើ ) ជា​ធម្មតា​បងប្អូន​ទាំងអស់​គ្នា​អាច​ប្រើ​ប្រាស់​កម្មវិធី​អ្វី មួយ​បាន​លុះ​ត្រា​តែ​យើង​តំឡើង​វា​ជា​មុន​សិន​ត្រូវ​អត់ ? ដូច​ជា​កម្មវិធី វាយ​អត្ថបទ Word , Excel, Powerpoint… ជា​ដើម គឺ​ចាំ​បាច់​ត្រូវ​ដំឡើង​វា​ជា​មុន​​សិន​ទើប​យើង​អាច​ប្រើ​​វា​បាន ។ តើ​មាន​ដែល​គិត​ថា​ចង់​ធ្វើ​វា​អោយ​អាច​ប្រើ​បាន​ ដោយ​មិន​ចាំ បាច់​ដំឡើង​ដែរ​ឬ​ទេ​ ? ដើម្បី​ភាព​ងាយ​ស្រួល​ដាក់​ចូល​ក្នុង Flash…, ដាក់​តាម​ខ្លួន​រួច​យកទៅ ប្រើ​លើ​​ម៉ាសីន​កុំព្យូទ័រ​ផ្សេងៗ ដូច​ជា​នៅកន្លែង​អិនធើ​ណិត ឬបន្ទប់ Lab ជា​ដើម ។
ការ​ធ្វើ​បែប​នេះ​គេ​ហៅ​ថា​ Portable Programs គឺ​មាន​ន័យ​ថា​​ ខ្ចប់​ឯកសារ​ផ្សេងៗដែល​ទាក់​ទង​នឹង​កម្មវិធីនោះ អោយ​ទៅជា File .exe តែ​មួយ បន្ទាប់​មក​យើង​អាច​យក File .exe នោះ​ទៅ​ប្រើ​លើ​ម៉ា​សីន​ផ្សេង​បាន​ដោយ​មិន​ចាំបាច់​ដំឡើង​ទៀត​ទេ​ ។ ​យើង​អាច​ធ្វើ​បាន​ លុះត្រា​តែ​មានកម្មវិធីមួយ​ចំនួន​ដូច​ជា ThinInstall Suite, Xenocode,….តែ​ខ្ញុំ​ធ្លាប់​សាក​ល្បង​ហើយ​ ហាក់​ដូច​ជា​មិន​មាន​លទ្ធផល​សោះ ។​ ប៉ុន្តែ​បន្ទាប់​ពី​ក្រុម​ហុន Vmware បាន​សហការហ៌ ជាមួយ​ ThinInstall ក៏​បាន​បង្កើត​និង​ដូរ​ឈ្មោះ​មក​ជា Vmware ThinApp វិញគឺធ្វើ​អោយវា​មាន​លក្ខណះ​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​កម្មវិធី Portable មែន​ទែនបើ​ប្រៀប​ធៀប​នឹង​កម្មវិធីផ្សេងៗ ។
សូមមើលការ​ណែ​នាំ​ពី រៀប​ធ្វើ​កម្មវិធី Portable តាម​រយះ​កម្មវិធី Vmware ThinApp ៖
ទាញយក Vmware ThinApp មកដំឡើង ( នៅផ្នែកខាងក្រោមអន្ថបទ )
បន្ទាប់ពីបានដំឡើង​កម្មវិធី​ Vmware ThinApp​ ហើយ យើង​នឹង​ឃើញផ្ទាំង​មួយ​ដូច​ខាង​ក្រោម

 Pic (1) 
 
សូម​ចុច Button Next > Next > សូម​រង​ចាំ​ប្រហែល​ជា ៥​នាទី ដើម្បីអោយ​វា​ថត​ទុក​នៅ​កម្មវិធី​ដែល​យើង​មាន​នៅ​លើវីនដូររបស់​យើង​ ។

Pic (2)

បន្ទាប់​ពីវា​ថត​ទុក​ហើយ វា​នឹង​បង្ហាញ​ផ្ទាំង​ដូច​ខាង​ក្រោម

Pic (3)

នៅពេល​ដល់​កន្លែង​នេះ សូម​កុំ​ចុច​ Next គឺ​ត្រូវ​ចុច Minimize វា​ទុក​សិន ព្រោះជា​ពេល​ដែល​យើង​ត្រូវ​យក​កម្មវិធីណា​ដែល​យើង​ចង់​ធ្វើ​អោយ​ក្លាយ​ជា Portable មក​ដំឡើង​ ដើម្បីអោយ​វា​ធ្វើ​ការ​វិច​ខ្ចប់​ File ទាំង​ឡាយ​អោយ​ចូល​ជា File .exe តែមួយ ។​​ ឧទាហរណ៌​ថា​ខ្ញុំ​ចង់​ធ្វើ​កម្មវិធី Google Talk អោយ​ក្លាយ​ជា Portable ដូច្នេះ​ខ្ញុំត្រូវ​យក​កម្មវិធីណ្នឹង​មក​ដំឡើង​

Pic (4)

បន្ទាប់​មក​ចុច I Agree និងចុច Next ដើម្បីដំឡើង​កម្មវិធី ជា​ធម្មតា ។ បន្ទាប់់​ពីដំឡើង​ចប់​ និង​អាច​បើក​កម្មវិធី Google Talk រួច​ហើយ​ សូម​បិទ​វា​ចោល​ រួច​ងាក​មក​ចុច​លើ Vmware ThinApp ដែលយើង​ទើប​តែ​ Minimize អម្បាញ់​មិញ​វិញ > next > សូម​រង់​ចាំ បន្តិច > បន្ទាប់​មក​វា​នឹង​ចេញផ្ទាំង​ដូច​ខាង​ក្រោម >

 Pic (5)
 
បន្ទាប់​មក​ចុច Next >Next > Next > បន្ទាប់​មក​ចុច Next > ពេល​នោះ​វា​នឹង​ចាប់​ផ្តើម​ចម្លង​ File របស់ Google Talk ទាំង​ឡាយ​ទៅ​ទុក​កន្លែង​មួយ > វា​នឹង​បង្ហាញ​ផ្ទាំង​ចុង​ក្រោយ ដើម្បី អោយ​យើង​ចុច Built Now :

Pic (6)

>Click Finish. បន្ទាប់​មក​សូម​ចូល​ទៅ​កាន់ C:\Program Files\VMware\VMware ThinApp\Captures\Google Talk \bin យើង​នឹង​ឃើញ File Google Talk.exe តែ​មួយ

pic(7)

File នេះហើយ ដែល​គេ​ហៅ​ថា​ Portable Program ដែល​យើង​អាច​យក​វា​ទៅ​ប្រើ​លើ​ម៉ា​សីន​ផ្សេង​បាន​ដោយ​មិន​ចាំ​បាច់​ដំឡើង​ម្តងទៀត​ទេ ។
សាកកម្មវិធីដែល​បាន​ធ្វើ Google Talk .
បង្រៀនដោយ Moniroth
thach.moniroth@gmail.com

Download here


If You think it good please like :)...... Facebook i1dlsong :):)
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 nhận xét