khmerandroiddl.blogspot.com
Saturday, December 29, 2012

   Facebook មិន​បាន​ចាប់​អារម្មណ៍​ធ្វើ​ឲ្យ​មុខងារ​ជជែក​របស់​ខ្លួន ​មាន​រូបភាព​​ថ្មីៗស្អាតៗ សម្រាប់​អ្នក​ចូលចិត្ត​លេង Chat ដែល​និយម​​បង្ហាញ​រូប​អារម្មណ៍​ឲ្យ​គ្នា​តាម​រយៈ​កូន​រូបភាព​នោះ​ទេ គឺ​បាន​ត្រឹម​តែ​អាច​ដាក់ "​កូន​រូប​ទឹក​មុខ" តែប៉ុណ្ណោះ វា​មិន​គ្រប់គ្រាន់​ទេ​នៅ​ពេល​ចង់​សម្ដែង​ពី​អារម្មណ៍​ប្លែក​ទៅ​កាន់​ដៃគូ​ សន្ទនា​នោះ។ ពេល​នេះ​ប្លក​​អាក្បាលធំ​​ សូម​បង្ហាញ​ជូន​អំពី​របៀប​អាច​ឲ្យ​លោកអ្នក យក​រូប​ភាព​ដែល​ខ្លួន​មាន យក​ទៅ​បង្ហាញ​ក្នុង​ប្រអប់​ជជែក​របស់ Facebook បាន ដោយ​អនុវត្តន៍​តាម​ជំហាន​ងាយស្រួល ​និង​ខ្លី​ដូច​ខាង​ក្រោម​នេះ ៖

៙ របៀប​បង្កើត​រូប​សម្រាប់​ប្រអប់​ជជែក Facebook ៖

- ចូល​ទៅ​កាន់​គេហទំព័រ http://smileychatcodes.com/facebook-smiley-chat-codes/
- ត្រង់​កន្លែង File: លោកអ្នក​ត្រូវ​ចុច​លើ​ឆ្នុច រក​មើល ដើម្បី​ចូល​ទៅ​យក​រូប​ដែល​មាន​ក្នុង​កុំព្យូទ័រ

- ចូល​ទៅ​​រក​រូប​ដែល​អ្នក​ទុក​ក្នុង​កុំព្យូទ័រ (លោកអ្នក​គួរ​ធ្វើ​ឲ្យ​រូប​ភាព​ទំហំ​តូច ឧទាហរណ៍ រូបភាព​មិន​លើស​ពី 400pixel ដើម្បី​ឲ្យ​ផ្ទុក​ដំណើរការ​លឿន)

- រង់ចាំ​ដល់​គេហទំព័រ​ផ្ទុក​រូបភាព​ហើយ នោះ​លោកអ្នក​នឹង​បាន "​កូដ​រូប" សូម​ចម្លង​វា​ទុក​សិន។

- ចូល​ទៅ​កាន់​គណនី Facebook របស់​លោកអ្នក, រួច​ជ្រើស​យក​នណាម្នាក់​ដើម្បី​សាកល្បង ដោយ​បិទភ្ជាប់ "កូដ​រូប" ក្នុង​ប្រលោះ​សរសេរ​អក្សរ >> រួច​ចុច​បញ្ចូល (Enter) នោះ​លោកអ្នក​នឹង​ទទួល​បាន​រូប​ដែល​លោកអ្នក​អ្នក​ធ្វើ​។
សូម​មើល​ឧទាហរណ៍​ខាងក្រោមនេះ


**សំគាល់ ៖ មាន​ពេល​ខ្លះ​រូប​ដែល​ដាក់​បញ្ចូល​នោះ​វា​បែរជា​ចេញ​សញ្ញា​សួរ (?) ទៅ នោះ​មក​ពី​កំហុស​របស់​គេហទំព័រ smileychatcodes ដែល​ធ្វើ​រូប​​មក Error ។ គេហទំព័រ smileychatcodes នៅ​មាន​សេវាកម្ម​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​នឹង Facebook សូម​ស្វែងយល់​ដោយ​ខ្លួន​ឯង។
អត្ថបទដើម ៖ អាក្បាលធំ
Tagged
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 nhận xét