khmerandroiddl.blogspot.com
Thursday, March 14, 2013

   ថ្ងៃ​នេះ អាយ១ទាញយកចម្រៀង​ សូម​បង្ហាញអ្នកអំពី ​គន្លឹះ​សំខាន់​មួយ ​ក្នុង​ការ​កែប្រែ អក្សរ (Older, Home Posts) ​​សម្រាប់​ខណ្ឌ​​បង្ហាញ​អត្ថបទ​ដែល​នៅ​ទំព័រ​មុខ (home) ឬ​នៅ​ក្នុង​ជំពូក​ណាមួយ​របស់​អត្ថបទ ឲ្យ​ដូរ​ទៅ​ជា​លេខ​រៀង (numberred page navigation) ​វិញ ដែល​ងាយស្រួល​ចុច​ចូល​មើល​អត្ថបទ​ទាំងឡាយ​ដែល​កប់​ជ្រៅ​បាន ដោយ​ចុច​ផ្លោះ​តាម​រយៈ​លេខ​ទំព័រ​មុខ​ទាំង​​នោះ។ 

   ជា default (លំនាំដើម) បើ​លោកអ្នក​កំពុង​ប្រើប្រាស់ template ប្លក​ ដែល​ Google ដាក់​ឲ្យ​ប្រើ​ស្រាប់ៗ​មួយ​ចំនួន​ ដែល​មាន​ក្នុង​ប្រព័ន្ធ Blogger ​​នោះ លោក​អ្នក​ប្រាកដ​ជា​ឃើញ​ពាក្យ​ថា "Older, Home Posts" នៅ​ខាង​ក្រោម​អត្ថបទ​បំផុត​នៃ​ទំព័រ​មុខ (home) និង​ទំព័រ​ជំពូក (catalog) គឺ​មិន​មាន​បង្ហាញ​ជា​ចំនួន​លេខ​ដូច​រូប​ខាង​លើ​ឧទាហរណ៍​ស្រាប់​នោះ​មក​ទេ។ តែ​បើ​លោក​អ្នក​កំពុង​​ប្រើ tamplate ផ្សេងៗ ​ដែល​លោកអ្នក​ទាញ​យក​ពី​គេហទំព័រ​ដែល​ផ្គត់ផ្គង់ tamplate របស់ Blogger ទាំងឡាយ ខ្ញុំ​ជឿ​ថា! ភាគ​ច្រើន​គឺ​អ្នក​រចនា tamplate ទាំង​នោះ​ គាត់​​បាន​ដាក់​បញ្ចូល"​កូដ"ខណ្ឌ​​លេខ​ទំព័រ​មក​ជាមួយ​ស្រាប់ ងាយស្រួល​មិន​ចាំបាច់​ឲ្យ​លោក​អ្នក​ ទៅ​ស្វែងរក​កូដ​យក​មក​ដាក់​បន្ថែម​ឡើយ។

   ខ្ញុំ​បាន​ស្វែងរក​កូដ​សម្រាប់​ដាក់ numberred page navigation ពី​គេហទំព័រ​នានា​ជា​ច្រើន​ តែ​មិន​ងាយស្រួល​សម្រាប់​អ្នក​ដែល​មិន​ចេះ "​កូដ" អាច​​កែប្រែ និង​មិន​មាន​ឲ្យ​​ជ្រើស​រើស​ច្រើន​​ឡើយ។ ឥឡូវ​នេះ ខ្ញុំ​សូម​ណែនាំ​ឲ្យ​លោក​អ្នក​ចូល​ទៅកាន់​​ប្លក 24work.blogspot.com ដែល​មាន​មុខងារ​អាច​ឲ្យ​យើង​ដាក់ numberred page navigation បាន​យ៉ាង​ងាយស្រួល​មិន​ស្មុគស្មាញ។ ដើម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​មើល​ពី​របៀប​ដាក់​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា ៖

ដើម្បី​ឲ្យ​លោក​អ្នក​យល់​បាន​ច្រើន ខ្ញុំ​សូម​ចែក​ដំណាក់​កាល​ដាក់​ជា 3 គឺ :

  1. ការ​កំណត់​ចំនួន​អត្ថបទ​បង្ហាញ​នៅ​ក្នុង​មួយ​ខណ្ឌៗ (ផ្ទាំងៗ) ក្នុង​ប្លក។
  2. ការ​កំណត់​ និង​ការ​ដាក់​ធាតុ​ក្រាហ្វិក numberred page navigation។
  3. ការ​សម្អាត​កូដ​មិន​សំខាន់​ ដែល​តោង​មក​ជាមួយ​ធាតុ​ក្រាហ្វិក​នានា។

1- ការ​កំណត់​ចំនួន​អត្ថបទ​បង្ហាញ​នៅ​ក្នុង​មួយ​ខណ្ឌៗ (ផ្ទាំងៗ)​ក្នុង​ប្លក ៖

ចំណាំ ៖ ការ​កំណត់​ចំនួន​បង្ហាញ​ក្នុង​មួយ​ខណ្ឌៗ នេះ​សម្រាប់​តែ​អ្នក​កំពុង​ប្រើ template របស់​ Blogger ស្រាប់​តែ​ប៉ុណ្ណោះ សម្រាប់​អ្នក​ដែល​ប្រើ template ដែល​មិនមែន​ជា​របស់ Blogger នោះ​មិន​បាច់​អនុវត្តន៍​ជំហាន​មួយ​នេះ​ក៏​បានដែរ។
- កត់ត្រា​ចូល (Log In) ក្នុង​គណនី Blogger របស់​លោកអ្នក​ជា​មុន​សិន។
- ចូល​ទៅ Setting >> Posts and comments ត្រង់​កន្លែង ៖

  • Show at most : កំណត់​ចំនួន​បង្ហាញ posts ក្នុង​មួយ​ខណ្ឌ (ផ្ទាំង) គិត​ជា​ posts ឬ days (ខ្ញុំ​សូម​ឲ្យ​​អ្នក​កំណត់​ចំនួន 10 និង​រើស​យក "posts")។ (សូម​មើល​រូប​ខាង​លើ)
- កំណត់​រួច សូម​កុំ​ភ្លេច​​ចុច​ឆ្នុច (button)  Save settings  ដែល​មាន​ពណ៌​ទឹក​ក្រូច​នៅ​ខាង​លើ​ ដើម្បី​ឲ្យ Blogger ទទួល​ស្គាល់​ណា :D។ ការ​កំណត់​ចំនួន​បង្ហាញ​អត្ថបទ (posts) ក្នុង​មួយ​ខណ្ឌៗ បាន​រួច​រាល់ អ្នក​អាច​ទៅ​មើល​ប្លក​របស់​អ្នក​ ប្រាកដ​ជា​បង្ហាញ​តែ​ចំនួន 10 អត្ថបទ​ក្នុង​មួយ​ផ្ទាំង​តែ​ប៉ុណ្ណោះ

៙  ការ​កំណត់​ និង​ការ​ដាក់​ធាតុ​ក្រាហ្វិក numberred page navigation ៖

- ចូល​ទៅ​តំណ​នេះ www.24Work.blogspot.com 
- នោះ​លោកអ្នក​នឹង​បាន​ឃើញ "គំរូ" numberred page navigation ជា​ច្រើន មាន​រូបរាង និង​ពណ៌​ផ្សេង​គ្នា​ទុក​ឲ្យ​ជ្រើសរើស​ទៅ​តាម​តម្រូវ​ការ។ មាន​ច្រើន​គំរូ ​តែ​វិធី​ដាក់​មាន​តែ​មួយ​ទេ សូម​មើល​ឧទាហរណ៍​មួយ​នេះ ៖

- Select Color Style : សម្រាប់​ជ្រើស​ម៉ូដ​ណា​ដែល​អ្នក​ពេញ​ចិត្ត (អាច​ជ្រើស​យក​តែ​មួយ​គត់)។
- Setting : ការ​​កំណត់
  • Previous Page Text : ​ដូរ​អក្សរ​ពេល​ចុច​មក​ក្រោយ​វិញ អាច​ដាក់​ថា "ថយ​ក្រោយ"។
  • Next Page Text : ដូរ​អក្សរ​ពេល​ចុច​ទី​ខណ្ឌ​បន្ទាប់ អាច​ដាក់​ថា "បន្ទាប់"។
  • Number of Posts Per Page : ចំនួន​បង្ហាញ​អត្ថបទ​ក្នុង​មួយ​ខណ្ឌ (ផ្ទាំង) ត្រូវ​ដាក់​ដូច​ចំនួន​ដែល​មាន​រៀបរាប់​ខាង​លើ​គឺ 10 ។
  • Page Num Count before and after current page : ចំនួន​ចំនួន​ខណ្ឌ​ដែល​ត្រូវ​បង្ហាញ​សម្រាប់​ចុច ឧទាហរណ៍ 7 ជា​ដើម។
- ​កំណត់​រួច​​សូម​ចុច​ឆ្នុច Generate រួច​ចុច​ឆ្នុច Add to Blogger ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្លក។
- នោះ​អ្នក​នឹង​ឃើញ​ផ្ទាំង Add Page Element សួរ​បញ្ជាក់​ថា "​អ្នក​ពិត​ជា​ចង់​ដាក់ Widget នេះ​មែន​ឬ​ក៏​អត់"។
ចំណាំ : បើ​លោកអ្នក​ឃើញ Logo របស់​​គេហទំព័រ​ដែល​ធ្វើ Widget នោះ​មាន​ន័យ​ថា​អ្នក​នឹក​ដាក់​ដោយ​ជោគជ័យ តែ​បើ​អត់​ឃើញ​មាន​ទេ សូម​បិទ​រួច​ចុច​ដាក់​ម្ដង​ទៀត។
 Select a blog : ជ្រើស​ប្លក​ថា​អ្នក​ចង់​ដាក់​វា​នៅ​ប្លក​ណាមួយ នេះ​បើ​សិន​អ្នក​បាន​បង្កើត​ប្លក​ចាប់​ពី 2 ឡើង​ទៅ ចំពោះ​អ្នក​ដែល​មាន​ប្លក​តែ​មួយ មិន​បាច់​ខ្វល់​ទេ។
- ត្រង់ Title យើង​​មិន​បាច់​ដាក់​ឈ្មោះ​ឲ្យ​វា​ទេ។ ( តែ​មាន​ Widget ខ្លះ​ត្រូវ​ដាក់​ឈ្មោះ​ទើប​ងាយស្រួល​ចំណាំ)
- ចុច​ឆ្នុច Add Widget ដើម្បី​ដាក់​ចូល​ប្លក​របស់​យើង។ (សូម​មើល​រូប​ខាង​ក្រោម)

- ចូល​ដល់​ផ្ទាំង Layout របស់ Blogger វិញ យើង​ត្រូវ​ចាប់​ទាញ Widget នោះ​យក​ទៅ​ដាក់​នៅ​ក្រោម Blog Post Widget។ (សូម​មើល​រូប​ខាង​ក្រោម)

-រួច​ចុច​ឆ្នុច Save arrangement  ដែល​មាន​ពណ៌​ទឹកក្រូច ដើម្បី​ចងចាំ​ការ​កំណត់​នេះ។
- សាក​ចូល​មើល​ប្លក​លោកអ្នក​ថា​តើ numberred page navigation វា​ដំណើរការ​ឬ​ក៏​អត់?។

សំគាល់ : បន្ទាប់ ពី​លើ​អ្នក​បាន​ដាក់​កូដ​​ចូល​ហើយ​នោះ​ធាតុ​ក្រាហ្វិក numberred page navigation ដំណើរការ​ជា​ធម្មតា​គ្មាន​អ្វី​ចម្លែក​ទេ តែ​បន្ទាន់​ពី​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោម​មក​នោះ​លោកអ្នក​នឹង​ឃើញ​មាន​បង្ហាញ​អក្សរ​តំណ​ចេញ​មក​ថា Blogger Tips And Tricks|Latest Tips For Bloggers និង Free Backlinks ដែល​នេះ​ជា​តំណ​ដែល​ម្ចាស់​អ្នក​បង្កើត Widget នោះ ​គាត់​ដាក់​ដើម្បី​ឲ្យ​អ្នក​ដទៃ​អាច​ចូល​ទៅ​ដាក់ Widget ដែល​គាត់​បាន​បង្កើត ដែល​ជា​ភាសា​អង់គ្លេស​ហៅថា (Backlink) នោះ។

៙ ការ​សម្អាត​កូដ​​ ដែល​តោង​មក​ជាមួយ​ធាតុ​ក្រាហ្វិក​នានា ឧទាហរណ៍​ដូចជា Backlink ជា​ដើម ៖

- ចូល​ទៅ បើក​មើល​កូដ Widget ដែល​អ្នក​ចង់​លុប​អ្វី​ដែល​អ្នក​គិតថា​រំខាន.
- ត្រូវ​ដឹង​ថា​អ្នក​ចង់​លុប​អ្វី ឧទាហរណ៍​វា​បញ្ចេញ​ពាក្យ​ថា  Blogger Tips And Tricks|Latest Tips For Bloggers និង Free Backlinks ដូច​នេះ​អ្នក​ត្រូវ​ចម្លង​ពាក្យ​មួយ​ចំនួន ដែល​អ្នក​គិត​ថា​អាច​រក​វា​ឃើញ​ក្នុង "កូដ" របស់ Widget នោះ ដោយ​ប្រអប់​ស្វែង​របស់ Browser ដោយ​ចុច Ctrl+F ។

- ជាលទ្ទផល​យើង​រក​ឃើញ​កូដ​ 2 ជួរ​ដែល​ធ្វើ​ឲ្យ​ចេញ​អក្សរ Backlinks នោះ​គឺ
Blogger Tips And Tricks|Latest Tips For Bloggers
ចេញ​កូដ​ជា
<a href="http://24work.blogspot.com/" target="_blank" title="Grab this"><img src="http://24work.ucoz.com/24work-blogspot/www.24work.blogspot.com.png" alt="Blogger Tips And Tricks|Latest Tips For Bloggers" border="0" style="position: fixed; bottom: 10%; right: 0%; top: 0px;" /></a>

Free Backlinks
ចេញ​កូដ​ជា
<a href="http://24work.blogspot.com/" target="_blank" title="Free Backlinks"><img src="http://24work.ucoz.com/24work-blogspot/www.24work.blogspot.com.png" alt="Free Backlinks" border="0" style="position: fixed; bottom: 10%; right: 0%;" /></a>

- លោកអ្នក​ត្រូវ​លុប​កូដ​ទាំង​ពីរ ជួរ​នោះ​ចោល​ជា​ការ​ស្រេច។ ឯ​ខ្ញុំ​វិញ​ក៏​លុប​ដែរ ​ព្រោះ​វា​ចេញ​មក​ធ្វើ​ឲ្យ​ប្លក​ខ្ញុំ​មើល​ទៅ​មិន​ស្អាត ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​លុបចេញ សង្ឃឹម​ថា​អ្នក​បង្កើត​មិន​ខឹង​នឹង​ខ្ញុំ​ទេ ហេសហេ :D។
៚៚៚៚ចប់៚៚៚៚

   សរុប​មក​ការ​ដាក់ ធាតុ​ក្រាហ្វិក numberred page navigation មាន​ការ​ងាយស្រួល​ណាស់ មិន​ពិបាក​ស្មុគស្មាញ​ដូច​ខ្ញុំ​បាន​រៀប​រាប់​ខាង​លើ​មក​ទេ តែ​នេះ​បើ​សិន​អ្នក​បាន​អាន​និង​យល់​នោះ អ្នក​ប្រាកដ​ជា​ទទួល​លទ្ធផល​ល្អ​ដូច​បំណង ព្រោះ​អី​យើង​បាន​ដាក់​ដោយ​ត្រឹមត្រូវ និង​បាន​ដក​កូដ​មិន​ត្រូវ​ការ​មួយ​ចំនួន​ចេញ​វិញ។ ជួបគ្នា​នៅ​អត្ថបទ​គន្លឹះ​ប្លក​ក្រោយៗ​ទៀត បើ​មាន​ចម្ងល់​សូម​សួរ៕

អត្ថបទដើម ៖ អាក្បាលធំ

Tagged
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 nhận xét