
ក្នុងរយៈពេល ៥ខែមកនេះ ក្រុមហ៊ុន Samsung ទទួលបានភាពជោគជ័យយ៉ាងខ្លាំងជាមួយនឹងទូរស័ព្ទដ៏ទំនើបមួយគ្រឿង នេះ ហើយវាបានជួយឱ្យក្រុមហ៊ុននៅតែអាចឈរជើងក្នុងលំដាប់កំពូលនៃ ក្រុមហ៊ុនផលិតទូរស័ព្ទ។ ជាពិសេសនោះគឺចាប់ពីពេលដែលក្រុមហ៊ុនបាន Update ប្រព័ន្ធដំណើរការរបស់ Galaxy S III នេះទៅជា Jelly Bean មក បានធ្វើឱ្យវាកាន់តែមានភាពទាក់ទាញពីអតិថិជនកាន់តែខ្លាំង។
គួរបញ្ជាក់ដែរថា នេះគឺជាជោគជ័យដ៏ធំធេងសម្រាប់ក្រុមហ៊ុន Samsung ដែលមិនធ្លាប់មានពីមុនមក ហើយជាងនេះទៀតនោះគឺ ក្រុមហ៊ុនបានចេញលក់នូវទូរស័ព្ទ Samsung Galaxy Note II ស៊េរីថ្មីមកបន្ថែមទៀត គឺកាន់តែធ្វើឱ្យក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំមួយនេះអាចបោះជំហាន ទៅកាន់តែឆ្ងាយពីក្រុមហ៊ុនដែលជាប្រជែងរបស់ខ្លួន៕
0 nhận xét