khmerandroiddl.blogspot.com
Monday, December 3, 2012

 Windows 8 បាន​ឲ្យ​ឃើញ​ពី​ការ​ផ្លាស់ប្ដូរ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ធំ​បំផុត​លើ​ ពិភពលោក​​ក្នុង​សតវត្ស​ដ៏​លេចធ្លោ​របស់​ឧបករណ៍​ចល័ត ក៏​ដូចជា​ការ​ប្រើប្រាស់​របស់​អេក្រង់​ប៉ះ​បញ្ជា បាន​ធ្វើ​ឲ្យ Microsoft មាន​ការ​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​កុំ​ឲ្យ​គេ​ដើរ​ទៅ​មុន​ដាច់​ពី​ខ្លួន​ ពេក ចំពោះ​បច្ចេកវិទ្យា​ថ្មី​នេះ។ ក្រុមហ៊ុន​ក៏​ជួប​ប្រទះ​នូវ​ផលវិបាក​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើ​អង្គ​ សម្រួល​កណ្ដាល​គឺ CPU ប្រភេទ chip ARM ជាលើកដំបូង សម្រាប់​ការងារ​ចល័ត​ដែល​ធ្វើ​ឲ្យ Windows មាន​បន្ថែម​លក្ខណៈ​ពិសេស​ជាងគេ ឬ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​អ្នក​ប្រើ​អាច​ ធ្វើការ​បាន​ទាំង​កុំព្យូទ័រ និង tablet នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​តែមួយគត់។
    Windows 8 មាន​ការ​ផ្លាស់ប្ដូរ​ជាច្រើន​លើ​វិធី​បើក​ពី​ផ្ទៃ​ប្រសព្វ ហើយ​នៅតែ​អាច​ប្រើ​បាន​លើ​បរិស្ថាន Desktop សម្រាប់​ធ្វើ​ការងារ​ដូចជា Windows 7 ដែរ។ មនុស្ស​ជាច្រើន​និយាយ​តែ​ពី​ផ្ទៃ​ប្រសព្វ Modern UI ថា​ជា​របស់​តែមួយគត់​ដែល Windows 8 ផ្ដល់​ឲ្យ​ចំពោះ​បណ្ដា​ម៉ូដែល laptop ឬ​កុំព្យូទ័រ​ដាក់​លើ​តុ​ទូទៅ ដែល​មិន​អាច​ប្រើ​មុខងារ​ប៉ះ​បញ្ជា​បាន ក៏​ប៉ុន្តែ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់ Microsoft មួយ​នេះ នៅ​មាន​មុខងារ​ជាច្រើន​ទៀត​ដែល​យើង​គួរ​ស្វែងយល់។
 ខាងក្រោម​នេះ​គឺជា​មូលហេតុ​នាំ​ឲ្យ​យើង​ចង់​​ដំឡើង​ជំនាន់​ទៅ Windows 8 ៖ 
៙ Windows 8 មាន​តម្លៃ​ថោក​ជាង​មុន៖
 
121026_win8ins
    អ្នក​ប្រើ​តែងតែ​ចង់បាន​នូវ​ផលិតផល​ថ្មី បច្ចេកទេស​ថ្មី តែ​មាន​តម្លៃ​ថោក ពេល​នេះ​បើសិនជា​អ្នក ជា​អ្នក​ប្រើ Windows មាន​អាជ្ញាប័ណ្ណ​ដូចជា Windows XP, Vista ឬ 7 នោះ​អ្នក​អាច​ទិញ Windows 8 ក្នុង​តម្លៃ​ពិសេស​ត្រឹមតែ 39,99 USD ហើយ​ចំពោះ​ម៉ាស៊ីន​ដែល​បាន​ដំឡើង Windows 7 ទើប​ទិញ​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​មុន​វិញ មាន​តម្លៃ​ត្រឹម​តែ 14 USD ទេ។
ដើម្បី​ងាយ​ស្រួល​ប្រៀបធៀប Windows 7 Home Premium ពី​មុន​មាន​តម្លៃ​ដល់​ទៅ 120 USD សម្រាប់​ថាស DVD កម្មសិទ្ធិ។
៙ Windows 8 លឿន​ជាង៖
ចំណាប់អារម្មណ៍​ដំបូង​របស់ Windows 8 គឺ​រយៈពេល​បើក​និង​បិទ​ម៉ាស៊ីន លឿន​ជាពិសេស​ពេល​ប្រៀបធៀប​វា​ជាមួយ​នឹង​ម៉ាស៊ីន Windows 7 ចាស់ ដែល​ប្រើ​អង្គ​ផ្ទុក​ឯកសារ​ប្រភេទ SSD គឺ​ប្រព័ន្ធ​ថ្មី​នេះ​ប្រើ​ពេល​ត្រឹម​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ។ ជា​ពិសេស​បើ​វា​ស្ថិត​នៅ​ក្នុង​ស្ថានភាព hibernate នោះ ការ​បើក​ឡើងវិញ​មាន​រយៈពេល​ត្រឹមតែ 5 វិនាទី​ទេ និង​បើក​ពី​ស្ថានភាព standby ប្រហែល​មួយ ឬ​ពីរ​វិនាទី។
    ការ​ពិសោធន៍​ផ្សេង​ទៀត​បាន​ឲ្យ​ឃើញ​ថា Windows 8 ប្រើ​ប្រាស់​បាន​ល្អ​ជាមួយ Microsoft Office ក៏​ដូចជា​កម្មវិធី​កម្សាន្ត​ចម្រុះ ឬ​កម្មវិធី​ការិយាល័យ​ផ្សេង​ទៀត។ ក្រុមហ៊ុន​ក៏​បាន​បន្ត​ទៀត​ថា រយៈពេល​ប្រើ​ថ្ម​សម្រាប់​ដំឡើង ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ក៏​លឿន​ជាង​ជំនាន់​មុខ​ដែរ។
ស្ដារ​ឡើងវិញ​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ៖

Wins 8.jpg

    Windows តែងតែ​មាន​ដំណើរការ​យឺត​ក្រោយពេល​ប្រើប្រាស់​អស់​មួយរយៈពេល​មក ដោយសារ​មូលហេតុ​ជាច្រើន។ បញ្ហា​ធំ​បំផុត​គឺ​ដោយសារ​តែ virus ដែល​កាន់​តែ​វិវត្ត​ជាង​មុន, បណ្ដា file រក្សា​បណ្ដោះអាសន្ន​លើ​ប្រព័ន្ធ, កម្មវិធី​មិនបានការ​ដែល​បាន​ដំឡើង​លើ​វា... ដែល​ធ្វើ​ឲ្យ Microsoft នាំ​យក​មុខងារ​ថ្មី​ឈ្មោះថា "Reset your PC" អនុញ្ញាត​ឲ្យ​អ្នកប្រើ​មាន​ភាព​ងាយស្រួល​ចំពោះ​ការ​ស្ដារ​ឡើងវិញ​នូវ​ ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​​ដូច​ពេល​ទើប​ទិញ​តែ​ក្នុង​រយៈពេល 6 នាទី (ចំពោះ Windows 7 គឺ 30 នាទី) ដែល​ពី​មុន​មុខងារ​នេះ​ធ្លាប់​តែ​មាន​លើ​ទូរស័ព្ទ​ចល័ត​និង​កុំព្យូទ័រ​ បន្ទះ (tablet) តែប៉ុណ្ណោះ។ 
ផ្ទៃ​ប្រសព្វ Modern UI មិន​ត្រឹមតែ​សម្រាប់​ប្រើ​ជាមួយ​អេក្រង់​ប៉ះ​បញ្ជា៖
Windows-8-App-list-.jpg
   ផ្ទៃ​ប្រសព្វ​ថ្មី​របស់​ប្រព័ន្ធ Start Menu មិន​មែន​គ្រាន់​តែ​ជា​ប្រអប់​មួយ​នោះ​ទេ ដោយ​នៅ​ខាង​ក្នុង​​វា​មាន​ការ​ផ្លាស់ប្ដូរ​ធំ បើ​ទោះជា​អ្នកប្រើ​មិនមែន អេក្រង់​ប៉ះ​បញ្ជា​ក៏ដោយ។ បណ្ដាញ​សង្គម​និង​សេវាកម្ម​ស្រដៀងគ្នា​ត្រូវ​បាន​បញ្ចូល​ស្រាប់ អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​សកម្ម​កាល​បញ្ជី​ឈ្មោះ​ពី​គណនី​ផ្សេងៗ បើក​មើល​ព័ត៌មាន​តាម facebook ងាយ​និង​លឿន​ជាង។ បណ្ដា​កម្មវិធី​ដូចជា​ព័ត៌មាន អាកាសធាតុ សំបុត្រ​អេឡិចត្រូនិក ប្រក្រតីទិន... មាន​ល្បឿន​លឿន​បំផុត សមស្រប​ជាមួយ​នឹង​បណ្ដា​ម៉ូដែល​កុំព្យូទ័រ​យួរ​ដៃ​ អេក្រង់​តូច​តម្រូវ​ការ​ខ្លាំង​ពី​មុខងារ​ចល័ត។
ក្រៅពីនោះ laptop មួយ​ចំនួន​ដែល​អាច​ប្រើ​ពហុ​ចំណុច​បច្ចុប្បន្ន​នេះ​ក៏​អនុញ្ញាត​ឲ្យ​អ្នក​ ទាញ​យក driver ជួយ​ឲ្យ​អ្នក​ប្រើ​ធ្វើ​សកម្មភាព​ពហុ​ចំណុច​លើ Windows 8 ល្អ​ជាង។ ឧបករណ៍​ដូច​ជា​កណ្ដុរ ក្ដារចុច​ប៉ះ​បញ្ជា​ថ្មី​ដែល​បាន​ចេញ​មុខ​សម្រាប់​ប្រើ​ប្រាស់​លើ​ប្រព័ន្ធ​ ប្រតិបត្តិការ​ថ្មី​នេះ។ 
៙ Windows 8 គឺ​ជា Windows 7 បន្ថែម​មុខងារ​ចាប់​អារម្មណ៍​ជា​ច្រើន ៖ 

desktop.jpg
មនុស្ស​ជាច្រើន​បារម្មណ៍​អំពី​ការ​ដំឡើង Windows 8 នឹង​ពិបាក​ទម្លាប់​ប្រើ​ជាពិសេស​គឺ​បណ្ដា​កម្មវិធី​មិន​អាច​ប្រើ​បាន។ ក៏​ប៉ុន្តែ​ឆ្លង​កាត់​ការពិសោធន៍​អស់​ពេល​ដ៏​យូរ​មក មាន​ទាំង​សម័យ Preview និង​ផ្លូវការ បាន​ឲ្យ​ឃើញ​ពី​លទ្ធភាព​ប្រើប្រាស់​បាន​ជាមួយ​នឹង​កម្មវិធី​ ចាស់ៗ​ស្ទើរតែ​ទាំងអស់ ដោយ​មិន​មាន​អ្វី​ខុសប្លែក​គ្នា​ឡើយ។ បើ​សិន​ជា​អ្នក​មិន​ចង់​ប្រើ​ផ្ទៃ​ប្រសព្វ Modern UI ថ្មី​ទេ នោះ​អ្នក​អាច​ប្រើ​បរិស្ថាន Desktop ដែល​នាំ​ឲ្យ​អ្នក ត្រឡប់​ទៅ​សកម្មភាព​ចាស់​ តែ​មាន​ល្បឿន​លឿន​ជាង​មុន។
Windows 8 នៅ​មាន​ឃ្លាំង​កម្មវិធី​ដែល​ឲ្យ​អ្នក​ងាយ​ស្រួល​ដំឡើង​ បច្ចុប្បន្ន​កម្មវិធី​ស្ទើរ​តែ​ទាំងអស់​គឺ​មិន​គិតលុយ​ទេ៕
______________________
អត្ថបទ​ដើម​ពី : ITKhmer.net 

If You think it good please like :)...... Facebook i1dlsong :):)
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 nhận xét