
ដើម្បីជៀសរាងមិត្តរបស់អ្នក Tag ដោយពុំមានការយល់ព្រមពីអ្នក យើងសូមណែនាំអ្នកក្នុងការការពារតាមវិធីដូចខាងក្រោម៖
- ចូលទៅកាន់ News Feed របស់អ្នក
- ចុចសញ្ញាព្រួញនៅក្បែរ Home -> ចូលទៅកាន់ Privacy Settings
- រំកិលទំព័រចុះក្រោម រកចំណុច Timeline and Tagging រូចចុច Edit Settings
- ពេលនោះមានផ្ទាំងខាងក្រោមបង្ហាញឡើង
- ចុចលើ Review posts friends tag you in before they appear on your timeline (ដើម្បីកំណត់អោយអ្នកធ្វើការស្វែងយល់នូវ Post ដែលមិត្តអ្នក tag មុននឹងវាបង្ហាញលើ timeline របស់អ្នក) នោះរូបខាងក្រោមនឹងបង្ហាញឡើង
អ្នកគ្រាន់តែរើសយក Enabled ជាការស្រេចរួចចុច Back ដើម្បីត្រលប់មករូបដើមដូចចំណុចលេខ 4 - ចុចលើ Review tags people add to your own posts on Facebook (ដើម្បីកំណត់អោយអ្នកធ្វើការស្វែងយល់នូវ រូបថតដែលមិត្តអ្នក tag មុននឹងវាបង្ហាញលើ timeline របស់អ្នក) នោះរូបខាងក្រោមនឹងបង្ហាញឡើង
អ្នកគ្រាន់តែរើសយក Enabled ជាការស្រេចរួចចុច Back ដើម្បីត្រលប់មករូបដើមដូចចំណុចលេខ 4 - ចុច Done

ចុចលើការជូនដំណឹងវានឹងបង្ហាញផ្ទាំងដែលអ្នកអាចអនុញ្ញាតិ អោយដាក់ Tag លើ Timeline ឬលាក់ -> អ្នកគ្រាន់តែចុច Hide ជាការស្រេច

សំគាល់៖ ទោះបីជាអ្នកមិនចុច Hide ខាងលើក៏រូបភាពនេះនឹងមិនបង្ហាញលើ Timeline របស់អ្នកឬ News Feed មិត្តអ្នកនោះទេ៕
ចែករំលែកអត្ថបទនេះទៅកាន់មិត្តអ្នកទុកជាចំណេះដឹងទូទៅក្នុងប្រើប្រាស់ Facebook ។
0 nhận xét