Ctrl + C ឬ Ctrl + Insert ប្រើសម្រាប់ចម្លង (Copy) នូវអត្ថបទណាដែលយើងបាន Select ។
Ctrl + V ឬ Shift + Insert ប្រើសម្រាប់បិទភ្ជាប់ (past) បន្ទាប់ពីយើងចម្លង (Copy)
Ctrl + Z និង Ctrl + Y សម្រាប់កែត្រឡប់ឡើងវិញ (Undo) បន្ទាប់ពីបានកែប្រែអ្វីមួយ ឧទារហណ៍ថាយើងបានចម្លង ឬ សរសេរអត្ថបទណាមួយនោះ បើចុច Ctrl + Z និង Ctrl + Y វានឹងត្រឡប់មកដូចដើម ដូចគ្នានឹងការចុច Ctrl + Y ដើម្បីធ្វើឡើងវិញ (redo) បន្ទាប់ពី undo។
Ctrl + F ដើម្បីស្វែងរកពាក្យណាមួយនៅក្នុងអត្ថបទ ឬក្នុងទំព័រ Browser ផងដែរ មានន័យថាដើម្បីរកមើលពាក្យដែលកំពុងស្ថិតនៅលើអត្ថបទដែលយើង កំពុងអាន។
Alt + Tab ឬ Alt + Esc សម្រាប់ផ្លាស់ប្ដូរ ឬបើកកម្មវិធីផ្សេងៗដែលកំពុងដំណើរក្នុងកុំព្យូទ័ររបស់យើង។
នៅក្នុង Windows Vista និង Windows7 យើងអាចចុចលើគ្រាប់ Windows Key + Tab ដើម្បីផ្លាស់ប្ដូរពីកម្មវិធីមួយ ទៅកម្មវិធីមួយទៀតដោយអាចអោយយើងមើលឃើញទាំង Fullscreen តែម្ដង សូមមើលរូបខាងក្រោម៖

Ctrl + Back space និង Ctrl + Left arrow / Right arrow
- បើសិនជាចុច Ctrl + Backspace នោះ វានឹងលុបពាក្យម្ដង មួយពាក្យតែម្ដង ឧទារហណ៍ថា យើងបានវាអក្សរ I like i1dlsongs.blogspot.com នោះបើអ្នកចុច Ctrl + គ្រាប់ Backspace វានឹងលប់ម្ដងមួយពាក្យ ដោយចាប់ផ្ដើមពី i1dlsongs.blogspot.com like I .
- បើសិនជាចុច Ctrl + Left arrow / Right arrow (សញ្ញាប្រួញ ឆ្វេង ស្ដាំ) នោះវានឹងលោតរំលោង ឬដកឃ្លាម្ដងមួយពាក្យ មិនមែនមួយតួរអក្សរនោះទេ។ ហើយបើចង់ Select ម្ដងមួយពាក្យ សូមចុច Shift+Ctrl+ សញ្ញាព្រួញ ឆ្វេង/ស្ដាំ
Ctrl + Home / End គឺសម្រាប់ស្វែងរកចំណុចចាប់ផ្ដើមនៃអត្ថបទ និងចំណុចចុងបញ្ចប់នៃអត្ថបទដោយមិនចាំបាច់ Scroll down រហូតទេ។
Ctrl + P សម្រាប់បោះពុម្ពឯកសារ ដូចជាកំពុងអានឯកសារក្នុង MS.Word ឬក្នុង អិនធឺណិត បើចុចបែបនេះវានឹងបង្ហាញផ្ទាំងសម្រាប់ បោះពុម្ពអាហ្នឹងមិនបាច់ប្រាប់ក៏ចេះដែរ
0 nhận xét