
និយាយដល់ចំណុចប្រឆាំងអំពើពុករលួយនេះ យើងក៏នឹកឃើញដល់ច្បាប់ដែលតម្រូវអោយមន្ត្រីរាជការថ្នាក់ដឹកនាំ ដែលតម្រូវអោយប្រកាសទ្រព្យសម្បត្តិផ្ទាល់ខ្លួន តើលោកអ្នកមានឆ្ងល់ដែរ ឬទេថា គេនឹងត្រូវធ្វើសំណុំបែបបទយ៉ាងដូចម្ដេចខ្លះ? ខ្ញុំ បានស្វែងរកទម្រង់ឯកសាររខ្លះៗដែលបង្ហាញអំពីទម្រង់ប្រកាស ទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមានទ្រង់ទ្រាយបំពេញនូវ ៨ចំណុចធំៗដូចនេះហើយ ខ្ញុំសូមចម្លងនិងសង្ខេបត្រួសៗដូចខាងក្រោម៖
១- អចលនទ្រព្យ ដូចជាដីធ្លី អគារ លំនៅដ្ឋាន
ឈ្មោះកម្មសិទ្ធិ | ប្រភេទ | ប័ណ្ណកម្មសិទ្ធិ | ទំហំ | ទីតាំង | តម្លៃពេលទទួលបាន | ប្រភពហិរញ្ញប្បទាន |
មិនចាំបាច់បញ្ជាក់ទេសម្រាប់ ឆ្នាំ២០១១ | ||||||
២- យានយន្ត និងគ្រឿងចក្រ
ប្រភេទ | ម៉ាក និងឆ្នាំផលិត | ផ្លាកលេខ | តម្លៃពេលទទួលបាន | ប្រភពហិរញ្ញប្បទាន |
មិនចាំបាច់បញ្ជាក់ សម្រាប់ ឆ្នាំ២០១១ | ||||
មានគ្រឿងអលង្ការ និងនាឡិកា ដែលមានតម្លៃឯកតាចាប់ពី ៤លានរៀលឡើងទៅ។
ប្រភេទ | បរិយាយ | តម្លៃពេលទទួលបាន | ប្រភពហិរញ្ញប្បទាន |
មិនចាំបាច់បញ្ជាក់ សម្រាប់ ឆ្នាំ២០១១ | |||
ឈ្មោះម្ចាស់អាជីវកម្ម | ប្រភេទ | លិខិតអនុញ្ញាតិ | បរិមាណដើមទុន | ប្រភពហិរញ្ញប្បទាន |
មិនចាំបាច់បញ្ជាក់ សម្រាប់ ឆ្នាំ២០១១ | ||||
៥- ការប្រកាសអំពីប្រាក់
( អង្គភាព ប្រឆាំងអំពើពុករលួយ សូមបញ្ជាក់ថា មិនមានការចាប់បង្ខំឱ្យប្រកាសចំនួនប្រាក់ក្នុង និងក្រៅធនាគារដែលខ្លួនមាននេះទេ។ សមីខ្លួនចង់ប្រកាសក៏បាន មិនចង់ប្រកាសក៏បាន។ ការមិនប្រកាសប្រាក់រក្សាទុកក្នុងធនាគារមានតម្លៃស្មើនឹងការ ប្រកាសដែរ ព្រោះធនាគារជាកន្លែងរក្សាប្រាក់ស្របច្បាប់។ រីឯប្រាក់រក្សាទុកក្រៅធនាគារ ប្រសិនបើធ្វើការប្រកាសវាមានផលប្រយោជន៍យកធ្វើជាសំអាងស្រប ច្បាប់សម្រាប់បញ្ជាក់អំពីចំណាយផ្សេងៗ នៅពេលដែលអង្គភាពប្រឆាំងអំពើពុករលួយសាកសួរ។
ហេតុនេះ ប្រាក់នៅក្រៅធនាគារដែលមិនប្រកាស មិនអាចយកមកធ្វើជាសំអាងសម្រាប់បញ្ជាក់ការធ្វើអំណោយ ការទិញអចលនវត្ថុ ចលនវត្ថុ ការទិញ ឬដាក់ទុនធ្វើអ្វីទៀតដែលឱ្យមានកំណើនប្រាក់ និងកំណើនទ្រព្យសម្បត្តិរបស់សាមីខ្លួនបានទទេ។)
ប្រាក់ សំដៅដល់ប្រាក់រៀល រូបិយប័ណ្ណបរទេស មាសដុំ មាសគីឡូ ដែលមិនមែនជាគ្រឿងអលង្ការ ។
………………………………………………………………………………………………………………………………
………………………………………………………………………………………………………………………………
៦- ការប្រកាសអំពីបំណុលកូនបំណុល | ម្ចាស់បំណុល | កាលបរិច្ឆេទខ្ចី | បរិមាណដែលខ្ចី | បរិមាណនៅជំពាក់ | ផ្សេងៗ បើមាន |
សូមបញ្ជាក់ | |||||
សូមបញ្ជាក់ |
ប្រភពចំណូល | មុខងារ | ចំណូលប្រចាំឆ្នាំ | ផ្សេងៗបើមាន |
សូមបញ្ជាក់ | |||
សូមបញ្ជាក់ |
ខ្ញុំសូមធានាអះអាង រាល់ព័ត៌មានទាំងអស់ដែលខ្ញុំបានសរសេរក្នុងទម្រង់នេះពិតជាត្រឹម ត្រូវ និងពេញលេញទៅតាមព័ត៌មានដែលខ្ញុំមាន។ ខ្ញុំដឹងនិងយល់ច្បាស់ថាខ្ញុំអាចប្រឈមមុខនឹងការកាត់ទោសតាម ផ្លូវច្បាប់ ប្រសិនបើខ្ញុំមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬប្រកាសទ្រព្យសម្បត្តិ និងបំណុលដោយមិនត្រឹមត្រូវ។ ខ្ញុំដឹងថាអង្គភាពប្រឆាំងអំពើពុករលួយមានសិទ្ធិទទួលបាននូវ ព័ត៌មាននានាបន្ថែមទៀតដែលបង្ហាញអំពីទ្រព្យសម្បតិ្ត បំណុលនិងចំណូលរបស់ខ្ញុំ។
ទោះបីខ្ញុំពឹងពាក់អ្នកណាម្នាក់ឱ្យជួយសរសេរ ឬវាយកុំព្យូទ័រ ឬកាន់ឯកសារនេះមកជូនអង្គភាពប្រឆាំងអំពើពុករលួយក៏ដោយប៉ុន្តែ ខ្ញុំបញ្ជាក់ថាខ្លឹមសារ ហត្ថលេខា និងស្នាមមេដៃលើឯកសារនេះ ពិតជារបស់ខ្ញុំដោយផ្ទាល់មែន។
បំពេញជា២ច្បាប់រួចហើយ ( បំពេញតែ១ច្បាប់ ហើយថតចម្លង១ច្បាប់ទៀតក៏បាន) ត្រូវដាក់ក្នុងស្រោមសំបុត្រពណ៌សចំនួន២ ដាច់ដោយឡែកពីគ្នាហើយផ្ដិតមេដៃ ( មិនមែនចុះហត្ថលេខាទេ) លើមាត់ស្រោមសំបុត្រដែលបិទជិត ( ត្រូវ បិទក្រដាសព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រកាសលើផ្នែកសងខាងស្រោម សំបុត្រ ក្នុងករណីគ្មានស្រោមសំបុត្រពណ៌សដែលមានបោះពុម្ពស្រាប់ ) ហើយយកប្រគល់ឱ្យអង្គភាពប្រឆាំងអំពើពុករលួយដោយខ្លួនឯង ឬតាមរយៈបុគ្គល ឬក្រុមណាមួយដែលជាតំណាងក្រសួង ស្ថាប័ន ។ធ្វើនៅ………………… ថ្ងៃទី………………… ខែ………………… ឆ្នាំ…………………ហត្ថលេខា ឬស្នាមមេដៃស្ដាំ និងឈ្មោះអ្នកប្រកាសឋានៈ និងតួនាទី………………………………………………………………………………..
អង្គភាព……………………………………………………………………………………………
ទីលំនៅបច្ចុប្បន្ន………………………………………………………………………………..
នៅពេលដែលអង្គភាពប្រឆាំងអំពើពុករលួយបានចុះហត្ថលេខា និងវាយត្រាលើមាត់ស្រោមសំបុត្របិទជិតនោះហើយ អង្គភាពប្រឆាំងអំពើពុករលួយនឹងប្រគល់មួយច្បាប់ទៅសាមីអ្នកប្រកាស ទ្រព្យសម្បត្តិ និងបំណុល៕

Power BY : i1dlsongs.blogspot.com
0 nhận xét