khmerandroiddl.blogspot.com
Sunday, December 9, 2012

RAR គឺជាកម្មវិធីមួយប្រភេទដែលត្រូវបានគេនិយមប្រើប្រាស់​សម្រាប់ធ្វើការ
បង្រួមទំហំ MB/GB របស់ទិន្នន័យ កម្មវិធី ឬឯកសារ ផ្សេងៗឲ្យរួមតូចជាងទំហំ
ដើមដើម្បីងាយស្រួលថតចម្លងបញ្ចូលទៅ ក្នុងប្រភេទឧបករណ៍ផ្ទុកដូចជា USB
Flash/External Hard Disk
ជាដើម។ យ៉ាងណាម៉ិញ រាល់ឯកសារ RAR ទាំងនោះ
លោកអ្នកក៏ អាចធ្វើការលាក់ និងបន្លំខ្លួនជាមួយផ្ទាំងរូបភាពបានផងដែរ តួយ៉ាង​
ដូចក្នុងឧទាហរណ៍ដែលទស្សនាវដ្តីទីក្រុងពត៌មានវិទ្យាបានលើក យកមកបង្ហាញ
ខាងក្រោមនេះស្រាប់ សូមចូលរួមអនុវត្តនូវជំហាន នីមួយៗដូចតទៅ ។



១. របៀបលាក់ឯកសារៈ
   
ដើម្បីមានភាពងាយស្រួលក្នុងការអនុវត្ត និងឈ្វេងយល់បាន​ឆាប់រហ័សនោះ
ទស្សនាវដ្តីទីក្រុងពត៌មានវិទ្យាយើងសូមលើកយក File ចំនួន ២ ប្រភេទផ្សេងគ្នាគឺ
File JPG (
រូបភាព) មួយ និងមួយ ទៀតជាប្រភេទ File TXT (Text) សម្រាប់ជា
ឧទាហរណ៍ដែលក្នុង នោះ File Text នឹងត្រូវបានបំលែងជាឯកសារប្រភេទ RAR
ហើយ​ក៏ត្រូវបាន​បញ្ចូលទៅក្នុងផ្ទៃរូបភាពផងដែរ ។



    យ៉ាងណាម៉ិញ ចំពោះការបំលែង File Text ក៏ដូចជា​ឯកសារ​នានាគ្រប់ប្រភេទ
ឲ្យក្លាយទៅជាឯកសារប្រភេទ “.rar” ទៀតសោត លោកអ្នកអាចប្រើប្រាស់នូវកម្មវិធី
WinRAR
7-Zip ក៏បានដែល​កម្មវិធីទាំងពីរនេះផ្តល់ភាពងាយស្រួលក្នុងការប្រើ
ប្រាស់ដល់អ្នកប្រើ ហើយរហ័សទៀតផង គឺគ្រាន់តែផ្តើមធ្វើការ Compress ឯកសារ​
របស់លោកអ្នកជាឯកសារប្រភេទ RAR​ ជាការស្រេច ។



    បន្ទាប់មក សូមបើកផ្ទាំង Command Prompt ឡើងដោយការ​ចុច​លើចង្កឹះ
Win+R
រួចវាយពាក្យ CMD​ ចូលទៅក្នុងប្រអប់ Run និងចុចប៊ូតុង OK ឬចង្កឹះ​ Enter



    លុះផ្ទាំង Command Prompt ចាប់បើកដំណើរការភ្លាម សូម លោកអ្នក
បន្តចូលទៅកាន់ទីតាំង (Directory) ដែលមានផ្ទុក Files ទាំងពីរនោះដោយ
ប្រើប្រាស់ Command ដូចខាងក្រោមនេះ ។



    ជាចុងក្រោយ នៅក្នុងផ្ទាំង​Command Prompt នេះដដែល លោកអ្នកចាំបាច់
ត្រូវវាយបញ្ចូល Command បន្ថែមទៀត គឺ
copy /b [image_file] + [rar_file_to_hide] [new_image_result_name]​
(
ឧទាហរណ៍: copy /b ninja.jpg + secret-message.rar ninja2.jpg) ពេលនោះនឹង
ឃើញថា ចំពោះឯកសារប្រភេទ RAR ដែលលោកអ្នកត្រូវការទាំងប៉ន្មាននឹងត្រូវ
បានលាក់បំបាំង ឬបញ្ចូលទៅក្នុងផ្ទាំងរូបភាពជាក់ជាពុំខាន ។



២. របៀបបង្ហាញឯកសារនោះមកវិញៈ
   
ដោយឡែក កាលបើអាចលាក់បាន លោកអ្នកក៏អាចបង្ហាញវា មកជាលក្ខណៈ
ធម្មតាវិញបានដូចគ្នា។ ឯការអនុវត្តនោះទៀតសោត​​លោកអ្នកគ្រាន់តែចំណាយ
ពេលវេលាត្រឹមតែមួយប៉ប្រិចភ្នែកគឺជាការគ្រប់គ្រាន់។ សូមលោកអ្នកចាប់ផ្តើមធ្វើ
ការផ្លាស់ប្តូរ Extension របស់ ninja2.jpg ដែលលោកអ្នកបានបង្កើតពីខាងលើឲ្យ
ក្លាយទៅជាប្រភេទ “.rar” (ninja2.rar) រួចហើយចូរ​បើកដំណើរការឯកសារ​ហ្នឹងជា
មួយកម្មវិធី WinRAR ដោយគ្រាន់តែលោកអ្នកចុចកណ្តុរខាង​ស្តាំលើឯកសារ ninja2.jpg
រួចជ្រើសរើសយក​មុខងារ Open with WinRAR ជាការស្រេច ៕​​​




 
image
If You think it good please like :)...... Facebook i1dlsong :):)
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 nhận xét