khmerandroiddl.blogspot.com
Thursday, December 6, 2012

កម្មវិធី​ Skype ត្រូវ​បាន​គេ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 2003 ដោយ​លោក​ Niklas Zennstorm មក​ពី​ Sweden រួម​ជាមួយ​លោក​ Janus Friis ​មក​ពី​ Denmark ហើយ​កម្មវិធី​ Skype ​ត្រូវ​បាន​អភិវឌ្ឍន៍​ឱ្យ​កាន់​តែ​រីក​ចំរើន​ឡើង​ដោយ​លោក​ Ahti Heinla និង​ Priit Kasesalu និង​ លោក​ Jaan Tallinn ដែល​ជា​អ្នក​ចូល​រួម​បង្កើត​កម្មវិធី​ Peer-to-peer file sharing ឈ្មោះ​ថា​ Kazza ផង​ដែរ​ ។ នៅ​ក្នុង​ឆ្នាំ 2003ឈ្មោះ​ Skype.com និង​ Skype.net ត្រូវ​បាន​គេ​ចុះ​ឈ្មោះ ហើយ​នៅ​ក្នុង​ឆ្នាំ​ 2003 ខែ​ សីហា​ កម្មវិធី​ស៊េរី​ដំបូង​ជា​ Beta ត្រូវ​បាន​គេ​ដាក់​ចេញ​ជា​សាធារណ​ ។ ឈ្មោះ​ដំបូង​របស់​កម្មវិធី​ត្រូវ​បាន​គេ​ហៅ​ថា​ Skype peer-to-peer ដែល​បន្ទាប់​​មក​ទៀត​ត្រូវ​បាន​គេ​ហៅ​កាត់​ថា​ Skyper ។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ ឈ្មោះ​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ Skyper ត្រូវ​បាន​គេ​ប្រើ​​រួច​ទៅ​ហើយ​ ដូច្នេះ​វា​បាន​លុប​អក្សរ​ r ទៅ​ជា​ Skype រហូត​មក​ ។ នៅ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​ 2005 សេវាកម្ម​ SkypeOut ត្រូវ​បាន​គេ​ហាម​ឃាត់​នៅ​ប្រទេស​ចិន​ភាគ​ខាង​ត្បូង​ ហើយ​នៅ​ក្នុង​ខែ​តុលា​ឆ្នាំ​ដដែល​ eBay បាន​ទិញ​កម្មវិធី​ Skype ក្នុង​តម្លៃ​ 2.6 ពាន់​លាន​ដុល្លារ ហើយ​បន្ទាប់​មក​នៅ​ក្នុង​ឆ្នាំ​ 2005 ខែ​ ធ្នូ​ កម្មវិធី​ Videotelephony សម្រាប់​ការ​សន្ទនា​ជា​វីដេអូ​ ត្រូវ​បាន​បង្កើត​ឡើង ។ ចាប់​ពី​ពេល​នោះ​​​ Skype បាន​ទទួល​ភាព​ជោគជ័យ​ជា​ច្រើន​បន្ត​ទៀត​រហូត​មក​ ។
 លក្ខណ​ពិសេស​របស់​កម្មវិធី​ Skype
អ្នក​ប្រើប្រាស់​កម្មវិធី​ Skype ​ត្រូវ​បាន​កំណត់​ដោយ​ឈ្មោះ​ខុស​ៗ​គ្នា​ ហើយ​​ត្រូវ​បាន​ ចុះ​​ទៅ​ក្នុង​តារាង​ Skype Directory ។ កម្មវិធី​Skype អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ទាំង​អស់​ធ្វើ​ការ​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​ការ​សរសេរ​អក្សរ​ឬ​សន្ទនា​ជា​សំឡេង​ ។ មុខ​ងារ​Voice chat អាច​ធ្វើ​ការ​ហៅ​ទូរស័ព្ទ​រវាង​អ្នក​ប្រើប្រាស់​ពីរ​នាក់​​ និង​ ការ​​សន្ទនា​ជា​ក្រុម​ ( Conference calling )។ skype text chat client អាច​ធ្វើ​ការ​សន្ទនា​ជា​ក្រុម​ដោយ បញ្ជូន​រូប​ភាព​ចលនា​ រក្សា​ទុក​ការ​សន្ទនា​ពី​មុន​ ការ​បញ្ជូន​សារ​ Offline និង​ការ​កែ​កំហុស​សារ​ដែល​បាន​សរសេរ ។ លក្ខណ​ពិសេស​ដែល​​អ្នក​ប្រើ​កម្មវិធី​ជជែក​ធ្លាប់​ស្គាល់​ដូច​ជា​ ឯកសារ​របស់​អ្នក​ប្រើប្រាស់​ ( User Profile) និង​ ស្ថានភាព​នៅ​លើ​បណ្ដាញ (Online Status ) និង​អ្វី​ៗ​ជា​ច្រើន​ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​បញ្ចូល​ក្នុង​នោះ​ទាំង​អស់​ ។
សេវាកម្ម​ Online Number , ឈ្មោះ​ថា​ a,k,a SkypeIn អាច​ឱ្យ​អ្នក​ប្រើប្រាស់​ កម្មវិធី​ Skype ទទួល​ទូរស័ព្ទ​នៅ​លើ​កុំព្យូទ័រ​របស់​ពួក​គេ​ ដែល​បាន​ហៅ​ចេញ​មក​ពី​ទូរស័ព្ទ​ដៃ​ទូទៅ​​ទៅ​កាន់​ លេខ​ Skype តាម​តំបន់​ ហើយ​លេខ​តាម​តំបន់​នេះ​អាច​ប្រើ​បាន​នៅ​ប្រទេស​Australia, Belgium, Brazil, Chile, Colombia, Denmark, the Dominican Republic, Estonia, Finland, France, Germany, Hong Kong, Hungary, Ireland, Italy, Japan, Mexico, New Zealand, Poland, Romania, South Africa, South Korea, Sweden, Switzerland, the Netherlands, the United Kingdom, និង​ the United States 
អ្នក​ប្រើប្រាស់​កម្មវិធី​ Skype អាច ​ប្រើ​លេខ​តាម​តំបន់​នៅ​ក្នុង​បណ្ដាល​ប្រទេស​ទាំង​នេះ​ ដោយ​ការ​ទូរស័ព្ទ​ទៅ​កាន់​លេខ​នេះ​ត្រូវ​បាន​គេ​គិត​ប្រាក់​ដូច​ទៅ​នឹង​ការ​ ទូរស័ព្ទ​នៅ​ក្នុង​តំបន់​នោះ​ដែរ​ ។ ការ​សន្ទនា​តាម​វីដេអូ​ជា​ក្រុម​រវាង​អ្នក​ប្រើប្រាស់​ពី​នាក់​ត្រូវ​បាន​គេ ​បង្កើត​​ក្នុង​ឆ្នាំ​ 2006 ខែ​​មករា​ សម្រាប់​ Windows និង​ Mac OS X ។ កម្មវិធី​ Skype 2.0 សម្រាប់​ Linux បាន​ដាក់​ចេញ​ក្នុង​ថ្ងៃ​ទី​ 13ខែ​មិនា​ឆ្នាំ​ 2008 ដោយ​បាន​បញ្ចូល​លក្ខណ​ពិសេស​ប្រើ​ជាមួយ​ការ​សន្ទនា​វីដេអូ​ជា​ក្រុម​ផង​ដែរ​ ។ ហើយ​ស៊េរី​ 5.0 សម្រាប់​windows ដែល​បាន​ដាក់​ចេញ​នៅ​ថ្ងៃ​ទី​ 13 ខែ​ ឧសភា​ ឆ្នាំ​ 2010 ដែល​ផ្ដល់​ការ​សន្ទនា​វីដេអូ​ជា​ក្រុម​ បាន​ដល់​ទៅ​ ៥ នាក់​ ។ កម្មវិធី​Skype សម្រាប់​ windows ចាប់​ផ្ដើម​ពី​ស៊េរី​ 3.6.0.216​ដែល ​អាច​ប្រើ​ជាមួយ​ការ​សន្ទនា​ជា​វីដេអូ​ដែល​មាន​គុណភាព​ខ្ពស់​ និង​ អាច​ពង្រីក​ជា​ទំហំ​ពេញ​អេក្រង់​ និង​ជា​លក្ខណ​អេក្រង់​នៅ​ក្នុង​អេក្រង់​ ​​ ។ ការ​សន្ទនា​តាម​សំឡេង​ជា​ក្រុម​អាច​ទទួល​មនុស្ស​បាន​ដល់​ទៅ​ 25 នាក់​ក្នុង​ពេល​តែ​មួយ។
អំពី​ស្ថាបនិក​បង្កើត​កម្មវិធី​ Skype
លោក​ Niklas Zennström
លោក​ Niklas Zennstrom កើត​នៅ​ថ្ងៃ​ទី​ ១៦ ខែ​កុម្ភៈ​ឆ្នាំ ១៩៦៦ ហើយ​លោក​មាន​សញ្ញាប័ត្រ​ពីរ​ Business Administration (BSc)និង Engineering Physics (Msc) ពី​សកលវិទ្យាល័យ​ Uppsalaក្នុង​ប្រទេស​ Saweden ។ គាត់​គឺ​ជា​ស្ថាបនិក​ដ៏​ល្បីល្បាញ​បំផុត​​ដោយ​បាន​រក​ឃើញ​កម្មវិធី​ជាមួយ​លោកJanus Friisរួម​មាន​កម្មវិធី​ Skypeនិង​ Lazaa។ ​ថ្មី​ ៗ​ នេះ​គាត់​បាន​​បង្កើត​ក្រុម​វិនិយោគ​មួយ​ឈ្មោះ​ថា​ Atomico ហើយ​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដ៏​សំខាន់​សម្រាប់​សហគ្រិន​នៅ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ ។ 
niklas បាន​សហការ​បង្កើត​កម្មវិធី​ Skype ក្នុង​ឆ្នាំ​ 2002 ជាមួយ​លោក​ Jenus Friis ដោយ ​មាន​ទស្សន​វិស័យ​ក្នុង​ការ​ផ្ដល់​ភាព​ងាយ​ស្រួល​​មុខ​ជំនួញ​ និង​ អតិថិជន​ ​ក្នុង​ការ​និយាយ​ទៅ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក​​ទូទាំង​​សកលលោក​។ ហើយ​បន្ទាប់​មក​កម្មវិធី​Skypeនេះ ​​បាន​ក្លាយ​ជា​កម្មវិធី​ឈាន​មុខ​គេ​សម្រាប់​ការ​​ទំនាក់​ទំនង​ជា​សំឡេង​តាម ​ប្រព័ន្ធ​ អ៊ីនធឺណិត និង​ទាក់​ទាញ​មនុស្ស​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​លើស​ពី​ 276 លាន​អ្នក​ទៅ​ទៀត​ ក្នុង​រយៈ​ពេល​មិន​លើស​ពី​ ឆ្នាំ​នៃ​ការ​បង្ហោះ​ឱ្យ​ទាញ​យក​ទៅ​ប្រើ​​​​រ។ ការ​បន្ត​ភាព​ជោគជ័យ​របស់​ Skype ត្រូវ​បាន​គេ​ទទួល​ស្គាល់​ក្នុង​ខែ​ កញ្ញា​ ឆ្នាំ 2005 នៅ​ពេល​ដែល​ eBay បាន​ទិញ​យក​ Skype ក្នុង​តម្លៃ​ 3.1 ពាន់​លាន​ដុល្លារ​ ។ លោក​​បាន​ទទួល​តំណែង​ជា​ CEO ចាប់​ពី​ការ​កកើត​នោះ​រហូត​ដល់​ឆ្នាំ​ 2007 ខែ​កញ្ញា​ ។ ហើយ​ថែម​ទាំង​ក្រុមហ៊ុន​ Atomico ដែល​ Niklas បាន​បម្រើ​ជា​ Board Member សម្រាប់​ក្រុមហ៊ុន​ Start up មួយ​ចំនួន​ដូច​ជា​ FON ជា​ដើម ។ លោក​ Niklass បាន​ចាប់​ផ្ដើម​ការងារ​អាជីព​របស់​លោក​នៅ​ឯ​ក្រុម​ហ៊ុន​ Tele2 ដែល​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ដំបូង​ក្នុង​ប្រទេស​អឺរ៉ុប​ ។ ក្នុង​ការងារ​អាជីព​របស់​លោក​រហូត​មក​ដល់​សព្វ​ថ្ងៃ​លោក​ Niklas បាន​ទទួល​ពាន​រង្វាន់​ជា​ច្រើន​ ។
 អំពី​លោក​ Janus Friis
លោក​ Janus Friis កើត​នៅ​ថ្ងៃ​ទី​ 26 ខែ​មិថុនា​ឆ្នាំ​ 1976 នៅ​ក្នុង​ទីក្រុង​ Copenhagen ប្រទេស​ Danish។ គាត់​ត្រូវ​បាន​គេ​ស្គាល់​ថា​​សហគ្រិន​វៃ​ក្មេង​ដែល​បាន​ទទួល​កិត្តិនាម​ល្បី​ល្បាញ​ក្នុង​ការ​បង្កើត​កម្មវិធី​ កម្មវិធី​​ Skype និង​ កម្មវិធី​ File Sharing មួយ​ទៀត​ឈ្មោះ​ថា​ Kazaa ជាមួយ​ដៃ​គូរ​របស់​លោក​ឈ្មោះ​ Niklas Zennstrom ។ លោក​ Friis មិន ​មាន​ការ​សិក្សា​បាន​ខ្ពស់​ជា​ផ្លូវ​ការ​ទេ​ ដោយ​បាន​ឈប់​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​មុន​ពេល​ចាប់​ផ្ដើម​ការងារ​ នៅ​កន្លែង​ជំនួយ​ការ​​ក្នុង​ក្រុមហ៊ុន​ CyberCity ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ីនធឺណិត​ដំបូង​គេ​មួយ​នៅ​ក្នុង​ប្រទេស​ Denmark ។ គាត់​បាន​ជួប​លោក​ Zennstrom នៅ​ក្នុង​ឆ្នាំ​ 1996ហើយ​ក្នុង​ពេល​នោះ​ លោក​ Zenstrom ត្រូវ​បាន​ទទួល​ខុស​ត្រូវ​ក្នុង​ក្រុមហ៊ុន​ Tele2 នៅ​ក្នុង​ Denmark ហើយ​លោក​Friss ត្រូវ​បាន​ក្រុមហ៊ុន​ជួល​ដើម្បី​​ដំណើរការ​សេវាកម្ម​ផ្ដល់​ជំនួយ​ដល់​អតិថិជន​របស់​ក្រុមហ៊ុន​នោះ​​ ។ លោក​ Friis និង​ លោក​ Zenstrom បាន​ធ្វើ​ការ​ជាមួយ​គ្នា​ នៅ​ Tele2 ក្នុង​ប្រទេស​ Denmark ដើម្បី​បង្កើត get2net ដែល​ជា​សេវាកម្ម​ ISP ផ្សេង​ទៀត​ ។ លោក​ Friis ត្រូវ​បាន​គេ​បញ្ចូល​ឈ្មោះ​ក្នុង​តារាង​ក្នុង​ចំណោម​​អ្នក​មាន​ឥទ្ធិពល​បំផុត​ចំនួន​ 100 នាក់​​ក្នុង​​ ទស្សនា​វដ្ដី​ Time Magazine នៅ​ឆ្នាំ​ 2006 ​ហើយ​ក្នុង​ឆ្នាំ​ដដែល​ ​លោក​ Friis បាន​ទទួល​រង្វាន់​ដ៏​​មាន​កិត្យានុភាព​ ហៅ​ថា​ “IT-prisen” (“The IT Prize”) នៅ​ក្នុង​ប្រទេស​របស់​គាត់​ ដែល​ផ្ដល់​ឱ្យ​ដោយ​ក្រុមហ៊ុន​ IT និង​ IDG សម្រាប់​ការងារ​ និង​ ការ​បង្កើត​ស្នាដៃ​បង្កើត​កម្មវិធី​ថ្មី​ៗ​​របស់​លោក​ ។ លោក​ Friis ផ្ទាល់​ និង​ លោក​ Zennstrom ក៏​បាន​ទទួល​រួម​គ្នា​នូវ​រង្វាន់ Wharton Infosys Business Transformation ក្នុង​ឆ្នាំ​ 2006 ក្នុង​នាម​ជា​អ្នក​​ប្រើ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ធ្វើ​ជា​ផ្នែក​មួយ​ដែល​បាន​ផ្លាស់​ប្ដូរ​ សង្គម​ និង​ ឧស្សាហកម្ម​ជា​ទូទៅ ។

If You think it good please like :)...... Facebook i1dlsong :):)
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 nhận xét