khmerandroiddl.blogspot.com
Wednesday, November 7, 2012

 
រៀន ​សរសេរកូដ ឬProgramming មិនមែន​ជាអ្វី​ដែល​អ្នកអាច​ចេះ​ក្នុង​រយៈពេល​​មួយថ្ងៃ​នោះទេ ហើយ​វា​ក៏មិនមែនជាអ្វី​ដែល​អ្នកត្រូវ​ចំណាយ​ពេល​មួយជីវិតផងដែរ។ មាន​វិធី​ជា​ច្រើន​ដែល​ជួយឲ្យ​អ្នក​អាច​រៀន​សរសេរកូដ​បាន​ដោយ​ងាយស្រួល និង​ឆាប់​រហ័ស។ ប៉ុន្តែ​ថ្ងៃនេះ «គំនិត»សូម​លើក​យក​វិធី​៥យ៉ាង​ដែល​អាច​ជួយ​ឲ្យ​អ្នក​រៀន​សរសេរ​កូដ​បាន​ឆាប់រហ័ស។

មិនត្រូវបង្ខំ និង​ត្រូវរៀនតាម​ដំណាក់

អ្នកខ្លះ​ ដោយសារតែ​គេ​ស្គាល់ និង​ចេះ​សរសេរកូដ​បន្តិចបន្តូច​ ពួកគេ​តែង​តែ​មិន​ចាប់​អារម្មណ៍​រៀន និង​អាន​ឲ្យ​បាន​ហ្មត់ចត់នូវ​មេរៀន​មូលដ្ឋាន​គ្រឹះ ដោយសារ​តែ​ពួកគេ​គិត​ថា​ពួកគេ​បាន​ចេះ​និង​យល់​ពីមូលដ្ឋាន​គ្រឹះស្តី​ពីការ​ សរសេរកូដ​រួចទៅហើយ។ ផ្ទុយ​ទៅវិញ ពួកគេ​គ្រាន់​តែ​យល់​ដឹង​ពី​ផ្នែក​ខ្លះ​ប៉ុណ្ណោះ ប៉ុន្តែ​មិនមែន​មានមូលដ្ឋាន​គ្រឹះ​រឹងមាំ​ស្តី​ពីការសរសេរកូដ​នោះទេ។ ដូចនេះ​អ្នក​មិន​ត្រូវ​មើល​រំលង​នោះទេ អ្វីៗគឺមាន​ទំនាក់​ទំនង​គ្នាជានិច្ច។ ត្រូវ​យល់​ឲ្យ​ច្បាស់​ពី​មេរៀន​ដំបូង​មុន​នឹង​ឈាន​ទៅ​រៀន​នូវមេរៀនបន្ត​​ បន្ទាប់​ទៀត។

១-មើលឧទាហរណ៍ឲ្យបានច្រើន

ប្រសិនបើអ្នក​ទើបតែចាប់​ផ្តើម​រៀន​សរសេរកូដ អ្នកគួរតែ​ព្យាយាម​មើលឧទាហរណ៍ឲ្យបានច្រើន និង​ព្យាយាមស្វែង​យល់​ពី​កូដ​ទាំង​នោះ។ វិធីដ៏ល្អ​មួយនោះគឺ ប្រសិនបើអ្នកកំពុង​តែ​អាន​សៀវភៅស្តី​ពី​ការសរសេរកូដ អ្នកគួរ​តែ​មើល​កូដជាមុន​សិន​ ហើយព្យាយា​ម​គិត និងសន្និដ្ឋាន​ថា​តើ​កូដ​ទាំងនោះ​មាន​តួនាទី​អ្វី​ខ្លះ។ បន្ទាប់​មក ចូរ​ធ្វើការប្រៀប​ធៀប​ការសន្និដ្ឋាន​របស់អ្នក​ជាមួយ​នឹង​ការ​បកស្រាយ​ក្នុង​ សៀវភៅ តើ​មានលក្ខណៈដូចគ្នា​ដែរ​ឬទេ។ ធ្វើដូចនេះ អ្នក​នឹង​អាច​រៀន​សរសេរ​កូដ​ឆាប់​ចេះជាង​ការ​ដែល​អ្នកគ្រាន់​តែ​អាន​ដោយ​ មិនបាន​គិត​ដោយ​ខ្លួន​ឯង។

២-អាន​ហើយ​យកកូដ​ទាំង​នោះមក​សរសេរ​ក្នុង​Compiler

នៅពេលដែលអ្នក​អានមេរៀន​ការសរសេរកូដ​ និងឧទាហរណ៍ អ្នក​នឹង​គិត​ថា អ្នកយល់​វាហើយ។​ ការនិយាយ និង​គិត​គឺ​ងាយស្រួល ប៉ុន្តែ​ពេលខ្លះ​អ្នក​មិនយល់​នោះទេ អ្នកគ្រាន់​តែ​មិនដឹងខ្លួនតែប៉ណ្ណោះ។ មាន​តែ​វិធី​មួយប៉ុណ្ណោះ​ដែល​អាច​បញ្ចាក់​ថា​អ្នក​អាច​យល់​វា​បាន​កម្រិត​ណា គឺ​យកកូដទាំងនោះ​មក​សរសេរ​ក្នុង​Compiler។

យក​កូដ​ដែលអ្នក​បាន​ឃើញ​នៅក្នុង​សៀវភៅ​ ឬក៏​អ៊ិនធឺណិត​មក​សរសេរ​ក្នុង​Compilerដោយខ្លួន​ឯង។ ការអនុវត្ត​បែបនេះ នឹង​អាច​ធ្វើឲ្យ​អ្នក​ស៊ាំ​ទៅ​នឹង​ការ​សរសេរ​កូដ​ទាំង​នោះ និង​ចេះ​ប្រើប្រាស់​វិធី​សរសេរ​កូដ​ឲ្យបាន​ត្រឹមត្រូវ។ បន្ទាប់​មក​ត្រូវ​ដំណើរការកូដ​នោះ ហើយ​សង្កេត​មើលថាតើ​កូដ​ទាំង​នោះ បាន​ផ្តល់​នូវ​លទ្ធផល​ដូចដែលបាន​បកស្រាយក្នុង​សៀវភៅដែរឬទេ?

បន្ទាប់​មក អ្នក​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ផ្នែក​ខ្លះ​នៃ​កូដ​នោះ ហើយ​សង្កេត​មើល​ថា បន្ទាប់​ពី​មាន​ការផ្លាស់​ប្តូរ តើ​វា​ផ្តល់​នូវ​លទ្ធផល​យ៉ាង​ណា?​ ការធ្វើដូចនេះ នឹង​ជួយឲ្យ​អ្នក​យល់​កាន់តែច្បាស់​។

៣-សរសេរកូដ​ដោយខ្លួន​ឯង​

នៅពេលដែលអ្នក​យល់ពី ភាសាកូដ​នោះហើយ អ្នកគួរតែ​សាកល្បង​ចាប់​ផ្តើម​រៀន​សរសេរកម្មវិធីខ្លួនឯង​ដោយប្រើប្រាស់​ ភាសាកូដដែលអ្នកកំពុង​តែរៀននោះ។ នៅពេលខ្លះ វាពិបាក​ក្នុង​ការ​រិះគិត​ថាតើគួរសរសេរកូដបង្កើត​កម្មវិធីអ្វី។ ប្រសិនបើអ្នកមិនដឹង​ថា​គួរសរសេរ​កម្មវិធីអ្វី​នោះទេ គ្រាន់​តែ​ស្វែងរកគំនិត​មួយចំនួននៅលើ​ប្រព័ន្ធ​អ៊ិនធឺណិត ឬក៏សួរ​ទៅកាន់​មិត្ត​ភក្តិ​របស់អ្នកនោះគឺជាការស្រាច់។

ប្រសិនបើអ្នក​គិត​ថា ការ​សរសេរ​កម្មវិធី​គឺចំណាយពេលច្រើន ហើយ​លំបាកនោះ អ្នកអាច​ធ្វើ​កិច្ចការ​ដែល​ងាយៗ​ជាមុន​សិន ដូចជា​ព្យាយាម​ដោះស្រាយ​លំហាត់​ដែលមាន​នៅក្នុង​សៀវភៅ​ ឬ​ក៏​លំហាត់​ដែលមាន​នៅលើ​អ៊ិនធឺណិត​ក៏បាន។ ការសរសេរ​កូដ​ដោយខ្លួន​ឯង នឹងធ្វើឲ្យ​អ្នគិត​បាន​បានច្រើន និង​ស្វែង​យល់​កាន់តែ​ច្បាស់​ពី​ការសសេរកូដ។

៤-រៀន​ប្រើប្រាស់Debugger

អ្នកគួរតែ​រៀន​ប្រើប្រាស់​ឧបករណ៍​មួយ​គឺ Debugger។ឧបករណ៍នេះ នឹងអាចឲ្យ​អ្នក​ស្វែង​យល់​ពីកូដ​ម្តង​មួយបន្ទាត់ៗ​ និង​ដំណើរការ​របស់កូដនោះ។ ការប្រើប្រាស់​Debugger នឹងអាច​ឲ្យអ្នក​ស្វែង​យល់​ពីបញ្ហា​របស់កូដ​ដែលអ្នកបាន​សរសេរប្រសិនបើសរសេរ​ មិនបាន​ត្រឹមត្រូវហើយ​វា​មាន​សារៈសំខាន់​សម្រាប់អ្នក​សរសេរកម្មវិធី​ គ្រប់គ្រប់រូប។

៥-ស្វែងរកប្រភពព័ត៌មាន​ឲ្យបានច្រើន

ប្រសិនបើអ្នក​កំពុង​តែ​រៀន​សរសេរកូដ​ពី​ប្រភពមួយ ហើយ​អ្នកមិន​យល់នូវ​អ្វី​ដែល​ប្រភពនោះបាន​ពន្យល់ កុំបារម្ភ​អី អ្នក​អាច​ស្វែង​រក​ប្រភព​ផ្សេងៗទៀត​បាន​យ៉ាង​ងាយ​តាមប្រព័ន្ធអ៊ិនធឺណិត។ វិធី​ ឬសិល្បៈពន្យល់​របស់មនុស្ស​ម្នាក់​ៗ​គឺមាន​ភាព​ខុសៗគ្នា ដូចនេះ​ប្រសិន​បើ​អ្នក​មិន​យល់​នូវការ​បកស្រាយ​របស់មនុស្ស​ម្នាក់ អ្នកអាច​ស្វែង​រក​ការបកស្រាយ​ផ្សេងៗទៀត​បានយ៉ាង​ងាយ។

ចូរចាំ​ថា មិនត្រូវ​​អៀន​ខ្មាស់​ឡើយ។ គ្មាន​នរណា​ម្នាក់​នៅ​លើ​លោក​នេះ​ចេះ​អ្វីៗ​ទាំង​អស់​នោះទេ ដូចនេះ ប្រសិនបើអ្នកមិន​យល់​នូវអ្វីមួយ អ្នក​អាច​សាកសួរ​ទៅកាន់​មិត្ត​ភក្តិ ឬអ្នកស្គាល់​ឲ្យគេ​ជួយ​ពន្យល់​បាន។



If You think it good please like :)...... Facebook i1dlsong :):)
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 nhận xét