khmerandroiddl.blogspot.com
Sunday, December 2, 2012

​បច្ចុប្បន្ន Windows 7 អាច​ធ្វើការ​បង្កើត​នូវ VHD នៅ​ក្នុង partition តែមួយ​ជាមួយនឹង partition ដែល​ផ្ទុក Windows ។ Virtual Hard Drive (VHD) ប្រើ ដើម្បី ៖

- ​បង្កើត​វាជា Partition សម្ងាត់​មួយទៀត​សម្រាប់​លាក់ឯកសារ

- ​ដំឡើង Windows ជាដើម

- វាអាច​ប្រើ​បានជាមួយ​នូវ​ទំហំ​បាន​ច្រើន GB ក្នុង​ការ​បង្កើត VHD

នៅ​ក្នុង​លេខនេះ​ខ្ញុំ​សូមលើកយក​នូវ​ការ​ដំឡើង Windows 8 នៅ​ក្នុង VHD មក​ធ្វើការ​បង្ហាញ​ដល់​លោកអ្នក ។

​តម្រូវ​ការ​ក្នុង​ការធ្វើ

- Hard Drive មួយ​ដែល​មាន​ទំហំ​ចាប់ពី 40GB ឡើងទៅ ហើយត្រូវ​ដំឡើង Windows 7 ចូល​ក្នុង​នោះជាមុន (មិនចាំបាច់ចែក Partition ទេ)

- ត្រូវ ​បង្កើត​នូវ Virtual Hard Drive មួយចេញពី Hard Drive ដែល​មាន​ទំហំ 20GB ( ឬ​ទំហំ​ផ្សេង​ក៏​បាន ឲ្យ​តែល្មម​សម្រាប់​ដំឡើង Windows 8)

- ​កុំព្យូទ័រ​ដែល​ចង់​ដំឡើង​ត្រូវ​ភ្ជាប់​អ៊ីនធើណេត

របៀប​បង្កើត​នូវ Virtual Hard Drive

មុនដំបូងយើងត្រូវចូលទៅ​ក្នុង Disk Management ដោយចុច mouse ស្ដាំ​លើ Computer -> យកពាក្យ Manage 



រួចចុចលើពាក្យ Disk Management ដូចរូប​ខាងក្រោម ៖



​ ផ្ទាំង​ខាងលើ​បង្ហាញ​ឲ្យ​ឃើញថា Hard Drive យើងមាន​ទំហំ 120GB ហើយបាន​ដំឡើង​Windows ចូល ដោយមិនមានការបែងចែកចេញជា partition ផ្សេងទៀត​ទេ (មានន័យថា​មានតែមួយ partition សម្រាប់​ដាក់ Windows) ។

​បន្ទាប់មក​ទៀតយើងត្រូវចុច Action Menu រួចយកពាក្យថា Create VHD សូមមើលរូប​ខាងក្រោម​នេះ៖



នោះ​វានឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម ដើម្បី​ឲ្យ​យើង​ធ្វើការ​កំណត់​



Location៖ ​សម្រាប់​កំណត់​ទីតាំងផ្ទុក​នូវ file របស់ Virtual Hard Drive ដែល​យើងចង់យកមក​ធ្វើការ​បង្កើត​នូវ VHD ទុក​សម្រាប់​ដំឡើង Windows 8 ។

Virtual Hard Disk size៖ ជាកន្លែង​សម្រាប់​ឲ្យ​យើង​កំណត់​ទំហំ​របស់ Hard Drive តាម​ដែល​យើងត្រូវការ ។

​បញ្ជាក់​៖ វា​អាស្រ័យ​លើ​ទំហំ​ពិតរបស់ hard disk របស់យើង ។

រួចចុចប៊ូតុង OK នោះយើងនឹងឃើញរូបដូច​ខាងក្រោម ៖



ដើម្បី​អាច​ប្រើ​នូវ VHD បានយើងត្រូវ right-click នៅលើ VHD នោះ រួចយកពាក្យថា Initialize Disk



ចុចប៊ូតុង OK



រូប​ខាងក្រោម​នេះ​បញ្ជាក់​ថាយើងអាច​ធ្វើការ​លើ VHD បានហើយ



ដើម្បី​ដំឡើង Windows 8 នៅលើ VHD បានយើងត្រូវ right-click នៅលើ VHD ដែល​ទើបតែ​បាន​បង្កើត រួចយកពាក្យថា New Simple Volume (ដូចរូប)



ចុចប៊ូតុង Next



ចុចប៊ូតុង Next



ចុចប៊ូតុង Next



ចុចប៊ូតុង Next



ចុចប៊ូតុង Finish



​បន្ទាប់មក​យើងនឹងទទួលបាន VHD មួយដូចរូប​ខាងក្រោម ៖



​ បញ្ជាក់​៖ ចំពោះ Virtual Hard Drive (Drive E) ដែល​យើងមើលឃើញនេះ នៅពេល​យើង​ធ្វើការ Restart ម៉ាស៊ីនសាជាថ្មី​វានឹង​បាត់ទៅវិញ តែយើងបានទទួល Virtual Hard Drive ដែល បាន​រក្សាទុក​នៅ​ក្នុង Hard Drive របស់យើង ។

របៀប​ដំឡើង Windows 8 នៅលើ Virtual Hard Drive

មុនដំបូងយើងត្រូវចូល ​ក្នុង Windows PowerShell ជាលក្ខខណៈ Administrator ដោយចុច Start -> All Programs -> Accessories -> Windows PowerShell បន្ទាប់មក right-click លើ Windows PowerShell -> Run as administrator



​បន្ទាប់មក​វា​បង្ហាញ​ដូចរូប​ខាងក្រោម​នេះ



​បន្ទាប់មក​យើងត្រូវវាយ​នូវ Command ដូចរូប​ខាងក្រោម​នេះ



ចុច Enter​ 



ពេលចេញដូចរូប​ខាងលើ​ត្រូវចុចអក្សរ Y ហើយ Enter យើងបានរូបដូច​ខាងក្រោម​នេះ



មុននឹងយើងអាច​ដំឡើង Windows 8 នៅ​ក្នុង Virtual Hard Drive បានយើងត្រូវចូលទៅ Download File មួយ​តាមរយៈ Link ខាងក្រោម​នេះ

http://archive.msdn.microsoft.com/InstallWindowssImage/Release/ProjectReleases.aspx?ReleaseId=2662

​បញ្ជាក់​៖ ចំពោះ file ខាងលើ​ត្រូវតែ Download នៅលើ​ម៉ាស៊ីន​ដែល​ចង់​ធ្វើការ​ដំឡើង Windows 8 នៅ​ក្នុង Virtual Hard Drive តែម្ដង ។



ចុចលើពាក្យថា Install-WindowssImage.ps1 ហើយសូម​រក្សាទុក​វានៅ​ក្នុង Drive C បន្ទាប់មក​ធ្វើការ Unlock ដូចរូប​ខាងក្រោម ៖



​ បន្ទាប់ពី Unblock រួចហើយ យើងអាច​ដំឡើង Windows 8 បាន​តាមរយៈ command ដោយចូលទៅទីតាំងរបស់ Root Drive (មានន័យថា Drive C) ដោយវាយ Command ដូច​ខាងក្រោម​



នោះយើងនឹងទទួលបានដូចរូប​ខាងក្រោម​



មកដល់ ​ចំណុច​នេះយើងត្រូវដឹងថា Drive ណា​សម្រាប់​ផ្ទុក​នូវ Source Windows 8 ។ រូប​ខាងក្រោម​នេះ​បង្ហាញ​ពី Drive ដែល​ផ្ទុក​នូវ Source Windows 8 (សូម​បញ្ជាក់ កុំទាន់បិទ​ផ្ទាំង Windows PowerShell ខាងលើ)



រូប​ខាងលើ​បង្ហាញ​ថា Drive ដែល​ផ្ទុក​នូវ Source Windows 8 គឺ Drive D (CD-ROM) ។ ក្រោយពីយើងបានដឹង​នូវ Drive ដែល​ផ្ទុក​នូវ Source Windows 8 ហើយនោះយើងត្រូវដឹង​នូវ Drive របស់ VHD ដែល​យើងបាន​ធ្វើការ​បង្កើត​



រូប ​ខាងលើ​នេះ​បង្ហាញ​ថា VHD របស់យើង គឺ Drive E ។ ដូចនេះយើងអាច​ធ្វើការ​វាយ​បញ្ចូល​នូវ Command ចូល​ក្នុង Windows PowerShell ដូចរូប​ខាងក្រោម ៖



សូមដូរពាក្យថា Sources ទៅជា sources និង ពាក្យថា Install ទៅជា install នៅ​ក្នុង​រូប​ខាងលើ​

​បន្ទាប់ពី​វាយរួចចុច Enter ពេលនោះ​វានឹង​ចេញរូបដូច​ខាងក្រោម​៖



រូប​ខាងលើ​បញ្ជាក់​ថាវា​កំពុង​តែ​ធ្វើការ​ដំឡើង​នូវ Windows 8 ចូល​ក្នុង Virtual Hard Drive (Drive E:\) យើងត្រូវរងចាំ​រហូត​ដល់ចប់ការ​ដំឡើង ។ ពេលចប់វា​បង្ហាញ​រូបដូច​ខាងក្រោម​នេះ



​បន្ទាប់មក​យើងវាយ bcdboot.exe E:\  រួចចុច Enter នោះ​វានឹង​បង្ហាញ​ពាក្យដូច​ខាងក្រោម​នេះ

Boot files successfully created.

ហើយ​នៅពេល​យើង Restart កុំព្យូទ័រ​យើងនឹងទទួលបានដូច​ផ្ទាំង​ខាងក្រោម​នេ





ពេលនេះយើងអាច​ធ្វើការ​ជ្រើសរើស Windows បានហើយ ។

​បញ្ជាក់ ៖ ចំពោះ Drive របស់ Virtual Hard Drive និង Source Windows 8 វា​បង្ហាញ​ចេញ​ទៅតាម Windows ​នីមួយៗ ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី ៤១ សម្រាប់​ខែកក្កដា ឆ្នាំ​២០១២

*** software និង​វីឌីអូ​សម្រាប់​ការអនុវត្ដ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT





ប្រភព ANTKH
If You think it good please like :)...... Facebook i1dlsong :):)
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 nhận xét