khmerandroiddl.blogspot.com
Thursday, December 6, 2012

សព្វ​ថ្ងៃ​បណ្ដាញ​សង្គម​ Facebook កំពុង​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ ជុំវិញ​ពិភពលោក។ ជាមួយ​បណ្ដាញ​សង្គម​នេះ​អ្នក​អាច​ចែក​រំលែក​ព័ត៌មាន​របស់​អ្នក​ទៅ​កាន់​ មិត្តភ័ក្ដិ​ជា​ច្រើន។ ហើយ​ចាប់​តាំង​ពី​មាន​ Facebook Timeline មក​ អ្នក​ក៏​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​បង្ហាញ​ព័ត៌មាន​របស់​អ្នក​ទៅ​កាន់​ មិត្តភ័ក្ដិ​និង​ក្រុម​គ្រួសារ​អ្នក​ផង​ដែរ។ ឥឡូវ​នេះ​អ្នក​កាន់​តែ​ពិសេស​ទៀត​ហើយ​ជាមួយ​ FBProfileCovers ដែល​អាច​ឱ្យ​អ្នក​ធ្វើ​ការ​ដំឡើង​និង​រៀបចំ​ Facebook Cover នៅ​លើ​ Timeline របស់​អ្នក​បាន​យ៉ាង​ឡូយ។ អ្នក​មិន​ចាំបាច់​ទៅ​ Design រូបភាព​នាំ​ឱ្យ​ពិបាក​នោះ​ទេ ជាមួយ FBProfileCovers វា​មាន​ Tool ស្រាប់ៗ​ដែល​អាច​ងាយ​ស្រួល​ក្នុង​ការ​ Set រូបភាព​ទៅ​ក្នុង Facebook Cover ។

ដើម្បី​អាច​បង្កើត​និង​ដាក់​ Facebook Cover ស្អាតៗ​និង​ប្លែកៗ​បាន​អ្នក​ត្រូវ​អនុវត្ត​តាម​ជំហាន​​ដូច​ខាង​ក្រោម៖
១. ដំបូង​អ្នក​ត្រូវ​ចូល​ទៅ​កាន់​គេហទំព័រ​ www.fbprofilecovers.com ជា​មុន​សិន។

២. បន្ទាប់​មក​អ្នក​អាច​ចុច​ជ្រើស​រើស​យក​ Cover ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​នៅ​ក្នុង​ Categories មាន​ជា​ច្រើន​ដូច​ជា Abstract, Animals, Anime/Cartoons, Arrows, Art, Awareness ជា​ដើម។ នៅ​ពេល​ដែល​អ្នក​ពេញ​ចិត្ត​លើ​ Cover ណា​មួយ​នោះ​អ្នក​ត្រូវ​ចុច​លើ​ Click លើ​វា។

៣. នៅ​ពេល​ដែល​អ្នក​បាន​ដាក់ Cursor លើ​រូប Cover នោះ​ អ្នក​នឹង​ឃើញ​ពាក្យ​ថា Use this as your Profile Cover ដូច​នេះ​អ្នក​ត្រូវ​ចុច​លើ​វា។

៤. បន្ទាប់​ពី​អ្នក​បាន​ចុច​លើ​វា​រួច​វា​នឹង​លោត​ចេញ​ផ្ទាំង​មួយ​មក​ ហើយ​អ្នក​ត្រូវ​ចុច​លើ​ Make My Facebook Cover ដើម្បី​ត្រៀម​ដាក់​រូបភាព​នោះ​ជា​ Facebook Cover របស់​អ្នក។

៥. ហើយ​វា​នឹង​លោត​ចេញ​ផ្ទាំង​មួយ​​ចេញ​មក​ដើម្បី​ឱ្យ​អ្នក​ Access វា​លើ Account របស់​អ្នក​។ ដូច​នេះ​អ្នក​ត្រូវ​ចុច​លើ Go to App ។

៦. បន្ទាប់​មក​វា​នឹង​ចេញ​ផ្ទាំង​មួយ​ដើម្បី​សុំ​ការ​អនុញ្ញាត​ពី​អ្នក ដូច​នេះ​អ្នក​ត្រូវ​ចុច​លើ Allow ដើម្បី​អនុញ្ញាត​កម្មវិធី​នេះ​អាច​ផូស​លើ​ Timeline របស់​អ្នក។

៧. អ្វី​ដែល​អ្នក​ត្រូវ​អនុវត្ត​បន្ត​គឺ​ការ​ Set រូបភាព​នោះ​ដាក់​ជា Facebook Cover លើ Timeline របស់​អ្នក។ ដើម្បី​រៀប​ចំ​ដាក់​រូបភាព​ជា​ Cover បាន​អ្នក​ត្រូវ​ចុច​លើ​រូប Cover ចាស់​រួច​ចុច​លើ Change Cover ហើយ​ចុច​លើ Choose from Photos..

៨. បន្ទាប់​មក​ទៀត​អ្នក​អាច​ចុច​ជ្រើស​រើស​យក​រូបភាព​ដែល​អ្នក​យក​បាន​ពី FBProfileCovers រួច​ចុច​ Select លើ​វា។

៩. បន្ទាប់​មក​អ្នក​ត្រូវ​ចុច​លើ Save Changes ដើម្បី​រក្សា​ការ​ផ្លាស់​ប្ដូរ​ជា​ការ​ស្រេច។

១០. ម្យ៉ាងវិញទៀត​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​ក៏​អាច​បង្កើត​រូប Cover ផ្ទាល់​ខ្លួន​បាន​ផង​ដែរ។ អ្នក​អាច​ដាក់​រូបភាព​ផ្ទាល់​ខ្លួន​របស់​អ្នក​លើ Cover នោះ​តាម​កម្មវិធី​នេះ​បាន​យ៉ាង​ងាយ​ហើយ​ស្រស់​ស្អាត​ជាង​ការ​ជ្រើស​រើស​ដាក់ ​ជា Facebook Cover ធម្មតា។ ដើម្បី​អាច​ធ្វើ​បាន​អ្នក​ត្រូវ​ចូល​ទៅ​កាន់​ទីតាំង​ដើម​នៃ FBProfileCovers រួច​ចុច​លើ Featured រួច​ចុច​ជ្រើសរើស​យក Create Facebook Cover ។

១១. បន្ទាប់​មក​អ្នក​ត្រូវ​ចុច​លើ Preview Personal Covers ដើម្បី​បន្ត​ចូល​ទៅ​បង្កើត​ Cover ផ្ទាល់​ខ្លួន។

១២. ហើយ​វា​នឹង​សុំ​ការ​អនុញ្ញាត​ពី​អ្នក​ ដូច​នេះ​អ្នក​ត្រូវ​ចុច​លើ Allow ។ ក្រោយ​មក​ទៀត​វា​នឹង​ចាប់​ផ្ដើម​បញ្ចូល​រូបភាព​របស់​អ្នក​ទៅ​លើ Cover ។ អ្នក​អាច​ចុច​លើ Shuffle Pictures ដើម្បី​ឱ្យ​វា​ជ្រើសរើស​យក​រូបភាព​ណា​ដែល​អ្នក​ពេញ​ចិត្ត។ នៅ​ពេល​ដែល​អ្នក​ពេញ​ចិត្ត​រូបភាព​លើ Cover នោះ​រួច​ អ្នក​ត្រូវ​ចុច​លើ Make My Cover ដើម្បី​រៀបចំ​ Cover នេះ​ជា​ Facebook Cover នៅ​ក្នុង​ Timeline របស់​អ្នក។

១៣. នៅ​ទី​បញ្ចប់​​អ្នក​អាច​ធ្វើ​តាម​ជំហាន​ទី ៧ ដើម្បី​ Set រូបភាព​នោះ​ដាក់​ជា​ Facebook Cover នៅ​ក្នុង​ Timeline របស់​អ្នក​ជា​ការ​ស្រេច។
នេះជាអ្វីដែលខ្ញុំធ្វើបាន ៖ សរុប​សេចក្ដី​មក​អ្នក​ពិត​ជា​អាច​បង្កើត​និង​ដាក់ Facebook Cover ស្អាតៗ​និង​ប្លែកៗ​នៅ​លើ​ Facebook Timeline របស់​អ្នក​បាន​យ៉ាង​ឡូយ​និង​ងាយ​ស្រួល​បំផុត៕ 
If You think it good please like :)...... Facebook i1dlsong :):)
Different Themes
Written by Lovely

Aenean quis feugiat elit. Quisque ultricies sollicitudin ante ut venenatis. Nulla dapibus placerat faucibus. Aenean quis leo non neque ultrices scelerisque. Nullam nec vulputate velit. Etiam fermentum turpis at magna tristique interdum.

0 nhận xét