khmerandroiddl.blogspot.com
Friday, December 28, 2012

Windows 7 គឺជា​ប្រព័ន្ធ​ដំណើរការ​មួយ​ដ៏​ល្អ​បំផុត​ប៉ុន្តែ​ក៏​មិន​មាន​ន័យ​ថា​ល្អ​ គ្រប់ជ្រុងជ្រោយ​ទាំង​អស់​នោះ​ដែរ។​ពេល​ខ្លះ Windows 7 ក៏​មាន​បញ្ហា​ដែរ​ដែល​បញ្ហា​ទាំង​អស់​នោះ​តែងតែ​កើត​មាន​នៅ​ក្នុង Features នីមួយ​របស់​វា។ នៅ​ពេល​នេះ​យើង​និង​បង្ហាញ​ឲ្យ​ដឹង​ទាំង​ពី​របៀប​ប្រើប្រាស់​នឹង​ការ​ជួសជុល ​ប្រព័ន្ធ​ដំណើរការ Windows 7 ឡើង​វិញ​នៅ​ពេល​មាន​បញ្ហា​ឲ្យ​បាន​ប្រសើរ​ឡើង​សម្រាប់​អ្នក​ប្រើប្រាស់​ ទូទៅ។


មាន​របាយការណ៍​ដែល​បាន​បង្ហាញ​ពី​បញ្ហា​ជាមួយ Windows7 បាន​បង្ហាញ​ពី Compatibility ជាមួយ​កម្មវិធី​ចាស់ៗ​ដែល​ធ្វើ​ឲ្យ​Hardware មាន​ដំណើរការ​យឺត​នៅ​ពេល​ប្រើប្រាស់​ហើយ​ព្រមទាំង​កំណត់​វា​ឲ្យ​អាច​ជួសជុល​ កម្មវិធី​ទាំង​នោះ​ដោយ Feature ខ្លួន​វា​ផ្ទាល់។​នៅ​ក្នុង​អត្ថបទ​នេះ​យើង​ខ្ញុំ​និង​បង្ហាញ​លោកអ្នក​ពី​ របៀប​ជួសជុល​បញ្ហា​ទាំង​នេះ​ឡើយ​វិញ។​សម្រាប់​បញ្ហា​ទាំង​នេះ​សំដៅ​ទៅ​លើ​ ការ​កំណត់​ឲ្យ​ជួសជុល​ដោយ​ស្វ័យប្រវត្ត​ដោយ​គ្រាន់​តែ​ចុច Scroll ទៅ​រក​ប៊ូតុង​សម្រាប់​កំណត់​យក​កម្មវិធី​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​មាន​ ស្រាប់​នៅ​ក្នុងWindows7។
១-ពេល​ប្រើ Windows7 ហាក់បីដូចជា​យឺត
Windows7 គឺជា​ប្រភព​នៃ​កម្មវិធី​ឬ Resourceហើយ​វា​មាន​លក្ខណៈ​ពិសេស​បម្រុង​ទុក​មួយ​ចំនួន​ដែល​អាច​ទាញ​យក​យ៉ាង ​ច្រើន​នូវ Graphics card & System memoryរបស់​អ្នក។​ប្រសិនបើ​ប្រព័ន្ធ Windows7 អ្នក​កំពុង​ប្រើប្រាស់​ហើយ​វា​មាន​លក្ខណៈ​យឺត​ខុស​ធម្មតា​នោះ​លោកអ្នក​អាច​ ជួសជុល​វា​បាន​យ៉ាង​ងាយស្រួល​ដោយ​ចុច​លើ Turning off Superfluous effects។
-ចុច​លើ Start បន្ទាប់​មក​វាយ ‘performance’ នៅ​ក្នុង​ប្រអប់​Search បន្ទាប់​មក​រើស​យក ‘Adjust the appearance and performance of Windows’ ពី​លទ្ធផល​ទាំង​អស់​នោះ​ដូច​ក្នុង​រូប។​បន្ទាប់​មក​ផ្ទាំង Performance Options windows នឹង​បង្ហាញ​ឲ្យ​លោកអ្នក​ធ្វើការ​ជ្រើសរើស។
-នៅ​ខាង​ក្រោម visual Effects រើស​យក Adjust for best performance។​ប្រសិនបើ​លោកអ្នក​ចង់​រក្សា​ឲ្យ interface មាន​ភាព​ស្រស់​ស្អាត​សូម​រើស​យក Custom ហើយ​ចុច​លើ ‘Use visual styles on windows and buttons’។
2-Windows7
២-Windows Aero មិន​ដំណើរការ
Aero ជួយ Windows7 ឲ្យ​មាន Visual effects ជា​ច្រើន​ដែល Effect ទាំង​អស់​នេះ​មាន Style ជា​ច្រើន​ទម្រង់​ហើយ​ប្រើប្រាស់​បាន​ពេញ​លក្ខណៈ​ទៀត​ផង​ប៉ុន្តែ​វា​ក៏​ បណ្ដាល​ឲ្យ​កុំព្យូទ័រ​របស់​អ្នក​មាន resource ឬ​បន្ទុក​កាន់តែ​ច្រើន​ដែរ។
3-Windows7
តើ Aero មាន Effect អ្វីខ្លះ?
-Aero Peek, Aero Snap, Aero Flip ជា​ដើម​។
ដើម្បី​ដំណើរការ Aero លោកអ្នក​អាច​រើស​យក​តែ​ជម្រើស​ដូច​ខាង​ក្រោម៖
-Enable Aero Peek
-Enable desktop composition
-User visual style នៅ​ក្នុង Windows and buttons
4-Windows7
នោះ​ក្នុង​នោះ​ដែរ​យើង​គួរតែ​Backup registry មុន​ពេល​ដែល​យើង​ធ្វើការ​កែប្រែ​អ្វី​ផ្សេងៗ​ក្នុង Registry ពី​ព្រោះ​ថា Aero វា​និង​បិទ Registry នៅ​ពេល​ដាក់​ឲ្យ​វា​ដំណើរការ​ជៀសវាង​ធ្វើ​ឲ្យ​Registry ខូចខាត​ឬ​បាត់បង់​នាំឲ្យ​ប៉ះពាល់​ដល់ Windows។​ដូច្នេះ​ដើម្បី Backup Registry ចុច​លើ Start រួច​វាយ​ពាក់ ‘regedit’​ចូល​ក្នុង Search option បន្ទាប់​មក​វាយ​Enter key។​បន្ទាប់​មក​រើស​យក​ដំណើរការ​តាម​ជំហាន​ដូច​ខាង​ក្រោម៖
KEY_CURRENT_USER\Software\Microsoft\Windows\DWM. The value of the entry > ‘EnableAeroPeek‘ បន្ទាប់​មក​យើង​កំណត់​តម្លៃ​1 វា​ប្រសើរ​ជាង​តម្លៃ​០​ជា​តម្លៃ​ដើម​របស់​Windows។
5-Windows7

៣-Older Program មិន​អាច​ដំណើរការ​ជាមួយ​គ្នា​បាន

មុន​ពេល​Upgrade ទៅកាន់​Windows7 យើង​ត្រូវ​មើល​លើ​កម្មវិធី​ដែល​មាន​នៅ​ក្នុង​Windows ថា​វា​អាច​ប្រើប្រាស់​បាន​ជាមួយ​គ្នា​ទេ​ពី​ព្រោះ​ថា​មាន​កម្មវិធី​មួយ​ ចំនួន​ការ​ណា​យើង​ដំឡើង​វា​ធ្វើ​ឲ្យ​កម្មវិធី​ផ្សេង​ឬ​ប្រព័ន្ធ​ដំណើរការ Windows យឺត។​នៅ​ពេល​នេះ​ប្រសិន​បើ​លោកអ្នក​បាន Upgrade រួចរាល់​ហើយ​ជា​កម្មវិធី​ដែល​អ្នក​ចូល​ចិត្ត​តែ​វា​មិន​អាច​ដំណើរការ​ចូល​ គ្នា​បាន​ដូច្នេះ​យើង​មាន​មធ្យោបាយ​មួយ​តាមរយៈ​Windows 7 Compatibility Mode។
ដើម្បី​ដំឡើង​កម្មវិធី​នៅ​ក្នុង Compatibility Mode ចុច​right click លើ​វា​រួច​ហើយ​រើស​យក installation file and select => Properties។​នៅ​ក្នុង Properties Windows switch ចូល​ទៅកាន់​ Compatibility tab និង​ដាក់ Check យក ‘Run this program in compatibility mode for:’ហើយ​ពី pull-down menu រើស​យក​ជំនាន់​ចុងក្រោយ​បង្អស់​នៃ Windows នៃ​កម្មវិធី​ណាមួយ​ដែល​អ្នក​ដឹង​ថា​កម្មវិធី​ណាមួយ​ដែល​វា​បាន​កំពុង​តែ​ ដំណើរការ។
6-Windows7

-យើង​ធ្វើ​ជំហាន​នេះ​ឡើង​វិញ​ជាមួយ​កម្មវិធី​ដែល​បាន​ដំឡើង​រួច​ដោយ​ចុច​ Right click រើស​យក​Properties => Compatibility tab ហើយ​រើស​យក ‘Run this program in compatibility mode for:’ ហើយ​រើស​យក respective Windows operation system។ជាង​នេះ​ទៅ​ទៀត​យើង​អាច​ប្ដូរ​ការ​កំណត់​របស់​យើង​សម្រាប់​កម្មវិធី​ នីមួយៗ​បាន​ជាមួយ​ការ​ការ​ជ្រើសរើស​យក check box។
7-Windows7
៤-DVD Drive មិន​បង្ហាញ
តើ Windows 7 មិន​អាច​ស្វែង​រក optical drive ឃើញ​ទេ?​នេះ​គឺជា​មូលហេតុ​មួយ​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ដល់​ការ​កែ​តម្លៃ​ Registry។​សូម​ប្រុងប្រយ័ត្ន​ដូច​បាន​លើក​ឡើង​នៅ​ចំណុច​ទី​២។
-ចូល​ក្នុង’regedit ‘​បន្ទាប់​មក​ចូល​ទៅ​កាន់​ទីតាំង​ ‘HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class‘​នៅ​Panel ខាង​ស្ដាំ​ដៃ​លុប ‘UpperFilters’ & ‘LowerFilter’បន្ទាប់​មក Restart Windows នោះ​និង​បញ្ហា​ប្រសិនបើ​មាន។​ប្រសិនបើ​មិន​ដូច្នេះ​ទេ​យើង​ចូល​ក្នុង Misk Management រួច​រើស​យក ‘Create and format hard disk partitions’។
នៅ​ក្នុង Disk Management window ចុច​ Right click លើ Option drive icon ហើយ​រើស​យក Change Drive Letter and Paths’។​នៅ​ក្នុង Change Drive Letter and Path window ចុច​លើ Change … ប៊ូតុង​រួច​រើស​យក Drive letter ថ្មី​បន្ទាប់​មក​Restart Windows។
៥-ប្ដូរ Icon ថ្មី
ចុច​Right click លើ Desktop យក​Properties នៅ​ក្នុង Control panel window និង​បង្ហាញ។
ចុច​លើ Desktop Icon Settings window រើស​យក ‘Allow themes to change desktop icons’។




8-Windows7
អត្ថបទដើម ៖ http://cm.com.kh
Tagged
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 nhận xét