
យើងមិនអាចដឹងថា ច្បាប់មានចែងឬអត់ទេ ព្រោះយើងមិនបានសិក្សាផ្នែកច្បាប់បានជ្រៅជ្រះឡើយ ដូចនេះដើម្បីជាជំនួយខ្លះៗខ្ញុំសូមដាក់សៀវច្បាប់ចរាចរណ៍ ផ្លូវគោកដើម្បីទុកជាឯកសារស ម្រាប់ទុកឱ្យទាញយកទៅអានលេងៗ។ នៅក្នុងសៀវភៅនេះមាន ៩៣ ទំព័រ ហើយចែកចេញជា ១២ជំពូក និងមាត្រាតូចជាច្រើនទៀត។
សូមមើលចំណងជើងខ្លះៗដូចខាងក្រោម៖
- ជំពូកទី១ បទប្បញ្ញត្តិទូទៅ
- ជំពូកទី២ សញ្ញាចរាចរណ៍
- ជំពូកទី៣ អ្នកបើកបរយានជំនិះ
- ជំពូកទី៤ ការប្រើភ្លើង និងសូរស័ព្ទយានជំនិះ
- ជំពូកទី៥ ថ្មើរជើង និងអ្នកជិះ ឬអ្នកដឹកសត្វ
- ជំពូកទី៦ ករណីមានគ្រោះថ្នាក់ចរាចរណ៍
- ជំពូកទី៧ ការគ្រប់គ្រងយាន និងការដឹកជញ្ជូន
- ជំពូកទី៨ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍
- ជំពូកទី៩ សមត្ថកិច្ចរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក
- ជំពូកទី១០ ទោសបញ្ញត្តិ
- ជំពូកទី១១ អន្តរប្បញ្ញតិ
- ជំពូកទី១២ អវសាន្តប្បញ្ញត្តិ
សេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកត្រួតពិនិត្យដោយ:
១. ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន
២. ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន
៣. ឯកឧត្ដម ជុំ អៀក រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន
៤ . ឯកឧត្ដម ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌
សមាសភាពនៃក្រុមការងារ តាក់តែងសេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវគោក
១. ឯកឧត្ដម អ៊ីង ជុនហួរ អគ្គនាយក នៃ អគ្គនាយកដ្ឋានដឹកជញ្ជូន
២. លោក កែវ សាវិន ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
៣. លោក ព្រាប ច័ន្ទវិបុល មន្ត្រីស្រាវជ្រាវច្បាប់ និងបច្ចេកទេស
- អនុម័តដោយអង្គប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៥
- រដ្ឋសភាអនុម័ត ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៦
- ព្រឹទ្ធសភា យល់ព្រមស្របតាមទម្រង់ និងគតិច្បាប់នេះថ្ងៃទី ១៦ ខែមករា ឆ្នាំ២០០៧
- ព្រះរាជក្រម ប្រកាសឱ្យប្រើថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០០៧។
0 nhận xét