khmerandroiddl.blogspot.com
Tuesday, December 4, 2012


ក្នុង​នាម​ជា​អ្នក​ប្រើ​ប្រាស់ ​កុំព្យូទ័រ​ប្រចាំ​ថ្ងៃ ឬ​ក៏​ជា​អ្នក​ចង់​ចេះ​ចង់​ដឹង​ពី​វា​នោះ អ្វី​ដែល​សំខាន់​សំរាប់​អ្នក​នោះ​គឺ​តំរូវ​ការ​កម្មវិធី​ផ្សេងៗមក​ដំឡើង​លើ​ កុំព្យូទ័រ​របស់​អ្នក ដើម្បី​បំពេញ​តំរូវ​ការ​មាន​ដូច​ជា​ការ​សិក្សា កំសាន្ត និង​ការងារ​ជាដើម។ ប៉ុន្តែ​នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ​ចំពោះ​ការ​ស្វែង​រក​កម្មវិធី​ ដែល​ល្អ​ដើរ​បាន​ស្រួល​ដូច​ដែល​អ្នក​ចង់​បាន​នោះ ដូចនេះ​យើង​សូម​ធ្វើ​ការ​បង្ហាញ​គេហទំព័រ​ដែល​អាចទាញ​យក​កម្មវិធី​ដោយ​មិន​ គិត​លុយ​ដែល​នាំ​មុខ​គេ​បំផុត​មក​ជូន​លោក​អ្នក​ដូច​ខាង​ក្រោម៖
slide.jpg
1. Download.com
ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី 14 ឆ្នាំ​មុន Download.com ហើយ​ វា​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ម្ដាយ​របស់​គេហទំព័រ​ទាញ​កម្មវិធី គេហទំព័រ​នេះ​ជា​ម្ចាស់​កម្មសិទ្ធិ​របស់ CNET ដែល​មាន​ឈ្មោះ​បោះ​សំឡេង​លើ​ផ្នែក​ព័ត៌មាន​ពី​បច្ចេកវិទ្យា​និង​វាយ​តំលៃ​ ផលិតផល​លើ Internet ផងដែរ។ CNET មាន​ឃ្លាំង​រក្សាទុក​កម្មវិធី​ដ៏​ធំ​បំផុត​សំរាប់ប្រព័ន្ធ​ប្រតិបត្តិការ Windows, Mac និង Linux ក៏​ដូច​ជា​បណ្ដា​កម្មវិធី​សំរាប់​ទូរសព្ទ័​ ក្រៅ​ពី​នោះ​ក៏​មាន​ Apps និង Services ក្នុង​នោះ​មាន​ជាង 100.000 កម្មវិធី freeware, shareware និង try-first។ កម្មវិធី​នឹង​ត្រូវ​បាន​វាយ​តំលៃ​​ពិនិត្យ​មើល​ជានិច្ចកាល​ដោយ​បុគ្គលិក​ សរសេរ​និងមាន​ផ្ទុក​អត្ថបទ​សង្ខេប​ពីក្រុមហ៊ុន​ផលិត​កម្មវិធី ហើយចំពោះ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​អាច​សរសេរ​ពី​ចំណាប់​អារម្មណ៍​របស់​ ខ្លួននិង​វាយ​តំលៃ​កម្មវិធី​បាន​ផង​ដែរ។
download.com.png
2. FileHippo.com
FileHippo ជា​មួយ​ក្នុង​ចំនោម​គេហទំព័រ​ទាញ​យក​កម្មវិធី​មិន​គិត​លុយ វា​ផ្គត់​ផ្គង់​នូវ​កម្មវិធី​ free ក៏​ដូច​ជា shareware ព្រម​ជាមួយ​នឹង​ការ​ផ្ដល់​អោយ​នូវ FileHippo Update Checker ដែល​ជា​លំនាំ​ពិនិត្យ​មើល​សម័យ​កម្មវិធី​ដែល​បាន​ដំឡើង​លើ​កុំព្យូទ័រ​របស់​ អ្នក​ ដោយ​អនុញ្ញាតិ​អោយ​ធ្វើ​ការ​ដំឡើង​និង​បន្ទាន់​សម័យ​ពី web FileHippo។ ការ​ដែល​អ្នក​តែង​តែ​បន្ទាន់​សម័យ​កម្មវិធី​គឺ​ជា​ជំហាន​ដ៏​សំខាន់​សំរាប់​ រក្សា​កុំព្យូទ័រ​របស់​អ្នក​អោយ​មាន​សុវត្ថភាព FileHippo នឹង​អាច​ជួយ​អ្នក​ពី​បញ្ហា​នេះ។
filehippo.png
3. ZDNet.com
បញ្ជី​ឈ្មោះ​កម្មវិធី​របស់​ ZDNet គឺ​ជា​បណ្ណាល័យ​ធំបំផុត​ក្នុង​ចំនោម​ web ទាញ​យក​កម្មវិធី មាន​ទាំង​សំរាប់ Windows, Mac និង​ទូរសព្ទ័ ទាំង freeware និង shareware ហើយ​វា​គឺ​ជា​ប្រភព​មួយ​យ៉ាង​ល្អ​ចំពោះ​វិស្វ័ករ​កម្មវិធី។
zdnet.png
4. Softpedia.com
Softpedia គឺ​ជា​ web កម្មវិធី​ដែល​សរសេរ​ដោយ​ភាសា Rumani សំរាប់​ផ្ដល់​ព័ត៌មាន​និង​ទាញ​យក​កម្មវិធី ក្រៅ​ពី​នោះ web នេះ​នៅ មាន​បញ្ជី​បច្ចេកវិទ្យា​ខ្ពស់ វិទ្យាសាស្ត្រ វិជ្ជសាស្ត្រ​ និង​ព័ត៌មាន​កំសាន្ត។ នៅ​ទី​នេះ​ប្រភេទ​កម្មវិធី​ត្រូវ​បាន​រៀប​ចំ​តាម​ជាន់​ថ្នាក់​​និង​ត្រូវ​ បាន​ធ្វើ​អោយ​ដូច​ជា​ប្រព័ន្ធ​នាំ​​ព័ត៌មាន​ក្នុង Windows ដែរ​ដូច​ជា "C:> Mobile Phone > Tools > Nokia" អ្នក​ប្រើ​ក៏​អាច​រៀប​ចំ​តាម​របៀប​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ដូច​ជា​សម័យ​ ថ្មី​បំផុត ចំនួន​ទាញ​យក​ឬ​វាយ​តំលៃ។ លើស​ពី​នេះ​ទៅ​ទៀត Softpedia មាន​បី​លក្ខណៈ​អោយ​មើល: normal, freeware និង shareware អនុញ្ញាតិ​​អោយ​អ្នក​ប្រើ​ងាយ​ស្រួល​ក្នុង​​ការ​ជ្រើស​រើស​ប្រភេទ​កម្មវិធី​ ទៅ​តាម​តំរូវ​ការ​របស់​ខ្លួន។
softpedia.png
5. Tucows.com
Tucows គឺ​ជា​អក្សរ​កាត់​របស់ The Ultimate Collection Of Winsock Software ជា​ឈ្មោះ​ដែល​គេ​ស្គាល់​តាំង​ពី​យូរមក​ហើយ។​ Tucows មាន​កម្មវិធី​​ប្រភេទ​ជា shareware, freeware និង​កម្មវិធី​នាំ​នាំ​ល្អៗ​ដែល​មាន​ស្រាប់​សំរាប់​ទាញ​យក មិន​តែ​ប៉ុណ្ណោះ​ Tucows មាន​ផ្ដល់​កម្មវិធី​សំរាប់ Windows, Linux, Macintosh និង​ស៊េរី​ចាស់​ជាង​របស់ Windows (ដូច​ជា Windows 3.x series) វា​នៅ​មាន​ថែម Apps និង Services ដែរ។
tucows.png
6. FreewareFiles.com
FreewareFiles គឺ​ជា web ដែល​ដូច​នឹង​ឈ្មោះ​​ព្រោះ​វា​សំរាប់​តែ​អោយ​កម្មវិធី​ដែល​មិន​គិត​លុយនិង​ កម្មវិធី​កូដ​ចំហ។ FreewareFiles មាន​ជាង 15800 កម្មវិធី ដាក់​ក្នុង​ទីតាំង​មាន​របៀប​រៀប​រយងាយ​ស្រួល​រក។
freewarefiles.png
7. MajorGeeks.com
MajorGeeks ផ្ដល់​កម្មវិធី​សំរាប់​អ្នក​ដែល​ទើប​តែ​ចាប់​ផ្ដើម​ប្រើ​កុំព្យូទ័រ​និង​ អ្នក​ជំនាញ​ផង​ដែរ ពី​មុនគេ​ស្គាល់​វា​ជាមួយ​នឹង​ឈ្មោះ​ថា TweakFiles កាល​ពី​ឆ្នាំ 1997 តែ​ចាប់​ពី​ប្ដូរ​ឈ្មោះ​ web នេះ​មក​វា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ Jim និង Tim។ កម្មវិធី​លើ web នេះត្រូវ​បាន​ពិនិត្យ​មើល​មុន​នឹង​ដាក់វា​ឡើងអោយ​ទាញយក។
MajorGeeks.png
8. SnapFiles.com
SnapFiles គឺជា web សំរាប់​ទាញ​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ 1997 មក​ម្លេះ SnapFiles ផ្ទុក​នូវ​កម្មវិធិ​ដ៏​ធំសំបើម ដែល​ពី​មុន​មាន​ឈ្មោះ​ថា WebAttack បើ​ទោះ​បី​ជា​ត្រូវ​បាន​ប្ដូរ​ក៏​ដោយ​ក៏​អ្នក​អាច​ចូល​ប្រើ​វា​បាន​តាម webattack.com។
snapfiles.png
9. FileCluster.com
FileCluster ជា​ web ទាញ​កម្មវិធី​ស៊េរី​ថ្មី ដែល​បង្កើត​កាល​ពី​ឆ្នាំ 2006 ​ផ្គុតផ្គង់​បរិមាណកម្មវិធី​ដ៏​ធំ​និង​សម័យ​ថ្មីៗ។ ក្នុង​នោះ FileCluster ក៏​មាន freeware និង shareware ព្រម​ទាំង WordPress Themes និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន​កម្មវិធី​ទៀត។
filecluster.png
10. Geardownload.com
GearDownload ជា web ថ្មី​ប្រមូល​ផ្ដុំ​ដោយ​កម្មវិធី​ល្អៗ បើ​ទោះ​បី​ជា​វា​មិន​ដូច​ជា web ទាញ​កម្មវិធី​ធំៗ​ក៏​ដោយ ក៏​វា​មាន​ចំនុច​ពិសេស​គឺ​ផ្ដល់​ព័ត៌មាន​ភ្លាមៗ Geardownload ក៏​ពិនិត្យ​មើល​កម្មវិធី​មុន​នឹង​ដាក់​ឡើង​អោយ​ទាញ​យក។
geardownload.png
11. Soft32.com
Soft32 បង្កើត​ឆ្នាំ 2003 និង​មាន​កម្មវិធី​ច្រើន មាន freeware និង shareware សំរាប់ Windows, Mac, Linux និង​ទូរសព្ទ័ PDA ថែម​ទាំង​មាន​កម្មវិធី​ពិសេសៗ​សំរាប់ iPhone។ Soft32 មាន​ផ្ទុក​ដល់​ទៅ 87587 កម្មវិធី​និង​ឧបករណ៍​ប្រើ​ប្រាស់​ផ្សេងៗ​សំរាប់​ជា​ជំនួយ​ដល់ Windows។
soft32.png
12. Softonic.com
Softonic បង្កើត​នៅ​ឆ្នាំ 1997 និង​ជា​គេហទំព័រ​ទាញ​យក​កម្មវិធី​នាំ​មុខ​គេ​របស់​អឺរ៉ុប​ដោយ​មាន​ជាង 105000 កម្មវិធី freeware, shareware និង​កម្មវិធី​ប្រើ​សាក​ល្បង​មាន​អញ្ញាប័ណ្ណ​សរសេរ​ជា​ភាសា​អេស្បាញ អាឡឺម៉ង់ អង់គ្លេស បារាំង ព័រទុយហ្គាល អ៊ីតាលី ចិន និង​ត្រូវ​បាន​ចេញ​មុខ​កាល​ពី​ខែវិច្ឆិការ​ឆ្នាំ​ 2005។ Softonic ផ្គត់​ផ្គង់​កម្មវិធី​ថ្មី​បំផុត​របស់អ្នក​ប្រើ​នៅ​លើគ្រប់​ ប្រព័ន្ធប្រតិបត្តិការ​និង​ប្រើ​ប្រាស់​ភាសា​ថ្មី​បំផុត​លើ​ពិភពលោក អ្វី​ដែល​ល្អ​របស់ Softonic នោះ​គឺ​វា​អនុញ្ញាតិ​អោយ​អ្នក​វាយ​តំលៃ​បណ្ដា​កម្មវិធី​របស់​វា​តាម​មុខងារ side-by-side។
softonic.png
13. Freewarehome.com
Freewarehome គឺ​ជា​គេហទំព័រ​ពិសេស​សំរាប់​តែ freeware មិន​មែន​អោយកម្មវិធី shareware នោះ​ទេ។ Freewarehome មាន​ការ​រចនា​តាម​រូបរាង​ចាស់​ជាមួយ​នឹង​​កម្មវិធី​រៀប​ជា​បញ្ជី​ងាយ​ស្រួល​ រក តែ​អ្នក​ត្រូវ​ប្រយ័ត្ន​ក្នុង​ពេល​ទាញ​យក​ពី​គេហទំព័រ​នេះ ដើម្បី​ចៀស​វាង​កម្មវិធី​ពុល​បង្ក​ការ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ប្រតិបត្តិការ ​របស់​អ្នក។
freewarehome.png
14. Freedownloadcenter.com
Freedownloadcenter បង្កើត​នៅ​ឆ្នាំ 2001 មាន​ជាង 30000 កម្មវិធី​ដាក់​អោយ​ទាញ​យក នៅ​ទី​នេះ​បញ្ជី​ទាញ​យក freeware និង shareware ត្រូវ​បាន​ចែក​ផ្នែក​យ៉ាង​ច្បាស់​លាស់​ដើម្បី​អោយ​មាន​ភាព​ងាយ​ស្រួល​ទាញ​ យក។
freedownloadcenter.png
15. Opensourcemac.org
OpenSourceMac គឺ​ជា​បញ្ជី​ឈ្មោះ​កម្មវិធី​ងាយៗ​ដើម្បី​ទាញ​យក​កម្មវិធី​មិន​គិតលុយ និង​កម្មវិធី​កូដ​ចំហ​សំរាប់​ប្រព័ន្ធប្រតិបត្តិការ​ Mac OS X គេហទំព័រ​នេះ​កំពុង​ប្រឹង​ប្រែង​ដើម្បី​អោយ​មាន​ការ​រចនា​ស្អាត​ជាង​មុន​ ព្រម​ទាំង​មាន​នែនាំ​អោយ​ប្រើ​កម្មវិធី​ល្អ​បំផុត​ សំខាន់​បំផុត​និង​ងាយ​ស្រួល​ប្រើ​ប្រាស់។
opensourcemac.png

អត្ថបទដើម ៖ Itkhmer.net 
If You think it good please like :)...... Facebook i1dlsong :):)
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 nhận xét