khmerandroiddl.blogspot.com
Friday, December 7, 2012

លោក​អ្នក​ធ្លាប់​បាន​​ដឹង​ហើយ​ថា​បណ្ដាញ​សង្គម Facebook បច្ចុប្បន្ន​​កំពុង​តែ​មាន​សន្ទុះ​យ៉ាង​ខ្លាំង​​​នូវ​​ចំនួន​អ្នក​ប្រើ​ ប្រាស់​មិន​ថា​តែ​នៅ​ប្រទេស​កម្ពុជា​យើង​ឬ​នៅ​​ប្រទេស​ណា​ទេ ។ ដោយ​ឡែក​ចំពោះ​​លោក​​​អ្នក​ដែល​​ជា​អ្នក​​ប្រើ​ Facebook នឹង​មិន​ចង់​​ចំណាយ​ពេល​ច្រើន​​ដើម្បី​​នឹង​ បើក​តែ​ Facebook នោះ​ទេ ។ ដូច​នេះ​តើ​លោក​អ្នក​ចង់​បើ​កម្ម​វិធី Firefox ដោយ​អាច​ប្រើ​ Facebook បាន​គ្រប់​ពេល​ដោយ​​មិន​ចាំ​បាច់​បើក Tab មួយ​ផ្ទាល់​សម្រាប់ Facebook ហើយ​​អាច​ឃើញ​ព្រឹត្តិការ​ទាំង​ឡាយ​ដែល​មាន​លើ​ Facebook ដែល​ឬ​ទេ​? ប្រសិន​បើ​លោក​​មាន​ចំណាប់​អារម្មណ៍​ចំពោះ​​ការ​ប្រើប្រាស់​នេះ​​​សូម​ធ្វើ​ ការ​ដំឡើង Facebook Sidebar ​តាម​វិធី​ដែល​មាន​​នៅ​ផ្នែក​ខាង​ក្រោម ​។
របៀប​បើក​ Facebook Sidebar លើ Firefox 17៖
  1. ដំបូង​សូម​សំគាល់​ថា​កម្មវិធី​ Firefox របស់​​​អ្នក​ត្រូវ​​តែ​​បាន​ Update មក​ជា Firefox 17 ដែល​ទើប​នឹង​ចេញ​ជា​មុន​សិន​( បើ​អ្នក​មិន​ទាន់​បាន Update ទេ​សូម​ចុច​ត្រង់​នេះ​ដើម្បី​យល់​ដឹង​ពី​​​វិធី​ Update Firefox )
  2. ពេល​ Firefox របស់​អ្នក​ជា​ Firefox 17 រួច​ហើយ​សូម​ចុច​ត្រង់​នេះ​ដើម្បី​ចូល​ទៅ​ទាញ​យក Facebook Sidebar​ ​មក​ដំឡើង​  ។
  3. បន្ទាប់​ពី​ចូល​​កន្លែង​​​ដូច​រូប​ខាង​លើ​​ហើយ​សូម​ចុច​លើ Button ដែល​មាន​​ពាក្យ​ថា “Turn On”
  4. បន្ទាប់​ពី​នេះ​ប្រសិន​មាន​ផ្ទាំង​សារ​មួយ​លោក​មក​ សូម​ធ្វើ​ការ​ចុច​លើ​​​ពាក្យ “OK”
  5. ចុង​ក្រោយ​វា​នឹង​លោត​ផ្ទាំង Facebook Sidebar នៅ​ជំហាង​​ខាង​ស្ដាំ​នៃ Firefox ពេល​នេះ​​លោក​អ្នក​អាច​ Log In ប្រើ​បាន​ហើយ​ ៕
ប្រភពដើមគេហទំព័រ www.porpok.com
image

If You think it good please like :)...... Facebook i1dlsong :):)
Tagged
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 nhận xét