khmerandroiddl.blogspot.com
Wednesday, December 5, 2012



[IMG]
បាទ! ​របៀប​បិទ​បើក Write-protect របស់ USB Flash នេះ​គឺ​មាន​បំណង​ចង់​មិន​អោយ​មាន​ការ​ចរាចរណ៍​ឯកសារចេញ​ពី​កុំព្យូទ័រ​តាម​ រយៈ​រន្ធ USB ឬ បើក​ដំណើរការ​វិញ​ នៅ​ពេល​មាន​មេរោគ​វា​ធ្វើ​អោយ USB លែង​អាច​ចរាចរណ៍​ឯកសារ ដោយ​នៅ​ពេល Copy នោះ Windows ចេញ​សារ​មក​ថា មិន​អាច​ Copy បាន​ដោយ​សារ​កុំព្យូទ័រ​បាន​ជាប់ Write-protect ។ មាន​កម្មវិធី​ជា​ច្រើន​ដែល​មាន​តួនាទី​អាច​បិទ Write-protect នេះ​បាន​​ តែ​ខ្ញុំ​សូម​លើក​យក​ការ​កំណត់​ដោយ​ដៃ​របស់​លោក​អ្នក​ផ្ទាល់ ដើម្បី​អោយ​បាន​ដឹង​ថា ដំណើរ​ការ​របស់ Write-protect វា​យ៉ាង​ម៉េច! សូម​ស្វែង​យល់​ដូច​ខាង​ក្រោម៖
- ចូល​ទៅ​បើក regedit តាម Run ដោយ​ចុច Key Windows+R វាយ​ពាក្យ​ក្នុង​ប្រលោះ រួច​ចុច OK។
[IMG]
វាយ​ពាក្យ regedit ឬ regedit.exe

- ចូល​ទៅ​តាម​ទីតាំង HKEY_LOCAL_MACHINE/SYSTEM/CurrentControlSet/Control
- បង្កើត Key ថ្មី​មួយ​ដោយ​ដាក់​ឈ្មោះថា StorageDevicePolicies ។ សូម​មើល​រូប​ខាង​ក្រោម
[IMG]
បង្កើត StorageDevicePolicies

- សូម​ឈរ​លើ​ទីតាំង StorageDevicePolicies ហើយ​ម៉ៅ​ស្ដាំ​លើ​ផ្ទៃ​ទំនេរ​ដើម្បី​បង្កើតតម្លៃ DWORD ដោយ​ដាក់​ឈ្មោះ​ថា writeprotect ។ សូម​មើល​រូប​ខាង​ក្រោម
[IMG]
បង្កើត writeprotect
- នៅ​កន្លែង Value data ​បើ​អ្នក​ដាក់​លេខ 1 នោះ​មាន​ន័យ​ថា បិទ​មិន​អោយ​មាន​ចរាចរណ៍​ឯកសារ​តាម​រន្ធ USB តែ​បើ​អ្នក​ដាក់លេខ 0 (សូន្យ) មាន​ន័យថា បើក​អោយ​​ចរាចរណ៍​ឯកសារ​តាម​រន្ធ USB បាន​។ សូម​មើល​រូប​ខាង​ក្រោម
[IMG]
តម្លៃ 1 គឺ​បិទ USB , តម្លៃ 0 គឺ​បើក

ចំណាំ៖ ដើម្បី​ដំណើរ​ការ​បិទ​បើក​ម្ដងៗ អ្នក​ត្រូវ​​តែ Logoff-in ឬ Restart ម៉ាស៊ីន​ទើប Windows ទទួល​ស្គាល់​ការ​កំណត់​របស់​អ្នក។
សំនួរ៖ មូល​ហេតុ​អី​បាន​ជា​ខ្ញុំ​មិន​អាច​ Copy, Cut, Paste នៅ​ក្នុង Flash USB របស់​ខ្ញុំ​បាន? សំនួរ​នេះ​ឧស្សាហ៍​ឮ​ខ្លាំង​ណាស់​ ហើយ​ជា​ពិសេស​អ្នក​ប្រើ​ក៏​មិន​សូវ​ដឹង​ប្រភព​​មូល​ហេតុ​ដែរ?
ចម្លើយ៖ មាន​មូល​ហេតុ​ដូច​​ខាងក្រោម​ដែល​ទាក់​ទង Write-protect ៖

  • មក​ពី​មិត្តភ័ក្ដិ​ចង់​ធ្វើ​អោយ​លោក​អ្នក​បែកញើស​ដោយ​កំណត់​បើក Write-protect ។
  • បណ្ដាល​មក​ពី​មេរោគ​ដែល​ឆ្លង​ចូល​ក្នុង​កុំព្យូទ័រ​របស់​អ្នក​បើក​ Write-protect ។
  • ឬ​ក៏​ឧបករណ៍ USB របស់​អ្នក​មាន​មុខងារ Write-protect មក​ជាមួយ​ សូម​ពិនិត្យ​មើល​ប៊ូតុង​បិទ​បើក Write-protect នៅ​លើ​ឧបករណ៍ USB។ (ករណី​នេះ​មិន​សូវ​មាន​ទេ​មក​ពី​ឧបករណ៍​សម័យ​ឥឡូវ​មិន​សូវ​មាន​ប៊ូតុង Write-protect ទៀត​ទេ។
[IMG]
ឧបករណ៍​ដែល​មាន​ប៊ូតុង Write-protect

សង្ឃឹម​ថា​លោកអ្នក​ប្រាកដ​ជា​បាន​យល់​អំពី Write-protect USB
If You think it good please like :)...... Facebook i1dlsong :):)
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 nhận xét