khmerandroiddl.blogspot.com
Friday, December 28, 2012

កាល​ពី​អត្ថបទ​មុន​ៗ ធ្លាប់​បាន​លើក​យក​នូវ​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​បក​ប្រែ​ពី​អត្ថបទ​ឬ​ ពាក្យ​
ណា​មួយ​ពី​ភាសា​ផ្សេងៗ​ទៅ​ជា​ភាសា​អង់គ្លេស។ ប៉ុន្តែ​ម្ដង​នេះ CM នឹង​ណែនាំ​នូវ​វិធីសាស្ត្រ​ដ៏​ពិសេស​មួយ មក​ជូន​អ្នក​ទាំងអស់​គ្នា​ នោះ​គឺ ការ​បក​ប្រែ​ពី​ជាង 30 ភាសា​ទៅ​ជា​ភាសាខ្មែរ​បាន​យ៉ាង​ឆាប់​រហ័ស​ក្នុង Google Chrome។ អ្នក​ទាំងអស់​គ្នា​អាច​​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាងក្រោម៖
១. មុន​ដំបូង​យើង​ត្រូវ​ចូល​ទៅ​ក្នុង Website មួយ​របស់ Google Chrome ដើម្បី Add Extension មួយ​នេះ។ ដោយ​ចូល​ទៅ​ក្នុង https://chrome.google.com/webstore រួច​វាយ​ពាក្យ Khmer Online Dictionary ចូល​រួច​ចុច Enter ។
1-khmer-translate
២. បន្ទាប់​មក​ចុច​លើ​ពាក្យ​ថា ADD TO CROME ដែល​មាន​នៅ​ខាង​ស្ដាំ​ដៃ​របស់​អ្នក​ដូច​នៅ​ក្នុង​រូប។
2-khmer-translate

៣. ពេល​នោះ​វា​នឹង​ចេញ​នូវ​ផ្ទាំង​មួយ​ដូច​ខាង​ក្រោម រួច​យើង​ត្រូវ​ចុច​ពាក្យ​ថា Add ។


៤. ពេល​នោះ​វា​នឹង​ចាប់​ផ្ដើម Add Extension មួយ​នេះ​ចូល​ទៅ​ក្នុង Google Chrome របស់​យើង បន្ទាប់​ពី​វា Add ហើយ វា​នឹង​ចេញ​នូវ​រូប​ដូច​ខាងក្រោម៖
4-khmer-translate
៥. បន្ទាប់​ពី​យើង Add ហើយ​គឺ​វា​ពិត​ជា​ងាយ​ស្រួល​មែន​ទែន គឺ​យើង​គ្រាន់​តែ Double Click នៅ​លើ​ពាក្យ​ណា​ដែល​យើង​ចង់​បក​ប្រែ ពេល​នោះ​វា​នឹង​លោត​នូវ​និយមន័យ​ជា​ភាសាខ្មែរ​មក​ភ្លាម។ ហើយ​ចំពោះ​ភាសា​ដែល​វា​អាច​បក​ប្រែ​បាន គឺ​លើស​ពី 30​ភាសា​ទៅ​ទៀត។
5-khmer-translate
៦. សូម​មើល​ពី​លក្ខណៈ​ពិសេស​នៃ​ការ​បក​ប្រែ​ភាសា​ផ្សេងៗ​ដូច​ខាង​ក្រោម៖
បក​ប្រែ​ពី​ភាសា​អង់គ្លេស​មក​ភាសា​ខ្មែរ
6-khmer-translate
បក​ប្រែ​ពី​ភាសា​ចិន​មក​ភាសា​ខ្មែរ
7-khmer-translate
បក​ប្រែ​ពី​ភាសា​ជប៉ុន​មក​ភាសា​ខ្មែរ
8-khmer-translate
ជា​ទី​បញ្ចប់​លោក​អ្នក​នឹង​អាច​បក​ប្រែ​ភាសា​ទាំង​នោះ​បាន​មក​ភាសា​ខ្មែរ ​បាន​យ៉ាង​ងាយ​និង​ស្រួល​បំផុត​ដោយ​មិន​ចាំបាច់​ទៅ​ឆែក​មើល​វចនានុក្រម​នោះ​ ឡើយ៕
អត្ថបទដើម ៖​ http://cm.com.kh/
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 nhận xét