Youtube ជាគេហទំព័រមួយដែលផ្សព្វផ្សាយវីដេអូកំពុងពេញនិយមបំផុតនៅលើពិភពអ៊ីនធឺណិត។
ដើម្បីដឹងពីប្រវត្ត៍របស់គេហទំព័រនេះសូមអានអត្ថបទខាងក្រោម៖
លោក Chad Hurley
លោក Chad គឺជាសហស្ថាបនិកបង្កើត Youtube ។លោក Chad កើតក្នុងឆ្នាំ 1977 នៅក្នុងស្រុកBirdsboro រដ្ឋ Pennsulvaniaហើយត្រូវជា
កូនទីពីរនៅក្នុងគ្រួសារ ។តាំងពីកុមារភាពលោក Chad
បានបង្ហាញពីចំណូលចិត្តរបស់លោកទៅលើផ្នែកវិចិត្រសិល្បៈ ហើយក៏បានចាប់អារម្មណ៍លើមុខវិជ្ជាប្រព័ន្ធផ្សព្វផ្សាយ អេឡិចត្រូនិកនិងកុំព្យូទ័រក្នុងពេលសិក្សានៅវិទ្យាល័យ ។ ហើយគាត់ក៏ជាយុវជនលេចធ្លោក្នុងកម្មវិធីមួយចំនួនរបស់វិទ្យាល័យ Twin Valley ។គាត់បានបញ្ចប់ការសិក្សានៅវិទ្យាល័យ Twin Valley ស្រុក Elverson ហើយបានបន្តការសិក្សាផ្នែកវិចិត្រសិល្បនៅសកលវិទ្យាល័យ Indiana ក្នុងរដ្ឋ Pennsylvania ក្នុងឆ្នាំ1999 ។ ក្រោយមកទៀតគាត់បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Paypal ជាកន្លែងដែលគាត់បានជួបនឹងលោក Steve Chen,និង Jawed Karim ។
លោក Steven Shih Chen
លោក Steven Shih Chen កើតក្នុងឆ្នាំ 1978 ខែ សីហា ជាសញ្ជាតិ តៃវ៉ាន់ អាមេរិក និង ជាអ្នកចួលរួមបង្កើត និង ជាអតីតប្រធានគ្រប់គ្រងបច្ចេកវិទ្យានៃគេហទំព័រចែករំលែកវីដេអូដ៏ ពេញនិយម youtube ។ លោក Chen កើតនៅ Taiwan នៅពេលគាត់មានអាយុ 8 ឆ្នាំ គ្រូសាររបស់លោកក៏បានផ្លាស់ប្ដូរមករស់នៅសហរដ្ឋអាមេរិក ។ មុនផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក គាត់បានសិក្សានៅសាលាបឋមសិក្សា Ching Shin នៅតែវ៉ាន់រយៈពេលពីរឆ្នាំ ។ បន្ទាប់មកគាត់បានសិក្សានៅអនុវិទ្យាល័យ River Trailsក្នុងស្រុក Mt. Prospect រដ្ឋ llinois ហើយក្រោយមកទៀតគាត់បានសិក្សានៅវិទ្យាល័យ John Hersey High School និង Illinois Math and Science Academy ។ បន្ទាប់មកគាត់បានបន្តការសិក្សានៅសកលវិទ្យាល័យIllinois Math and Science Academy ក្នុងរដ្ឋនោះ ។បន្តមក ទៀតគាត់គឺជានិយោជិកដំបូងក្នុងក្រុមហ៊ុន Paypal ដែលជាកន្លែងដែលគាត់បានជួបលោក Chad Hurley និង Jawed Karim ។សព្វថ្ងៃនេះ គាត់កាន់តំណែងជាប្រធានមន្ត្រីបច្ចេកវិទ្យានៅ Youtube ។
លោក Jawed Karim
លោក Jawed Karim គឺ ជាអ្នកសហការបង្កើតគេហទំព័រ Youtube ផងដែរ ។ ហើយសម្រាប់ការងារសំខាន់ៗ នៅឯក្រុមហ៊ុនPaypal វិញលោកគឺជាអ្នករៀបចំនិងបង្កើតប្រព័ន្ធសំខាន់ៗរួមទាំងប្រព័ន្ធ ការពារការក្លែងបន្លំក្នុងពេលពិតៗ ។ លោកកើតក្នុងឆ្នាំ1979 ក្នុងទីក្រុង Merseburgប្រទេសអាល្លឺម៉ង់ភាគខាងកើត ។ លោកធំឡើងក្នុងប្រទេសអាល្លឺម៉ង់ ហើយផ្លាស់ប្ដូរទៅរស់នៅសហរដ្ឋអាមេរិកជាមួយគ្រួសាររបស់លោកក្នុង ឆ្នាំ 1992 ។ គាត់បានបញ្ចប់ការសិក្សាពី វិទ្យាល័យ Central ហើយបានបន្តការសិក្សានៅសកលវិទ្យាល័យ University of Illinois at Urbana-Champaign ។ គាត់បានចាកចេញពីសាលាដើម្បីសិក្សាក្លាយជានិយោជិកដំបូងក្នុង ក្រុមហ៊ុន Paypal ប៉ុន្តែបានបន្តការងារសាលារបស់គាត់រហូតទទួលបានបរិញ្ញាបត្រ វិទ្យាសាស្ត្រកុំព្យូទ័រក្នុងឆ្នាំ2004 ។ នៅពេលធ្វើការនៅ Paypal គាត់បានជួបនឹងលោក Chad Hurley និង លោក Steve Chen គឺអ្នកទាំងបីនេះហើយបានបង្កើត youtube ទំព័រចែករំលែកវីដេអូក្នុងឆ្នាំ 2005 ។ វីដេអូដំបូងឈ្មោះ Me at the zoo ត្រូវបានបញ្ចូលដោយលោក Jawed ក្នុងខែមេសា ថ្ងៃទី 23 ឆ្នាំ 2005 ។ ក្នុងខែតុលាឆ្នាំ 2006 លោក Jawed បានធ្វើការបង្រៀនពីប្រវត្តិរបស់ youtube សន្និសិទ្ធ ACMប្រចាំឆ្នាំនៅ University of Illinois’ ដោយអោយឈ្មោះថា youtube ចាប់ផ្ដើមពីគំនិតទៅជាការរីកចំរើនយ៉ាងធំធេង ។ ប្រដាប់ប្រដាក្នុងការបង្រៀនក៏មានរូបភាពនិងវីដេអូរបស់ Jawed, Chad និង Steve ពីទីកន្លែងបង្កើតរបស់ Youtube ។ លោកបានចូលសាលារ University of Illinois ម្ដងទៀតក្នុងឆ្នាំ 2007ខែ ឧសភា ជា អ្នកនិយាយដើមកំណើតវ័យក្មេងនិងទី 136 ក្នុងប្រវត្តិរបស់សាលា ។
ប្រវត្តិរបស់ Youtube
Youtube ត្រូវបានបង្កើតឡើងដោយអ្នកទាំងបីដែលធ្លាប់បានបម្រើការងារនៅ ក្រុមហ៊ុន Paypal ដំបូងគេ ។ លោក Hurley បានសិក្សាមុខវិជ្ជារចនានៅសកលវិទ្យាល័យIndiana University of Pennsylvania ចំណែកឯលោក Chen និង Karim សិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រជាមួយគ្នានៅ សកលវិទ្យាល័យUniversity of Illinois at Urbana-Champaign ។
យោងទៅលើផ្ទៃរឿងដែលបាននិយាយជាដដែលក្នុងប្រព័ន្ធ ផ្សព្វផ្សាយថា លោក Hurley និងលោក Chen បានមានគំនិតសម្រាប់ការបង្កើត Youtube កំឡុងដើមខែក្នុងឆ្នាំ ២០០៥ ។ បន្ទាប់ពីពួកគេបានជួបនឹងបញ្ហាលំបាកក្នុងការចែករំលែកវីដេអូ ដែលបានថតក្នុងពិធីជប់លៀងពេលល្ងាចនៅផ្ទះរបស់ Chen ក្នុងរដ្ឋ San Francisco ។លោក Karim មិនបានចូលរួមពីធីជប់លៀងហើយបានបដិសេធថាវាមិនអាចកើតឡើងឡើយ ចំណែកឯលោក Hurley បានអធិប្បាយថាគំនិតដែលថា Youtube ត្រូវបានបង្កើតបន្ទាប់ពិធីជប់លៀងពេលល្ងាច គឺពិតជាការគាំទ្រយ៉ាងខ្លាំងដោយគំនិតទីផ្សារជុំវិញការបង្កើត សាច់រឿងដែលពិតជាល្អិតល្អន់ណាស់ ។
វីដេអូដំបូងរបស់ Youtube មានចំណងជើងថា Me at the zoo ហើយបង្ហាញស្ថាបនិក Karim នៅឯសួនសត្វ San Diego ។ វីដេអូនេះបានបង្ហោះក្នុងខែ មេសា ទី 23 ឆ្នាំ 2005 គឺរយះពេលប្រាំមួយខែមុនពេលការដាក់ចេញជាផ្លូវការក្នុងឆ្នាំ 2005 វិច្ឆិកា ។ កន្លែងចែករំលែកវីដេអូនេះរីកចំរើនយ៉ាងឆាប់រហ័ស ហើយក្នុងខែ កក្កដាឆ្នាំ 2006 ក្រុមហ៊ុនបានប្រកាសថា ចំនួនវីដេអូលើសពី65,000ថ្មីៗត្រូវបានបង្ហោះជារៀងរាល់ថ្ងៃ ហើយទំព័រនេះទទួលបានការទស្សនាវីដេអូចំនួន ១០០លានក្នុងមួយថ្ងៃ ។ ដោយអាស្រ័យទៅលើព័ត៌មានដែលផ្សព្វផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវទី ផ្សា comScore បានបង្ហាញថាYoutube គឺជាអ្នកផ្ដល់សេវាកម្មវីដេអូonline ដ៏មហិមាក្នុងសហរដ្ឋអាមេរិក ជាមួយនឹងវីដេអូ ច្រើនជាង ១៤ពាន់លាន ត្រូវបានគេទស្សនា ក្នុងខែ មិថុនា ២០១០ ។Youtube បានប្រាប់ថា វីដេអូថ្មីចំនួន ៣៥ម៉ោងត្រូវបានគេបង្ហោះជារៀងរាល់នាទី ហើយប្រហែល ៣ភាគបួននៃ វីដេអូដែលទាក់ទងចេញមកពីក្រៅសហរដ្ឋអាមេរិក ។ វាត្រូវបានគេប៉ាន់ថា youtube ប្រើប្រាស់ Bandwidth ច្រើនស្មើនឹងអ៊ីនធឺណិតទាំងមូលក្នុងឆ្នាំ ២០០០ ។ ហើយ Alexa បានដាក់ចំណាត់ថ្នាក់អោយ Youtube ក្នុងលំដាប់ថ្នាក់ទី ៣សម្រាប់គេហទំព័រដែលគេទស្សនាច្រើនបំផុតនៅលើអ៊ីនធឺណិត បន្ទាប់ពី Google និង Facebook ។ ជម្រើសយកឈ្មោះថា www.Youtube.com បង្កអោយមានបញ្ហាសម្រាប់ឈ្មោះគេហទំព័រមួយ www.utube.com ។ ម្ចាស់កន្លែងនេះ គឺ Universal Tube & Rollform Equipment បានប្ដឹងតវ៉ាជាមួយនឹង Youtube ក្នុងខែ វិច្ឆិកា ឆ្នាំ ២០០៦ បន្ទាប់ពីបានផ្ទុកលើសចំណុះលើសពីធម្មតា ដោយសារមនុស្សម្នាជាច្រើនស្វែងរកYoutube ។ បន្ទាប់មក Universal Tube បានផ្លាស់ប្ដូរឈ្មោះគេហទំព័ររបស់វាទៅជា www.utubeonline.com ។
ក្នុងថ្ងៃទី 31 ខែ មិនា ឆ្នាំ 2010 គេហទំព័រYoutube បានផ្លាស់ប្ដូរការរចនាថ្មី ជាមួយនឹងគោលបំណងធ្វើអោយការប្រើប្រាស់កាន់តែងាយស្រួល ហើយបង្កើនរយពេលដែលអ្នកទស្សនាចំណាយលើទំព័រ ។ ហើយក្នុងខែ ឧសភា 2010 វាត្រូវបានគេរាយការណ៍មកថា youtube កំពុងបម្រើវីដេអូលើសពីពីរពាន់លានក្នុងមួយថ្ងៃ ។ ហើយក្នុងខែ វិច្ឆិការ ឆ្នាំ 2010 លោក Hurley បានប្រកាសថាលោកនឹងចាក់ចេញពីតំណែង ប្រធានប្រតិបត្តិ ដើម្បីកាន់មុខងារជាអ្នកផ្ដល់យោបល់ ហើយជំនួសតំណែងដោយលោក Salar Kamangar ។
ប្រវត្តិរបស់ Youtube
By Unknown
3:01 AM
0 comments
Internet, គន្លឹះ និង ចំណេះដឹងសំខាន់

Written by Lovely
Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.
0 nhận xét