khmerandroiddl.blogspot.com
Sunday, December 9, 2012

លោកអ្នកប្រហែលជាធ្លាប់បានដឹងរួចមកហើយ ក៏មានអ្នកប្រើ ប្រាស់ខ្លះទៀត គាត់
ថែមទាំងចេះអំពីវិធីសាស្រ្តក្នុងការបង្កើត USB Flash ឲ្យអាច Bootable បានទៀតផងគឺ
មានន័យថាពួកគាត់មានបំណងចង់តម្លើងប្រព័ន្ធដំណើរការ (Windows) ដោយប្រើប្រាស់
នូវ USB Flash Drive ជំនួសឲ្យ CD/DVD-ROM ប៉ុន្តែការងារនោះវាមិនមែនជាការងាយ
ស្រួលទេ កាលបើគាត់ប្រើ Command Prompt ឬកម្មវិធី Win To Flash ព្រោះអ្នកប្រើប្រាស់
ទាំងនោះចាំបាច់ត្រូវធ្វើការ​ពន្លា Windows ISO ទៅជាថតឯកសារមួយដែលខណៈនោះ​ អាចបណ្តាលឲ្យមានមេរោគកុំព្យូទ័រផ្សេងៗមានឳកាសជ្រៀតខ្លួន​ចូលទៅក្នុងថតឯកសារ
Windows ឬពេលខ្លះគឺមិនអាចដំណើរការ តែម្តង។ ដូច្នេះទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា
យើងសូមនាំអារម្មណ៍លោកអ្នកមកជួបជាមួយរបៀប Burn ឯកសារប្រភេទ ISO
បញ្ចូល ទៅក្នុង ​USB Flash តែម្តង។
    កាលបើលោកអ្នកមានឯកសារប្រភេទ ISO Bootable ស្រាប់ ហើយត្រូវការ Burn
វាបញ្ចូលទៅក្នុង USB Flash Drive​ ក្នុងខណៈ នោះលោកអ្នកត្រូវប្រើប្រាស់កម្មវិធីជំនួយ
មួយប្រភេទមានឈ្មោះថា ISO to USB។ កម្មវិធីជំនួយដ៏ប៉ិនប្រសប់បង្កប់ដោយសមត្ថភាព   ខ្ពស់មួយនេះពិតជាអាចជួយសម្រួលលោកអ្នកបានយ៉ាងប្រាកដ ព្រោះថា Options មូលដ្ឋានជាច្រើនត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើ
ការបង្កើតនូវ USB Bootable បានយ៉ាងងាយស្រួលបំផុត។

    យ៉ាងណាម៉ិញការប្រើប្រាស់លើកម្មវិធីនេះផងដែរក៏កាន់តែ  មានភាពងាយស្រួល
ថែមទៀតគឺគ្រាន់តែលោកអ្នកចាប់ផ្តើមធ្វើការតម្លើង​កម្មវិធី ISO to USB រួចរាល់ហើយ
បន្ទាប់មកសឹមដំណើរការជា លក្ខណៈ “Admin” និងបន្តចុចប៊ូតុង Browse ដើម្បីស្វែង
រកឯកសារ ISO របស់លោកអ្នក។​លុះរកឃើញហើយសូមចុចលើប៊ូតុង​Open ព្រមទាំង
ធ្វើការជ្រើសរើសនូវ USB Drive ។
បញ្ជាក់ៈ លោកអ្នកត្រូវប្រាកដថា Drive ដែលបានជ្រើសរើសនោះគឺពិតជាត្រឹមត្រូវ មិន
ភាន់ច្រឡំឡើយ ព្រោះថាមុនពេលធ្វើការបញ្ជូន Setup Files ទៅកាន់ USB ជាចាំបាច់
លោកអ្នកត្រូវ Format USB Drive ជា FAT32 ឬក៏ NTFS ជាមុនសិន ។

    ផ្ទុយមកវិញ មុននឹងលោកអ្នកចុចលើប៊ូតុង Burn កម្មវិធីក៏ចាប់ បង្ហាញចេញនូវផ្ទាំងថ្មីមួយឡើង មកដើម្បីបញ្ជាក់លោកអ្នកម្តងទៀតថារាល់ឯកសារនៅក្នុង USB Drive នេះនឹងត្រូវបានលុបចោល
ទាំង​ស្រុង ដោយជំនួសមកវិញនូវការ Selected Bootable Option ។

    នៅខណៈនោះផងដែរលោកអ្នកនឹងឃើញមានបង្ហាញនូវពាក្យ “not responding”
នៅលើ Title Bar របស់កម្មវិធី ISO to USB ក៏ប៉ុន្តែសូមកុំបិទកម្មវិធីដែលកំពុងតែដំណើរ
ការនេះឲ្យសោះ ។

    ជាចុងក្រោយ លោកអ្នកនឹងបានឃើញផ្ទាំងថ្មីមួយផ្សេងទៀតដែលមានខ្លឹមសារ
“successfully completed” ចាប់បង្ហាញឡើង​បន្ទាប់ពីដំណើរការនៃការផ្ទេរឯកសារ
ISO ទៅកាន់ USB Drive ត្រូវបានបញ្ចប់ជាស្ថាពរនោះ ៕


image
If You think it good please like :)...... Facebook i1dlsong :):)
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 nhận xét