khmerandroiddl.blogspot.com
Friday, November 16, 2012

ជា​ធម្មតា ធុងសំរាម​ដែល​មាន​នៅ​ក្នុង​កុំព្យូទ័រ​របស់​យើង គឺ​តែង​តែ​ឃើញ​មាន​នៅ​លើ Desktop តែ​ប៉ុណ្ណោះ។ ​ប៉ុន្តែ​ថ្ងៃ​នេះ CM នឹង​លើក​យក​នូវ​វិធីសាស្ត្រ​មួយ​ដែល​អាច​ឲ្យ​យើង​យក​ធុងសំរាម​ទៅ​ដាក់​ចូល​ ទៅ​ក្នុង Taskbar ដើម្បី​ងាយស្រួល​ក្នុង​ការ​បើក។ សូម​ធ្វើ​តាម​ការ​ណែនាំ​ខាងក្រោម៖
១. អ្វី​ដែល​យើង​ត្រូវ​ធ្វើ​មុន​ដំបូង​គឺ​ត្រូវ​បង្កើត Shortcut ថ្មី​មួយ​នៅ​លើ Desktop ។



២. បន្ទាប់​មក​យើង​ត្រូវ​ចម្លង​កូដ​ខាងក្រោម​នេះ ទៅ​ដាក់​នៅ​ក្នុង​ប្រអប់ Type the location of the item : explorer.exe shell:RecycleBinFolder រួច​ចុច Next ។



៣. បន្ទាប់​មក​អ្នក​ត្រូវ​ដាក់​ឈ្មោះ​វា​ថា Recycle Bin រួច​ចុច Finish ។



៤. ពេល​នោះ​យើង​នឹង​បាន Shortcut មួយ​នៅ​លើ Desktop បន្ទាប់មក​យើង​ត្រូវ​កែ Icon វា​ឲ្យ​ដូច​ទៅ​នឹង Icon ធុង​សំរាម ដោយ Right Click លើ​វា រួច​ចុច​ Properties​ ។



៥. ក្រោយ​មក​លោក​អ្នក​អាច​ចុច​លើ​ប៊ូតុង Change Icon ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រូប​អាយ​ខុន។



៦. រួច​ចម្លង​ទីតាំង​ខាងក្រោម​ទៅ​ដាក់​នៅ​ក្នុង​ប្រអប់ Look for icons in this file ដើម្បី​ឲ្យ​វា​មាន Icon ធុង​សំរាម ៖ %SystemRoot%\system32\imageres.dll​ រួច​ចុច Enter បន្ទាប់​មក​អ្នក​ត្រូវ​ជ្រើសរើស Icon ធុងសំរាម រួច​ចុច OK ។



៧. ពេលនោះ Shortcut ដែល​យើង​ទើប​បង្កើត​អំបាញ់មិញ​នឹង​ក្លាយ​ទៅ​ជា​រូប​ធុងសំរាម
បន្ទាប់​មក​យើង​គ្រាន់តែ​ទាញ​វា​ទៅ​ដាក់​នៅ​លើ Taskbar ជាការស្រេច។



នៅ​ទី​បញ្ចប់​លោក​អ្នក​នឹង​អាច​បង្កើត​អាយ​ខុន Recycle Bin ដាក់​នៅ​លើ Taskbar ក្នុង​ Windows 7 បាន​យ៉ាង​ងាយ​ស្រួល ៕


ប្រភព www.cm.com.kh


If You think it good please like :)...... Facebook i1dlsong :):)
Tagged
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 nhận xét