ព្រោះថាកុំព្យូទ័រមួយគ្រឿងកាលបើមិនមានថាសរឹង (Hard Disk) ទេនោះកុំព្យូទ័រ
ក៏មិនអាចប្រើប្រាស់បានដែរ។ ក្រៅពីនេះថាសរឹងត្រូវបានគេប្រើសម្រាប់ផ្ទុកនូវ
រាល់ឯកសារសំខាន់ៗ ឬទិន្នន័យផ្សេងៗជាច្រើនប្រភេទប៉ុន្តែវាមានទំហំកំណត់
ទៅតាមតម្រូវការអ្នកប្រើប្រាស់។ អ្នកប្រើប្រាស់មួយ ចំនួនគាត់ត្រូវការថាសរឹង
ដែលមានទំហំធំៗទៅតាមទំហំការងាររបស់គាត់ ហើយក៏មានអ្នកខ្លះទៀតគាត់
ត្រូវការទំហំថាសរឹងត្រឹមតែតូចល្មមសក្តិសមនឹងការងារផ្នែករដ្ឋបាលរបស់គាត់
ជាការគ្រប់គ្រាន់ តែអ្វីដែលធ្វើឲ្យពួកគាត់មិនអស់ចិត្តនោះគឺការកាត់បន្ថយទំហំ
ទំនេរថាសរឹងរបស់ពួកគាត់ឲ្យកាន់តែតិចទៅៗ មានន័យថាវាបានបាត់បង់ដោយ
មិនដឹងមូលហេតុ។ ដូច្នេះទស្សនាវដ្តីទីក្រុងពត៌មានវិទ្យាសូមលើកយកនូវហេតុផល
៧យ៉ាងដើម្បីធ្វើការ បង្កើនទំហំទទេរលើផ្ទៃថាសរឹងមកបង្ហាញ ជូនប្រិយមិត្តអ្នក
អានឲ្យបាន ជ្រាបដូចតទៅៈ

ជាទូទៅនៅលើប្រព័ន្ធដំណើរការជំនាន់ណាក៏ដោយទាំងថ្មី និងចាស់គឺរមែងតែងតែ
មានភ្ជាប់មកនូវមុខងារមួយដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការ លុបនូវពពួក Temporary
Files ឬឯកសារមិនសំខាន់ផ្សេងៗទៀតចោល ក្នុងគោលដៅមួយធ្វើយ៉ាងណាឲ្យដំណើរ
ការនៃម៉ាសីុនកុំព្យូទ័រប្រព្រឹត្តទៅបានយ៉ាងរលូន ជាពិេសសជួយបង្កើនទំហំទទេរលើ
ផ្ទៃថាសរឹង (Hard Disk) តែម្តង ហើយដើម្បីអាចប្រើប្រាស់Run Disk Cleanup បានសូម
លោកអ្នកចុចកណ្តុរស្តាំលើថាសរឹងណាមួយក៏បានបន្ទាប់មកសូម Select លើមុខងារ
Properties ។

ក្នុងផ្ទាំង Disk Properties នោះឯង ។

ចង់លុបចោលតួយ៉ាងដូចជាពពួក Temporary Files, Log Files, Files in your
Recyclebin ឬឯកសារមិនបានការផ្សេងៗទៀត និងបន្ត ចុចប៊ូតុង OK។ ក្រៅ
អំពីឯកសារទាំងអស់ខាងលើហើយ លោកអ្នកថែម ទាំងអាចធ្វើការសម្អាត
(Clean Up) នូវពពួក System Files ដែលមិនបានបង្ហាញនៅក្នុងបញ្ជីខាង
លើបានយ៉ាងងាយផងដែរ គឺគ្រាន់តែចុចប៊ូតុង Clean up System Files
ដើម្បីធ្វើការលុបនូវពពួក System Files ដែល មិនបានការមួយចំនួនចោល
បានហើយ ។

ចុចប៊ូតុង Clean Up ដែលស្ថិតនៅខាងក្រោមមុខងារ System Restore and
Shadow Copies ដើម្បីផ្តើមលុប System Restore Data ចោលតែម្តងបានផងដែរ ។

យ៉ាងណាម៉ិញ លោកអ្នកក៏អាចធ្វើការបង្កើនទំហំទទេររបស់ថាសរឹងឲ្យធំ
ជាងមុនបានផងដែរតាមរយៈការលុបចោល (Uninstall) កម្មវិធីមួយ ចំនួនដែល
លោកអ្នកបានតម្លើងរួច ប៉ុន្តែក៏មានកម្មវិធីខ្លះប្រើប្រាស់ត្រឹមតែតិច តួចបំផុត
ក្រោយពីលោកអ្នកបានធ្វើការតម្លើងរួចនោះ ដែលករណីនេះសឹងថាមិនចាំបាច់
លុបវាចោលផងក៏បាន។ ផ្ទុយមកវិញប្រសិនបើកុំព្យូទ័រលោកអ្នកមិនបង្ហាញនូវ
ទំហំនៃកម្មវិធីទាំងនោះទេសូមចុចលើ Size Column ដើម្បីឲ្យវាបង្ហាញឡើង។
គួរបញ្ជាក់ផងដែរថាប្រសិនបើលោកអ្នកស្វែងរក Size Column មិនឃើញទេនោះ
សូមបន្តចុចលើប៊ូតុង Options ដែលស្ថិត នៅលើគេបង្អស់ត្រង់ជ្រុងខាងស្តាំ និង
ធ្វើការ Select ទៅលើ Details View ។

បន្ថែមលើនេះផងដែរ ប្រសិនបើលោកអ្នកចង់ដឹងឲ្យច្បាស់ថាតើទំហំថាសរឹង
នៃម៉ាស៊ីនកុំព្យូទ័រត្រូវបានបាត់បង់ដោយសារអ្វី ឬក៏ប្រើប្រាស់លើការងារណាខ្លះ?
Hard Disk Analysis Program ពិតជាអាចជួយលោកអ្នក បាន ព្រោះថាកម្មវិធីជំនួយ
នេះ វាអនុញ្ញាតឲ្យអ្នកប្រើប្រាស់មានលទ្ធភាពក្នុង ការឆែករក (Scan) ទៅលើថាសរឹង
របស់គេបានយ៉ាងច្បាស់ លុះការស្គេន ត្រូវបានបញ្ចប់លោកអ្នកនឹងបានឃើញថា
ឯកសារ ឬថតឯកសារណាខ្លះ ដែលធ្វើឲ្យថាសរឹងនៅសល់ទំហំទំនេរកាន់តែតិច
ទៅៗ សូមចាប់ផ្តើមសាក ល្បងបង្កើនទំហំទំនេរលើថាសរឹងរបស់លោកអ្នកជាមួយ
WinDirStat ។

មុខងារ Windows’ Disk Cleanup គឺត្រូវបានគេចាប់អារម្មណ៍ប្រើប្រាស់ច្រើន
ក្នុងការបង្កើនទំហំទទេរនៃថាសរឹង ប៉ុន្តែមុខងារនេះមិនអាចធ្វើការលុបចោលនូវ
ពពួក Temporary Files ដែលកើតមានឡើងពីការប្រើ ប្រាស់កម្មវិធីផ្សេងៗនោះទេ
តួយ៉ាងដូចជាការសម្អាតFirefox ឬ Chrome Browser Caches ជាដើម។ ក្នុងករណី
ដែលលោកអ្នកត្រូវការលុបបំបាត់ចោលនូវពពួក Temporary ឬ Junk File សូមសាក
ល្បងទាញយក (Download) កម្មវិធី CCleaner មកប្រើប្រាស់លមើល គឺពិតជាអាច
ជួយលោកអ្នកបានយ៉ាងប្រាកដ ។

នៅត្រង់ចំណុចនេះ គឺជាបញ្ហាមួយដែលអ្នកប្រើប្រាស់ម៉ាសីុនកុំព្យូទ័រភាគច្រើន
គាត់តែងជួបប្រទះស្ទើរគ្រប់គ្នា ព្រោះថាមានពេលខ្លះឯកសារ ឬ រូបភាពតែមួយប៉ុន្តែគាត់ផ្ទុកនៅលើទីតាំងផ្សេងគ្នានៃថាសរឹងតែមួយករណីនេះវាធ្វើឲ្យ
ទំហំទទេររបស់ថាសរឹងចាប់ផ្តើម រួមតូចបន្តិចម្តងៗទៅតាមចំនួន Files ដែលស្ទួនទាំង
នោះ។ ដូច្នេះដើម្បីកាត់បន្ថយ ឬលុបចោលនូវឯកសារដែលស្ទួនលោកអ្នកចាំបាច់គួរ
ប្រើកម្មវិធីដើម្បីស្វែងរកឯកសារស្ទួន។សូមសាក ល្បងប្រើកម្មវិធី VisiPics, dupeGuru
លមើល តើវាអាចជួយលោកអ្នក បានកម្រិតណាដែរ?

ពេលបង្កើត System Restore :
ជាទូទៅរាល់ការបង្កើត System Restore នៅលើម៉ាសីុនកុំព្យូទ័រ គឺ រមែងតែង
ធ្វើឲ្យមានការបាត់បង់ទំហំទទេររបស់ថាសរឹងច្រើនដែលកត្តានេះ មិនសូវមានអ្នក
ប្រើប្រាស់ចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែគាត់ឧស្សាហ៍រអ៊ូរទាំ ថាហេតុអ្វីក៏ថាសរឹង
(Hard Disk) របស់គាត់ចេះតែបាត់ និងកាន់តែរួមតូចទៅៗដោយគ្មានមូលហេតុដូច្នេះ?

លោកអ្នកគួរតែបិទដំណើរការ Hibernation ចោលវាជាការប្រសើរផងដែរ
ព្រោះថារាល់ពេលលោកអ្នកចាប់ផ្តើម Hibernate លើ System នោះនឹងមាន
ការរក្សាទុកនូវ Contents របស់អង្គចងចាំ (RAM) ទៅលើ ថាសរឹងរបស់លោកអ្នក
ដែលជាហេតុធ្វើឲ្យថាសរឹងនោះត្រូវបានបាត់បង់ដោយមិនដឹងខ្លួន។ និយាយជា
រួមមកបើលោកអ្នកមិនចង់ឲ្យបាត់បង់ទំហំថាសរឹងដោយសារកត្តា
មិនចាំបាច់នេះទេ សូមបិទមុខងារ Hibernate Entirely / System Restore
Entirely ចោលតែម្តង ដូច្នេះការបាត់បង់ទំហំទទេររបស់ថាសរឹងនឹងត្រូវបានកាត់
បន្ថយបានមួយផ្នែកធំ ៕
0 nhận xét