khmerandroiddl.blogspot.com
Sunday, January 20, 2013

​    ខ្ញុំ​សូម​បង្ហាញ​អំពី Code មួយ​ដែរ​អាច​អោយ​យើង​ដាក់​បង្ហាញ​តំណ​ភ្ជាប់​​ផ្សេងៗ​ដែល​មាន​លក្ខណៈ​ជា ម៉ឺនុយ​ទម្លាក់ ដែល​ជា​ភាសា​​អង់គ្លេស​ហៅថា Drop down menus។ ការ​ដាក់​តំណ​ភ្ជាប់​សម្រាប់​ចុច​ចូល​ទៅ​កាន់​ទីតាំង​គេហទំព័រ ឬ ប្លក​ផ្សេងៗ មាន​សារសំខាន់​និង​​មាន​ប្រយោជន៍​ណាស់ ជួយ​អោយ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ហើយ​ណាមួយ​ក៏ដូច​ជា​បញ្ជី​អាសយដ្ឋាន​បណ្ដាញ​ ទុក​សម្រាប់​ផ្ទាល់​ខ្លួន​ផង​ដែរ។ តែ​បើ​កាលណា​យើង​មាន​តំណ​ភ្ជាប់​ច្រើន​ទៅៗ ធ្វើ​អោយ​ចំណាយ​ទំហំ​ទីកន្លែង​ច្រើន​ ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក​ចូល​ទស្សនា​មួយ​ចំនួន​មិន​សូវ​ជា​ពេញ​ចិត្ត​ ចំពោះ​ម្ចាស់​ប្លក​ណា​ដែល​ដាក់​តំណ​ពេញ​ទឹក​ពេញ​ដី​នោះ​ទេ។

    ដូចនេះ​យើង​ត្រូវ​បញ្ចូល​តំណ​អាសយដ្ឋាន​ប្លក​ឬ​គេហទំព័រ​ទាំងអស់​នោះ​ ជា​លក្ខណៈ​សន្សំសំចៃ​​កន្លែង​កុំ​អោយ​​វា​​ចាយ​ទី​ខ្លាំង​ពេក ដោយ​អោយ​បង្ហាញ​ជា​បញ្ជី​ទម្លាក់​ចុះ​ក្រោម (Drop down menus) ​វិញ។ យើង​អាច​ដាក់​បញ្ចូល​តំណ​ភ្ជាប់​ផ្សេងៗ​បាន​ច្រើន​នឹង​មិន​ខ្លាច​ខាត​កន្លែង ​ទេ ដោយសារតែ​វា​បង្ហាញ​តែមួយ​បន្ទាត់និង​មាន​សញ្ញាព្រួញ​ផ្កាប់ចុះ​បង្ហាញ​ថា​ មាន Menus។ ម៉្យាង​ទៀត​យើង​អាច​យកកូដ​ Drop down menus នេះ​មក​ដាក់​ក្នុង​អត្ថបទ​ក៏​បាន​ដែរ។សូម​មើល​ពី​របៀប​ប្រើ​ការ​ដូច​ខាង​ ក្រោម​នេះ៖

របៀបចូលទៅដើម្បើដាក់ តំណភ្ជាប់បង្ហាញជាម៉ឺនុយ​ទំលាក់ Drop down menus ធ្វើ​ជា Widget  នៅក្នុងប្លុក

1. ដំបូងអ្នកចូលទៅកាន់  Blogger account​ របស់អ្នក តាមរយះ www.blogger.com,
បន្ទាប់មកចូលទៅកាន់ Design (or Layout) > Page Elements
2. ហើយចុចលើ Add a Gadget Link
3. ជ្រើសយក "HTML/JavaScript"មើលរូបខាងក្រោម ៖



4. បន្ទាប់ ចម្លង (Copy) កូដខាងក្រោម បិទភ្ជាប់ (Past)  នៅក្នុងប្រអប់ "HTML/JavaScript" ដែលអ្នកបានបើកនោះ ៖
 <select id="Select1" onchange="window.open(this.options[this.selectedIndex].value,'_blank');this.options[0].selected=true" class="text_noresize" name="select" style="width:100%">
<option selected />​គេហទំព័រ​អាយធី​ខ្មែរ​
<option value="http://www.cambodroid.com/" /> CamboDroid អេដ្រយ​ខ្មែរ
<option value="http://camnews.com.kh/" /> CAMNEWS ​គ្រឿង​អេឡិចត្រូនិក
<option value="http://www.dl168.info/" /> DL168 ទាញ​យក​ឯកសារ​គ្រប់​ប្រភេទ
<option value="http://www.ioskhmer.com/" /> iOS Khmer ព័ត៌មាន​ពី iPhone ជា​ភាសា​ខ្មែរ
<option value="http://it4ug.net/" /> IT4UG | បច្ចេក​​អាយធី​សម្រាប់​អ្នក
<option value="http://itkhmer.net/" /> ITKhmer.net
<option value="http://khmerdocs.com/" /> ឃ្លាំង​ឯកសារ​ខ្មែរ
<option value="http://cm.com.kh/" /> ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​​កុំព្យូទ័រ
<option value="http://mpmag.com.kh/" /> ទស្សនាវដ្ដី​ទូរស័ព្ទ
<option value="http://porpok.com/" /> ពពក ផ្សព្វផ្សាយ​ព័ត៌មាន​ឌីជីថល​និង​បច្ចេកវិទ្យា
<option value="http://h2egroup.com/" /> h2egroup រួម​គ្នា​ចែករំលែក​ជាមួយ​អ្នកដទៃ
<option value="http://sovann2.com/" /> សុវណ្ណ​2 បណ្ដុំ​ព័ត៌មាន​ទូរស័ព្ទ​ឆាប់​រហ័យ
<option value="http://www.khmerservice.net/" /> សេវាកម្ម​ខ្មែរ (អ្នក​ស្រឡាញ់​កូដ​ចំហ)
</select>

ខាង​លើ​គឺ​ជា​កូដ Drop down menus ដែល​សម្រាប់​ដាក់​តំណ​ភ្ជាប់​ផ្សេងៗ ដោយ​យើង​ត្រូវ​ដូរនៅ​ត្រង់៖
- width:100% : ជា​ប្រវែង​របស់ Widget គិត​ជា​ភាគ​រយ តែ​បើ​អ្នក​ចង់​អោយ​គិត​ជា ភិចសែល​វិញ​ត្រូវ​ដូរ​ពី 100% ទៅ​ជា 200px ឬ​ក៏​ 300px ទៅ​តាម​ប្រវែង​ដែល​អ្នក​ចង់​បាន។
​- គេហទំព័រ​អាយធី​ខ្មែរ​ : ដាក់​ចំណង​ជើង Menus
- អាស័យដ្ឋាន​តំណរភ្ជាប់ និង ចំណងជើង​របស់​តំណរ​ភ្ជាប់ : ត្រូវ​ប្ដូរ​ទៅ​ជា​អាស័យ​ដ្ឋាន​ដែល​អ្នក​ចង់​ដាក់ អ្នក​អាច​បន្ថែម​បន្ត​ទៀត​បាន​តាម​ចិត្ត​អ្នក​ចង់។
លទ្ធផល

  
គន្លឹះ​ខាង​លើ​អាច​ប្រើ​ធ្វើ​ជា Widget ឬ​ក៏​យក​ដាក់​ជាមួយ​អត្ថបទ​ក៏​បាន​ដែរ សូម​រីករាយ​​ជាមួយ​កូដ Drop down menus :D៕
Tagged
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 nhận xét