
Apps នៅលើ Facebook ជាកម្មវិធីដែលគេបង្កើតឡើងដោយប្រើជាមួយនិងគណនី Facebook ហើយវាមានច្រើនប្រភេទទៅតាមការបង្កើតឡើងរបស់អ្នកបង្កើត ។ Apps មិនប្រាកដតែជាកម្មវិធីនោះទេ តែវាក៏អាចជាហ្គេមផងដែរ ។ Apps មួយចំនួនវាមានប្រយោជន៍តែ Apps ខ្លះវាជាការកម្សាន្តមួយពេលហើយក៏អស់តម្លៃ តែសូមចាំថាពេលដែលអ្នកបានដំឡើងពួកវារួចរួលហើយគឺវានៅជាប់ គណនីរបស់អ្នកជានិច្ច ។
ប្រិយមិត្តធ្លាប់បានដឹងហើយថាពេលដែលយើងទាញយក App មកប្រើម្ដងៗវាតែងតែឲ្យយើងធ្វើតម្រាបតាមជំហានវាជានិច្ចដូច ជាការចុច “allow ” ដើម្បីឲ្យ App នោះអាចទាញយកព័ត៌មានទាំងអស់របស់យើងដែលមានលើ Profile។ នេះហើយដែលជាកត្តាគ្រោះថ្នាក់ ពីព្រោះពេលដែលវាត្រូវបានដំឡើងរួចរាល់លើគណនីរបស់យើងវាមិន ត្រឹមតែអាចទាញយកព័ត៌មានរបស់យើងតែពេលដំឡើងទេ តែដល់ពេលដែលយើងប្ដូរផ្លាស់ឬធ្វើការកែប្រែ Profile មួយចំនួនដូចជា Password ក៏វាអាចទាញយកសារជាថ្មីផងដែរ ។ ជាការគាប់សូមធ្វើការគិតឲ្យបានច្បាស់ថាតើ Apps ទាំងនោះមានតម្លៃសម្រាប់យើងឬទេ? ហើយត្រូវឈ្វេងយល់អំពីវាឲ្យបានច្រើនមុនពេលដំឡើងប្រើព្រោះ Apps ខ្លះគឺខ្លែងក្លាយទេ មានន័យថាគេបង្កើតវាដើម្បីអាចទាញយកព័ត៌មានសំខាន់ៗនៃ Profile របស់យើងតែប៉ុណ្ណោះ ហើយគេចង់ធ្វើអ្វីក៏បានទៅតាមចិត្តរបស់គេមកលើគណនី Facebook របស់យើង។
ការលុបចេញនូវ Apps មួយចំនួននៅលើគណនី Facebook ជាការធានាបាននូវសុវត្ថិភាពកាន់តែខ្ពស់ចំពោះការប្រើប្រាស់ ដូចនេះសូមធ្វើទៅតាមជំហានខាងក្រោមដើម្បីចូលទៅលុប Apps ។
វិធីលុប Apps ចេញពី Facebook ៖
វិធីទី១:
- ប្រសិនបើអ្នកកំពុងស្ថិតនៅលើ Facebook ចុចត្រង់នេះដើម្បីចូលទៅកាន់ App Setting
- ចូលទៅកាន់គណនី Facebook របស់អ្នក
- នៅផ្នែកខាងលើសូមចុចលើសញ្ញាក្បាលព្រួញផ្កាប់ចុះដែលនៅជាប់បន្ទាប់ពី”Home” រូចចុចយកពាក្យ “Privacy Setting “
- បន្ទាប់មកសូម Scroll ចុះទៅខាងក្រោមដោយស្វែងរកពាក្យ “Ads,Apps and Websites”
- បន្ទាប់ពីរកឃើញហើយចូរចុចលើពាក្យ “Edit Settings” ដែលនៅផ្នែកខាងចុងនៃពាក្យនោះដូចរូបខាងក្រោម
- បន្ទាប់មកទៀតសូមចុចលើពាក្យ “Edit Settings” ដែលមានដូចរូបខាងក្រោម
- បន្ទាប់មកសូមចុចលើសញ្ញាខ្វែង(សញ្ញាលេខគុណ) ដែលនៅជាប់ខាងស្ដាំនៃពាក្យ “Edit” ឬក៏ចុចលើពាក្យ “Edit’ តែម្ដងក៏បាន ករណីចុចលើពាក្យ “Edit” សូមចុចលើពាក្យ “Remove Application” ដូចរូបខាងក្រោម
- ចុចលើ Button ដែលមានពាក្យថា “Remove” (ប្រសិនបើផ្ទាំងសារដែលលោតមកមានដាក់ប្រអប់តូចមួយនៅផ្នែក ខាងក្រោមជ្រុងខាងឆ្វេងសូមកុំភ្លេចចុចលើប្រអប់នោះផង )
- នៅផ្នែកខាងលើសូមចុចលើ Button ដែលមានពាក្យថា ”Home”
- នៅផ្នែកខាងឆ្វេងសូមរកពាក្យថា “App Center” សូមមើលរូប
- ចុចលើពាក្យ “My Apps” សូមមើលរូប
- បន្ទាប់មកចុចជ្រើសរើស App មួយណាដែលចង់លុប
- សូមចុចលើសញ្ញាខ្វែង(សញ្ញាលេខគុណ) ដែលនៅផ្នែកខាងចុងនៃ App នោះ(ខាងស្ដាំដៃ)
អត្ថបទដើម http://www.porpok.com
0 nhận xét